Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូ​ណា​ល់ ត្រាំ នឹង​ប្រកាស​ទទួលស្គាល់​ទីក្រុង​ជេ​រូ​សាឡឹម ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែល ទោះបី​មាន​ការព្រមាន​ពី​មេដឹកនាំ​ប្រទេស​អារ៉ាប់​

spot_img

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ នឹង​ធ្វើការ​ប្រកាស​ទទួល​ស្គាល់​ទីក្រុង​ជេ​រូ​សាឡឹម (Jerusalem) ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាល​របស់​លោក​។​

​ប៉ុន្តែ​មន្ត្រី​ដដែល​បាន​និយាយថា លោក ដូ​ណា​ល់ ត្រាំ នឹង​មិន​ទាន់​ធ្វើ​ការផ្លាស់​ស្ថានទូត​អា​មេ​រិច​ពី​ទីក្រុង Tel Aviv មក​ទីក្រុង​ជេ​រូ​សាឡឹម ភ្លាមៗ​នោះទេ​។​

​ព៌តមាន​នៃ​ការទទួលស្គាល់​ទីក្រុ​ង​ជេ​រូ​សា​ឡឹម​របស់​អា​មេ​រិច​នេះ កើតឡើង​មុនពេល​ដែល​មាន​ការ​ថ្លែង​ការណ៏​របស់ ដូ​ណា​ល់ ត្រាំ​នៅ​ថ្ងៃ​ពុធ​នេះ​។​

​មេដឹកនាំ​នៃ​ប្រទេស​អារ៉ាប់​ជាច្រើន បាន​ធ្វើ​ការព្រមាន​ពី​ខាងដើម​ប្រឆាំង​ទៅ​នឹង​ការផ្លាស់ប្តូរ​ស្ថានទូត​អា​មេ​រិច​នៅក្នុង​ទីក្រុង Tel Aviv (​ទីក្រុង​ធំ​របស់​អ៊ី​ស្រា​អ៊ែល​ដែរ​) ទៅ​ទីក្រុង​ជេ​រូ​សាឡឹម ដោយ​បាន​លើកឡើង​ថា ការផ្លាស់ប្តូរ​ស្ថានទូត “​គឺជា​ការ​បង្កើ​រឿង​ជាក់ស្តែង​ដល់​អ្នក​កាន់​សាសនា​អ៊ីស្លាម​”​។​

​ស្ថានភាព​របស់​ទីក្រុង​ជេ​រូ​សាឡឹម ដែល​ជា​តំបន់​ពិសិដ្ឋ​របស់​អ៊ី​ស្រា​អ៊ែល និង​ប៉ាឡេ​ស្ទីន គឺ​កំពុង​ស្ថិតក្នុង​ស្ថានភាព​មាន​ជំលោះ​យ៉ាងខ្លាំង​។​

​ប្រទេស​អ៊ី​ស្រា​អ៊ែល​តែងតែ​ចាត់ទុក​ទីក្រុង​ជេ​រូ​សា​ឡឹម​ជា​រដ្ឋធានី​របស់ខ្លួន ហើយ​អា​មេ​រិច​គឺជា​ប្រទេស​ដំបូង​ហើយ​ដែល​នឹង​ប្រកាស​ទទួលស្គាល់​ទីក្រុង​នេះ ចាប់តាំងពី​មាន​ការបង្កើត​រដ្ឋ​ក្នុង​ឆ្នាំ ១៩៤៨​។​

​មន្ត្រីរដ្ឋបាល ដូ​ណា​ល់ ត្រាំ បាន​និយាយថា ការទទួលស្គាល់​ជេ​រូ​សាឡឹម​ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អ៊ែល​ត្រូវបាន​គេ​មើលឃើញ​ថា ជា​ការទទួលស្គាល់​ការពិត​ដោយ​ប្រធានាធិបតី​៕ សុភ័ក្ត្រ​

spot_img
×