Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីចឹងតើ បានជាកន្លាតធុននឹងជំងឺ ហើយពិបាកសម្លាប់

spot_img

ជាសត្វល្អិតដែលអាចរស់បានដោយគ្មានបញ្ហា ទោះបីជាពួកវានៅទីងងឹតបំផុត និងកខ្វក់បំផុតយ៉ាងណាក្តី។

ក្រុមអ្នកវិទ្យាសាស្ត្របានលាតត្រដាងពីអាថ៌កំបាំងជុំវិញសត្វកន្លាតអាចរស់បាន ទោះវាស្ថិតក្នុងស្ថានភាពគួរឱ្យខ្ពើមរអើម និងមូលហេតុដែលពួកវាពិបាកនឹងសម្លាប់។

តាមការសិក្សាអំពី DNA របស់ពួកវា ក្រុមអ្នកស្រាវជ្រាវរកឃើញហ្សែនពិសេសយ៉ាងច្រើន ដល់ទៅ ២០.០០០ ស្មើនឹងមនុស្ស ដែលធ្វើឱ្យពួកវាអាចស៊ីចំណីពុលដោយគ្មានបញ្ហា ពោលគឺធុននឹងជំងឺ។
អ្វីដែលកាន់តែអស្ចារ្យ និងស្ទើរមិនគួរឱ្យជឿ គឺហ្សែនពិសេសទាំងនេះថែមទាំងអាចជួយឱ្យអវយវៈ ដែលបាត់បង់របស់ពួកវាដុះឡើងវិញបានយ៉ាងអស្ចារ្យ។

អ្នកដែលរកឃើញហ្សែនពិសេសរបស់សត្វកន្លាតគឺវិទ្យាស្ថាន Institute of Plant Physiology and Ecology ដែលមានមូលដ្ឋាននៅក្នុងក្រុងសៀងហៃ ប្រទេសចិន៕ លីសា

spot_img
×