Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង ២​គ្រឿង បុក​គ្នា​នៅ​អាល្លឺម៉ង់ របួស​ជិត ៥០​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ៤៧​នាក់​បាន​រងរបួស នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង បាន​បុក​ជាមួយនឹង​រថភ្លើង​ដឹកទំនិញ​ដែល​កំពុង​ចត​នៅ​ស្ងៀម នៅ​ទីក្រុង Duesseldorf ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​សិង្ហបុរី Channel News Asia។

​ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ មាន​មនុស្ស ៣​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ Meerbusch​។​

​រថភ្លើង​មាន​ដឹក​អ្នកដំណើរ​ចំនួន ១៥៥​នាក់ នៅពេល​វា​ជួប​គ្រោះ​ថ្នាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ កាលពី​ពេល​វា​ម៉ោង ៧ និង​៣០​នាទី​យប់ (​ត្រូវ​នឹង​ម៉ោង ២ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ ម៉ោង​នៅ​កម្ពុជា​)​។ គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​។​

​បន្ទាប់ពី​មាន​ការបុក​គ្នា តែ​រថភ្លើង​ទាំងពីរ​នៅតែ​ស្ថិតនៅ​លើ​ផ្លូវដែក​ដដែល​។ ក្រុម​ជួយសង្គ្រោះ​បាន​ទៅដល់​កន្លែង​កើតហេតុ​នៅ​ម៉ោង​ប្រហែល ៩​យប់​ដដែល​។​

​សូម​រំលឹក​ផង​ដែរ ប្រទេស​អាល្លឺម៉ង់​ធ្លាប់មាន​គ្រោះថ្នាក់​រថភ្លើង​ដ៏​អាក្រក់​បំផុត ក្នុង​ឆ្នាំ ១៩៩៨ ដែល​កាលនោះ​បណ្តាលឲ្យ​មនុស្ស​ចំនួន ១០១​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត នៅពេល​រថភ្លើង​ល្បឿន​លឿន​មួយ​គ្រឿង​បាន​ធ្វើដំណើរ​ធ្លាក់​ផ្លូវ​៕ សុភ័ក្ត្រ​

spot_img
×