Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Trump ៖ អ្នកស្រី Nancy Pelosi សក្តិសម​ធ្វើជា​ប្រធានរដ្ឋសភា​អាមេរិក​( វីដេអូ)

spot_img

​កាសែត The Hill ចុះផ្សាយ​ព័ត៌មាន​នៅ​ថ្ងៃ​៧​វិ​ចិ្ឆ​កា​ថា ប្រធានាធិបតី​Trump ប្រកាស​៖ មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ប្រចាំ​រដ្ឋ Nancy Pelosi សក្តិសម​ក្លាយជា​ប្រធានរដ្ឋសភា ក្រោយ​ពេលដែល​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ ដណ្ដើមបាន​សិទ្ធិ​គ្រប់គ្រង​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​នេះ​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​។​

មេដឹកនាំ​ភាគី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា​អាមេរិក​

​ប្រធានាធិបតី​Trump ក៏បាន​ស្នើសុំ​ដល់​ភាគី​គណបក្ស​សាធារណរដ្ឋ​ឱ្យ​បោះឆ្នោត​គាំទ្រ​ដើម្បី​ធានាថា​អ្នកស្រី​Nancy Pelosi នឹង​ក្លាយជា​ប្រធានរដ្ឋសភាជាតិ​។ ក្នុង​គណនី​Twitter របស់ខ្លួន លោកTrumpសរសេរថា​៖ «​និយាយ​ឱ្យ​យុត្តិធម៌​ទៅ​ចុះ អ្នកស្រី​Nancy Pelosi សក្តិសម​នឹង​ត្រូវបាន​គណបក្ស​ប្រជាធិបតេយ្យ​ជ្រើសរើស​ធ្វើជា​ប្រធានរដ្ឋសភា​។ ប្រសិនបើ​ពួកគេ​មាន​បង្ក​ការលំបាក​អ្វីមួយ​នោះ យើង​នឹង​បំពេញ​ដោយ​សន្លឹកឆ្នោត​ខ្លះៗ​របស់​គណបក្ស​សាធារណរដ្ឋ​។​អ្នកស្រី​សក្តិសម​ទទួលបាន​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់​នេះ​។​

​មុន​នោះ នៅ​យប់​ថ្ងៃទី​៦​វិច្ឆិកា ប្រធានាធិបតី​Trump បាន​ទូរស័ព្ទ​ឱ្យ​អ្នកស្រី​Nancy Pelosi បន្ទាប់ពី​ដឹងថា​គណបក្ស​ប្រជាធិបតេយ្យ​ត្រៀម​ទទួលបាន​អាសនៈ​ភាគច្រើន​នៅ​រដ្ឋសភា ហើយ​ក៏បាន​ស្វាគមន៍​ចំពោះ ការអំពាវនាវ​របស់​អ្នកស្រី​Nancy Pelosi អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្ស​ទាំងពីរ​ក្នុង​សុន្ទរកថា​អបអរ​ជ័យ ជម្នះ​របស់ខ្លួន​៕សូ​យ​ន​

spot_img
×