Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​វ៉ា​គ្នា​ប៉ះ​ដៃចង្កូត​ចូល​ផ្លូវ​រថយន្ត បណ្តាល​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​រថយន្ត​ដឹក​ដី​បុក​អូស​ជាង 30 ម៉ែត្រ នៅ​ក្រុងស្វាយរៀង​​

spot_img

​ខេត្ត​ស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​ដឹក​ដី​និង​ម៉ូតូ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​នៅ​លើ​ដង​ផ្លូវជាតិ​លេខ​១​ត្រង់ ​ចំណុច​ភូមិ​សាមគ្គី​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយរៀង​នៅ​រសៀល​ថ្ងៃ​ទី 7 ខែវិច្ឆិកា​ឆ្នាំ 2018​នេះ ធ្វើឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​រីឯ​រថយន្ត​បុក​ហើយ​អូស​ជាង 30 ម៉ែត្រ​ទើប​ជាន់​ប្រាំង​ជាប់​។​

​តាម​ប្រភព​ព័ត៍មាន​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បើក​យ៉ាង​លឿន​មកពី​ទិស ​ខាងលិច​ឆ្ពោះទៅ​ទិស​ខា​កើត​ស្រប​ទិសដៅ​គ្នា​លុះដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​ពីរ​គ្រឿង​បើក​វ៉ា​ជែង​គ្នា​បណ្ដាល​អោយ​រ៉េ​ចង្កូត​ចូល​ចំ​ផ្លូវ​រថយន្ត​ដែល​កំពុងតែ​បើកបរ ​ស្រប​ទិស​ដៅ​គ្នា​ត្រង់ចំណុច​ភូមិ​កើត ហេតុ​ខាងលើ​បាន​បុក​យ៉ាង​ពេញទំហឹង​ធ្វើឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថាៈ​ជន​រង​គ្រោះ​ឈ្មោះ​ហេង​អាយុ 41 ឆ្នាំ​រស់នៅ​ភូមិ​បន្ទាយ​ឃុំ​កណ្ដៀង​រាយ​ស្រុក​ស្វាយទាប​មុខរប​ជា​អ្នក​លក់​សាច់គោ​រីឯ​រថយន្ត​បង្ក​ពាក់​ស្លក​លេខ កំពង់ចាម 3A 5 751 ​បើកបរ​ដោយ​បុរស​ឈ្មោះ ពត ដឹម អាយុ 34 ឆ្នាំ​មុខរបរ​បើករថយន្ត​បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​ក្រោយពេល​កើតហេតុ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​យក​ទៅ​អធិការ​រដ្ឋា​ន​ស្រុក​ស្វាយ​ទាប​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

​រីឯ​សព​ជន​រងគ្រោះ​ក្រោយ​ពី​កើតហេតុ​រួច​សមត្ថកិច្ច​បាន​ប្រគល់​ឱ្យទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រី​ឯ​វត្ថុតាង​ទាំងអស់​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ស្រុក​ស្វាយ​ទាប​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់​ថា ៖ នៅត្រង់​ចំណុច​កើតហេតុ​គ្រោះថ្នាក់​ខាងលើនេះ​(​ខាង​លិច​ស្ពាន​ប្រសូត៍​) ចម្ងាយ​ប្រហែល​ជាង​១​គីឡូម៉ែត្រ គឺ​ឧស្សាហ៍​ជួបប្រទះ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ណាស់​ហើយសុទ្ធសឹងតែ​ស្លាប់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ហៅ​ថា​កន្លែង ស្មា​ក​ដោ​ន​(smack down) រឺ​កន្លែង​ជើងកប ហើយ​ពួកគាត់​ចង់​ឱ្យ​អាជ្ញាធរ​គួរ​និមន្ត​ព្រះសង្ឃ រឺ​អាចារ្យ​ធ្វើ​ពិធី​សូត្រមន្ត​ចេញ​ដើម្បី​កុំឱ្យ​កើតមាន​នូវ​គ្រោះថ្នាក់​ដ៏​សាហាវៗ​ដូច្នេះ​ទៀត ៕ ​វ៉ៃ​គោ​

  

spot_img
×