Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​៤​ ងាយ​«​នាំ​ជំងឺ​» មក​ឲ្យ​មនុស្ស ទោះ​ដាំ​ពុះ​១០​ដង ក៏​គ្មាន​ប្រសិទ្ធភាព​សម្លាប់​មេរោគ​

spot_img

តាម​ការស្រាវជ្រាវ​លើ​ពិភពលោក ជា​មធ្យម​ក្នុងចំណោម​មនុស្ស​៦​នាក់​ស្លាប់ នោះ​មាន​ម្នាក់​ស្លាប់​ដោយសារ​ជំងឺមហារីក ។ មហារីក​បានក្លាយ​ជាស​ត្រូវ​លេខ​១​របស់​សុខភាព​មនុស្ស​, ក្នុងនោះ​មាន​ជំងឺមហារីក​ជាច្រើន​សុទ្ធតែ​ផ្តើមចេញ ពី​អាហារ​បរិភោគ ។​

​វេជ្ជបណ្ឌិត Zhang Bao នៅ​ផ្នែក​មហារីក​នៅ​មន្ទីរពេទ្យ​ចំណុះ​សកល​វិទ្យាល័យ​ចេ​ជាំ​ង (​ចិន​) បាន​ព្រមាន​អាហារ​៤​ប្រភេទ ងាយ​នាំមក​នូវ​ជំងឺ ក្នុងនោះ​មាន​ទាំង​មហារីក ទោះបី​ដាំ​ពុះ ១០ ដង ក៏​ពុំមាន​ប្រសិទ្ធភាព ។​

. ប្រភេទ​ទី​១៖ ស្ពៃជ្រក់​
​ស្ពៃជ្រក់​ដែល​ពុំទាន់​ងំ​ល្អ មាន​ជាតិពុល​ប្រហាក់ប្រហែល​នឹង «​អា​សេ​និក​» ក្នុងនោះ​បរិមាណ​នី​ទ្រី​ត​ហួស​កម្រិត​, ពេល​ចូលក្នុង​ក្រពះ​, ពពួក​បាក់តេរី​ចែក​បំបែក​ទៅជា nitrosamine វា​ជា​សារជាតិ​មួយ​បង្ក​មហារីក ។ អាស្រ័យ​ហេតុ​នោះ អ្នក​បរិភោគ​អាច​កើត​មហារីកក្រពះ​, ខ្វះ​វីតាមីន C និង​បង្កើតជា​ក្រួស​ក្នុង​រាងកាយ ប្រសិន​បរិភោគ​ជាប្រចាំ ។​

. ប្រភេទ​ទី​២៖ សណ្តែកបណ្តុះ​ផ្ទុក​ជាតិគីមី​
«​សណ្តែកបណ្តុះ​» មាន​រាង​ថ្លោស និង​ពុំមាន​ប្ញ​ស ។ វា​ពុំ​ត្រឹមតែ​គ្មាន​ក្លិនក្រអូប​, ស្រួយ តែ​ថែមទាំង​នៅជាប់​សារជាតិ​គីមី ក្រោម​ឥទ្ធិពល​របស់​ពពួកសត្វ​ល្អិត នៅ​អាច​បង្កើតជា amoniacnitrit អាច​បង្ក​មហារីក​បំពង់​អាហារ និង​មហារីកក្រពះ ។​

. ប្រភេទ​ទី​៣៖ អាហារ​សល់​
​អាហារ​សល់​ពុំ​ត្រឹមតែ​មានតម្លៃ​ជីវជាតិ​ទាប តែ​វា​នូវ​បង្កើត​នី​ទ្រី​ត ងាយ​បង្ក​ជំងឺ ។ នី​ទ្រី​ត​ជា​សារជាតិ​អាច​បង្ក​មហារីក ។ បរិមាណ​នី​ទ្រី​ត​ក្នុង​អាហារ​សល់​នឹង​កើនឡើង​ពេលដែល​រយៈពេល​ថែទាំ​កាន់តែ​យូរ និង​នៅ​សីតុណ្ហភាព​ខ្ពស់ ។ ដើម្បី​សុខភាព​ល្អ​បំផុត មិនគួរ​ទទួលទាន​អាហារ​ទុក​ឆ្លង​ថ្ងៃ ពិសេស​គឺ​ពពួក​បន្លែ​បៃតង ។​

. ប្រភេទ​ទី​៤៖ អាហារ​ដុះ​ផ្សិត​
Aflatoxin (AFT) ជា​រចនាសម្ព័ន្ធ​គីមី​មួយ​ប្រភេទ​ដូចជា​សារជាតិ​សំយោគ វា​មាននៅ​ក្នុង​ដី​, សត្វ រុក្ខជាតិ និង​នៅក្នុង​ពពួក​គ្រាប់ ពិសេស​ប្រភេទ​គ្រាប់​ងាយ​ឆ្លង​បាក់តេរី​ដូចជា​សណ្តែកដី​, ពោត​, សណ្តែកសៀង​, ផលិតផល​ធញ្ញជាតិ​… ។​

Aflatoxin ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុកជា​សារជាតិ​បង្ក​មហារីក​ប្រភេទ​១ និង​គ្រោះថ្នាក់​ជាង ៦៨ ដង ប្រៀប​នឹង​អា​សេ​និក ។ Aflatoxin អាច​បំផ្លាញ​ជាលិកា​ថ្លើម ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ វា​អាច​នាំ​ដល់​មហារីក​ថ្លើម ៕ លី​សា​

spot_img
×