Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅហើយ​! មហាជន​ចេញ​ប្រតិកម្ម​ធ្ងន់ៗ ចំពោះ​​មន្ត្រី​ឥណ្ឌូនេស៊ី​១​ក្រុម​​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ទៅលើ​ខ្ទើយ​៣​នាក់ ដោយ​អះអាងថា​… (​វីដេអូ​)

spot_img

​អាជ្ញាធរ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ដែល​បាន​បញ្ចេញ​សកម្មភាព​បញ្ជា​រថយន្ត​ពន្លត់អគ្គីភ័យ បង្ក្រាប​ទៅលើ​ស្ត្រី​ជា​ខ្ទើយ​៣​នាក់ ដោយ​អះអាងថា​ធ្វើឡើង​ដើម្បី​លាងជម្រះ «​ភាពមិន​បរិសុទ្ធ​» របស់​ពួកគេ បានធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្លា​តែម្តង ។​ ​ហេតុការណ៍​​នេះ បានកើត​ឡើង​នៅ​កន្លែង​ទេសចរណ៍​មួយកន្លែង ក្នុង​ខេត្ត Lampung ភាគ​ពាយព្យ​នៃ​រដ្ឋធានី​ហ្សា​កាតា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​យោងតាម VOA Indonesia, នោះ​មន្ត្រី​មកពី​ទីភ្នាក់ងារ​សណ្តាប់ធ្នាប់​សាធារណៈ Satpol PP នៃ​ក្រុម Pesisir Barat Regency បាន​ចាប់ខ្លួន​ខ្ទើយ​៣​នាក់​នោះ មុនពេល​ធ្វើបាប​ពួកគេ នៅក្នុង​អ្វីដែល​គេ​ហៅថា “mandi wajib” ដែលជា​ពិធី​ងូតទឹក​តាម​ទំ​លៀម​ទម្លាប់​អ៊ីស្លាម ដើម្បី​ជម្រះ​ចេញ​នូវ “junub” ឬ “​ភាពមិន​បរិសុទ្ធ​” ដែល​ទាក់ទង​នឹង​ការ​សេពកាម​តាម​ទ្វារបាត ។​

​ក្រុម Satpol PP បន្ទាប់មក បាន​បង្ហោះ​រូបថត​នៃ​លទ្ធផល​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដែល​នាំ​ឲ្យ​ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស (HRW) នៅ​ឥណ្ឌូនេស៊ី លោក Andreas Harsono បាន​ចែករំលែក​នៅលើ Twitter បន្ត ។​

​ជាការ​ឆ្លើយតប អង្គការ LBH Masyarakat (​មូលនិធិ​ជំនួយ​ផ្នែក​ច្បាប់​សហគមន៍​) បាន​រិះគន់​ទង្វើ​របស់​មន្ត្រី​ប៉ូលីស​ថា​ជា​អ្នក​ប្រ​ព្រឹទ្ធ​ឡើង​ក្រៅ​ប្រព័ន្ធតុលាការ ។​

​ស្ត្រី​អ្នកនាំពាក្យ Naila Rizki បាន​និយាយថា​៖ «​តើ​មានច្បាប់​ណាមួយ​ដែល​បង្ហាញថា​អំពើ​អមនុស្សធម៌ ក្នុងការ​បង្ក្រាប​មនុស្ស​នៅពេល​យប់​ដោយ​ប្រើ​ទុយ​យ៉ោ​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​បែបនេះ​ដែរ ឬទេ​? ហើយ​តើ​មានការ​ដាក់ទណ្ឌកម្ម​ណា​មួយ​ដូចនេះ​នៅក្នុង​ច្បាប់​តំបន់​ទេ​?» ។ អ្នកស្រី​បន្តថា​៖ «​គោលបំណង​របស់​ពួក​មន្ត្រី​ទាំងនោះ គឺ​ដើម្បី​ធ្វើ​ទារុណកម្ម​លើ​មនុស្ស និង​ធ្វើ​ឲ្យ​អាប់ឱន​កិត្តិយស​ពួកគេ​តែម្តង ។ ដូច្នេះ គោលបំណង​របស់​ពួកគេ គឺ​មិនមែន​ដើម្បី​អនុវត្ត​ច្បាប់​ឡើយ ប៉ុន្តែ ធ្វើឡើង​តាមតែ​ទំនើងចិត្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​» ។​

​សមាជិក​អនាមិក​ម្នាក់​បាន​និយាយថា​៖ «​ខ្ញុំ​សូម​ផ្ញើ​សារ​មួយ​នេះ​ទៅកាន់​អាជ្ញាធរ​ទាំងនោះ​ថា ក្នុងនាម​ជា​ប៉ូលីស​, Satpol PP, យោធា ជាដើម សូម​អស់លោក​មើលឃើញ LGBT ជា​មនុស្ស​ខ្លះ​ផង ។ ថ្វីបើ​ពួកយើង​បែបនេះ​ក៏ដោយ តែ​ពួកយើង​មាន​សិទ្ធិ​ដូចគ្នា​នឹង​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ទាំងអស់​ដែរ​» ។​

​បន្ទាប់ពី​រូបភាព​ដ៏​គួរ​ឲ្យ​អាសូរ​នេះ បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម មនុស្ស​ជាច្រើន​ដែល​គាំទ្រ​ខាង​ស្ត្រី​ជា​ខ្ទើយ​រងគ្រោះ​ទាំងនោះ​យ៉ាង​ដូច្នេះ​ថា​៖

«​ខ្ញុំ​សូម​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា ចំពោះ​ទង្វើ​ធ្វើ​តាមតែ​អំពើ​ចិត្ត​បែបនេះ របស់​​ពួក​​មន្រ្តី​​ទាំង​នោះ​!»

«​ពួកគេ​ក៏​ជាម​នុស្ស​, ជា​ពលរដ្ឋ​ឥណ្ឌូនេស៊ី ហេតុនេះ ពួកគេ​មាន​សិទ្ធិ​ដូចគ្នា​នឹង​អស់លោក​ដែល​បាន​បង្ក្រាប​ពួកគេ​ដែរ​តាស​!!»

«​សង្ឃឹមថា ពួក​អ្នក​ដែល​ធ្វើបាប​សហគមន៍ LGBT នឹង​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​ព្រះ Allah»

«​ថ្វីបើ​ពួកគេ​ក្លាយជា​មនុស្ស​យ៉ាងនេះ​ក៏ដោយ តែ​ពួកគេ​ក៏​មិនគួរ​ត្រូវបាន​ធ្វើបាប​បែបនេះ​ឡើយ ។ វា​ពិតជា​អមនុស្សធម៌​ខ្លាំងណាស់​»

​ជាមួយ​រឿងរ៉ាវ​ដ៏​ក្តៅគគុក​នេះ​ផងដែរ លោក Harsono ដែលជា​សិល្បករ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ក៏បាន​ចូលរួម​បញ្ចេញមតិ​ទូន្មាន​ថា​៖ «​មន្ត្រី​ឥណ្ឌូនេស៊ី​នៅ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវតែ​ការពារ​ក្រុម LGBT ពី​អំពើហិង្សា និង​ការរើសអើង ។ អភិបាលខេត្ត West Java លោក Ridwan Kamil គួរតែ​គាំទ្រ​ឲ្យ​បាន​ម៉ឺង​មាត់​នូវ​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាជន​ឥណ្ឌូនេស៊ី​ទាំងអស់ ក្នុងនោះ​រួមទាំង LGBT ផងដែរ​» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Nextshark)​

spot_img
×