Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ត្រូវ​រង្វាន់​ឆ្នោត​មាន​ទឹកប្រាក់​ជិត ៣៥០​លាន​ដុល្លា ប៉ុន្តែ​បាត់​សន្លឹកឆ្នោត ចុងក្រោយ​…

spot_img

​ស្ត្រី​ម្នាក់ បាន​ត្រូវ​រង្វាន់​ឆ្នោត​ឡូតូ​ដែល​មាន​ទឹកប្រាក់ ៣៤៣,៩​លាន​ដុល្លា ប៉ុន្តែ​គាត់​បាន​បាត់​សន្លឹក​​ឆ្នោត​នោះ​អស់​មួយរយៈ ប៉ុន្តែ​ចុងក្រោយ​គាត់​បាន​រក​ឃើញ​វា​វិញ​នៅ​ក្នុង​ឡាន​ប្អូនស្រី​របស់​គាត់​។​

​ស្ត្រី​មាន​សំណាង​ខាងលើ​មានឈ្មោះ​ថា Lerynne West អាយុ ៥១​ឆ្នាំ មកពី​ទីក្រុង Redfield (​សហរដ្ឋ​អា​មេ​រិច​)​។ គាត់​បាន​ទទួល ស្គាល់ថា គាត់​បាន​បាត់​សន្លឹកឆ្នោត​នោះ​មួយ​រយៈពេល ហើយរ​កវា​មិនឃើញ​សោះ ប៉ុន្តែ​គាត់​ក៏​បាន​រក​ឃើញ​វា​វិញ​នៅ​ក្នុង​ឡាន​ប្អូន​របស់​កាត់​។​

​អ្នកស្រី​បញ្ជាក់ប្រាប់​មន្ត្រី​នៃ​ក្រុមហ៊ុន​ឆ្នោត​ដូច្នេះ​ថា សន្លឹកឆ្នោត​ដែល​គាត់​ទិញ​ពី​ហាង Casey’s បាន​ជ្រុះ​ចេញពី​កាបូប​របស់​គាត់​ពេល​គាត់​កំពុង​ជិះឡាន​ជាមួយនឹង​ប្អូនស្រី​។​

​គាត់​និយាយ​ថា មិត្តភក្តិ​គាត់​ម្នាក់​បាន​ផ្ញើ​សារ​មក​គាត់ បន្ទាប់ពី​មាន​ការ​ចាប់ឆ្នោត​ឡូតូ​រួច ហើយ​បាន​ប្រាប់ថា សន្លឹកឆ្នោត​ដែល​គាត់ ទិញ​ ត្រូវ​រង្វាន់​ធំ ប៉ុន្តែ​ភ្លាមៗ​នោះ អ្នកស្រីរ​កវា​មិនឃើញ​សោះ​។​

​ប៉ុន្តែ​ក្រោយមក អ្នកស្រី​បាន​ទាក់ទង​ទៅ​កាន់​ប្អូនស្រី​គាត់ ឲ្យជួយ​រកមើល​ក្នុង​ឡាន ហើយ​ក្រោយមក​ប្អូនស្រី​គាត់​បាន​ផ្ញើ​រូបភាព​នៃ​សន្លឹកឆ្នោត​នោះ ទើប​គាត់​ដឹងថា សន្លឹកឆ្នោត​នោះ​ ​ឈ្នះ​រង្វាន់​ធំ ដែល​មាន​លេខ 8-12-13-19-27​។​

​បន្ទាប់​ពី​ប្អូនស្រី​រកឃើញ​សន្លឹកឆ្នោត​ដែល​ត្រូវ​រង្វាន់​ប្រាក់​រាប់​លាន​ដុល្លា គាត់​បាន​ប្រាប់​ប្អូនស្រី​ឲ្យ ជិះឡាន និង​យក​សន្លឹក​ឆ្នោត​ឲ្យ​គាត់ ព្រមទាំង​បាន​ប្រាប់​ថា​ឲ្យ​បើក​ឡានយឺត និង​ប្រុងប្រយ័ត្ន​។​

​ការ​ឈ្នះ​រង្វាន់​ធំ​ជិត ៣៥០​ដុល្លា​របស់​អ្នកស្រី គឺជា​រង្វាន់​ធំ​បំផុត​ទី ២​ក្នុង​ប្រវត្តិសាស្ត្រ​ឆ្នោត​ឡូតូ Lottery ៕ សុភ័ក្ត្រ

​ប្រភព​៖ upi

spot_img
×