Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត Land Cruiser ស៊េរី​ទំនើប​មួយគ្រឿង បើក​លឿន​បុក​ដើមឈើ បណ្ដាល​ឲ្យ​រថយន្តក្រឡា​ប់​ឆេះ​

spot_img

​ភ្នំពេញ ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Land Cruiser ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-0079 ក្នុង​ល្បឿន​លឿន​ទៅ​បុក​ដើមឈើ បណ្ដាល​ឲ្យ​រថយន្តក្រឡា​ប់​បះជើង​បង្ក​ជា​អគ្គិភ័យ ឆេះ​ខ្ទេច​នៅសល់​តែ​គ្រោងឆ្អឹង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ មុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ក្រុងភ្នំពេញ​។​

​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​កើតហេតុ បាន​និយាយថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ឮ​សំឡេង​ផ្ទុះ​យ៉ាងខ្លាំង ហើយ​ក៏​ចេញមក​មើល​ស្រាប់តែ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក Land Cruiser ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-0079 កំពុងតែ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅជាប់​នឹង​របង​សាលា​វិទ្យាល័យ ជាស៊ីម សាមគ្គី ភ្លាមៗ​នោះដែរ កម្លាំង​មូលដ្ឋាន​ក៏​បាន​ទំនាក់ទំនង​ទៅ​ឲ្យ​ខាង​ផ្នែក​ពន្លត់​អគ្គិភ័យ បាន​ចេញមក​អន្តរាគមន៍ ដើម្បី​ធ្វើ​ការបាញ់​ពន្លត់​អស់​រថយន្ត​មួយ​គ្រឿង​រលត់​ទាំងស្រុង​តែម្ដង​។ នៅក្នុង​ករណី​បើករថយន្ត​បុក​ដើមឈើ​ក្រឡាប់​ផ្ទុះ​ឆេះ​នេះ​មិន​បណ្តាលឲ្យ​មាន​មនុស្ស​រងរបួស​នោះទេ​។​

​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្ទូច យកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×