Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ រំពឹងថា ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ ឆ្នាំ​២០១៨ អាច​ប្រមូល​បាន​គ្រប់​ផែនការ​កំណត់ ប្រមាណ​៧.៦៩៣,៥០ ប៊ី​លាន​រៀល​

spot_img

​ភ្នំពេញ ​៖​ អគ្គនាយក​ពន្ធដារ បានបង្ហាញ​ថា ក្នុង​ខែ​តុលា​ឆ្នាំ​២០១៨ ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ មាន​ចំនួន ៧២៨,៤៨​ប៊ី​លាន​រៀល ស្នើ​ប្រមាណ ១៨២,១២​លាន​ដុល្លារ ស្នើ​នឹង​៩,៤៧​ភាគរយ​នៃ​ផែនការ​ច្បាប់ ប្រសិន​បើ​ធៀប​នឹង​ចំណូល​ខែតុលា​ឆ្នាំ​២០១៧ ឃើញ​ថា​ការប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៨ កើនឡើង​ចំនួន​១៧៤,៦៨​ប៊ី​លាន​រៀល ស្នើ​ប្រមាណ ៤៣,៦៧​លាន​ដុល្លារ ស្នើ​នឹង​៣១,៥៤​ភាគរយ​។​

​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ បានបង្ហាញ​ថា នៅ​រយៈពេល​១០​ខែ ឆ្នាំ​២០១៨​នេះ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយក ដ្ឋាន​ ពន្ធ​ដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រមូល​បាន​សរុប​ចំនួន​៧.៤៩៤,៨៥ ប៊ី​លាន​រៀល ស្មើ​ប្រមាណ​១.៨៧៣,៧១​លាន​ដុល្លារ​អាមេរិក ស្នើ​នឹង​៩៧,៤២​ភាគរយ នៃ​ផែនការ​។ ប្រសិនបើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ឃើញថា ការប្រមូល​ចំណូល​ពន្ធ​អាករ គ្រប់​ប្រភេទ​សម្រាប់​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨ មាន​ការកើនឡើង ១.១៨៨.៨៤​ប៊ី​លាន​រៀល ប្រមាណ​ជា​២៩៦,៩៨​លាន​ដុល្លារ ស្នើ​នឹង​១៨,៨៣​ភាគរយ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ រំពឹងថា ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ អាច​ប្រមូល​បាន​គ្រប់​ផែនការ​កំណត់ដោយ​ច្បាប់​។​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៨ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋា ភិបាល​ទទួលបន្ទុក ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយ​មាន​ការចូលរួម​ពី អគ្គនាយករង លោក​ប្រធាន អនុប្រធាន នាយកដ្ឋាន សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ និង​មន្ត្រីរាជការ​ពន្ធដារ ពាក់ព័ន្ធ​ទាំងអស់​ក្រោម​ចំណុះ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក គង់ វិបុល បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឱ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ សំដៅ​ឱ្យ​ពួកគាត់​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ ជា​អតិបរមា​នូវ​ការ​រអ៊ូរទាំ​របស់​អ្នក​ជាប់ពន្ធ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ​។ សម្រាប់​ឆ្នាំ​២០១៨​នេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​ការប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​ច្បាប់​ចំនួន ៧.៦៩៣,៥០ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១.៩២៣,៣៨ លាន​ដុល្លារ​អាមេរិក​) អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​ប្រមូល​ពន្ធអាករ​ឲ្យ​គ្រប់​ចំនួន​តាម​ផែនការ​ច្បាប់​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

    

spot_img
×