Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​កម្ទេច​ដំណាំ​កញ្ឆា​១០​កន្លែង ដែល​ប្រជាពលរដ្ឋ លួច​ដាំ​

spot_img

​ពោធិ៍សាត់​ ៖ ដាំ​ដំណាំ​កញ្ឆា​ដោយ​ខុស​ច្បាប់​ចំនួន​១០​កន្លែង នៅ​ចំណុច​ទ្រូង​ខ្លា ស្ថិតនៅក្នុង​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ត្រូវបាន​កម្លាំង​នគរបាល​ផែន​ការងារ​ប្រឆាំង​បទល្មើស សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អាជ្ញាធរ​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី រស់ ប៊ុន​ណាន ស្នងការរង​នគរបាល​ខេត្ត បាន​ចុះ​កាប់បំផ្លាញ និង​ដុត​កម្ទេច​ចោល​ទីតាំង​ដាំ​ដើម​កញ្ឆា​ដោយ​ខុសច្បាប់ នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ត្រី រស់ ប៊ុន​ណាន បាន​ថ្លែងថា ក្រោម​ការចង្អុល​ការបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សារុន ចាន់​ធី ស្នងការ​នគរ បាល​ខេត្ត និង​មាន​ការសម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​នគរបាល​ផែន​ការងារ​ប្រឆាំង​បទ ល្មើស​បាន​សហការ កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាន និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់​កន្លែង ឃើញថា មានការ​លួច​ដាំ​ដំណាំ​កញ្ឆា​ដោយ​ខុស​ច្បាប់​ចំនួន​១០​កន្លែង មាន​៧៩​រង ស្មើនឹង​៣៥៦៩​ដើម ព្រមទាំង​សម្ភារ​មួយចំនួន សមត្ថកិច្ច​បាន​ធ្វើ​កាប់​បំផ្លាញ និង​ដុត​កម្ទេច​ចោល​នៅនឹងកន្លែង​។​

​លោក នូវ នឿន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់ឲ្យដឹង​ថា ការដាំ​កញ្ឆា​ជា​ច្រើន​ដើម​នេះ គឺ​ម្ចាស់​ឈ្មោះ រី ភេទ​ប្រុស រស់នៅ​ខេត្ត​តាកែវ ជា​អ្នក​ដាំ​។​

​ក្រោយពី​ការសាកសួរ​របស់​សមត្ថកិច្ច វត្ថុតាង​មួយ​ចំនួន ត្រូវបាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ដើម្បី​បង្ក​សំណុំរឿង​ស្វែងរក​ចាប់ខ្លួន ជនល្មើស​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×