Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តតាកែវ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩ ​វិច្ឆិកា ​ជាការ​រំលឹក​នូវគុណូបការៈ​ព្រះ​បរម​រតន​កោដ្ឋ​ដែល​ព្រះអង្គ​ទាមទារ​ឯករាជ្យ​ពី​បារាំង​

spot_img

​តាកែវ ​៖ ព្រះ​បរម​រតន​កោដ្ឋ​ជា​ក្សត្រ​មួយ​ព្រះអង្គ​ដែល​មាន​គុណបំណាច់​ដ៏​ឧតុង្គឧត្តម​ដោយ​បាន​ទាមទា​រឯក​រាជ្យ​ពី​អាណានិគម​និយម​​បារាំង​នា​ទសវត្ស​ទី​៥០​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ និង​នាំមក​នូវ​កិច្ច​អភិវឌ្ឍ​សម្រាប់​ប្រទេសជាតិ​។​

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើ​ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​នៅ​វិមាន​ឯករាជ្យ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​វិច្ចិកា ឆ្នាំ​២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​មានប្រសាសន៍ថា ព្រះ​ករុណា​​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ជា​ក្សត្រ​មួយ​ព្រះអង្គ​ដែល មាន​គុណបំណាច់​ដ៏​ឧតុង្គឧត្តម​ដោយ ព្រះអង្គ​បានទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ជូន​ប្រជារាស្ត្រ​ខ្មែរ​ទូរទាំង​ប្រទេស និង​នាំមក​នូវ​កិច្ច​អភិវឌ្ឍ​សម្រាប់​ប្រទេសជាតិ​។

ផ្តើមចេញ​ពី​គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ ទើប​រាជរដ្ឋាភិបាល​តែងតែ​ប្រារព្ធ​ទិវា​ខួប​ឯករាជ្យ​នេះ​ជា​រៀងរាល់ឆ្នាំ ហើយ​ប្រជារាស្ត្រ​ខ្មែរ​គ្រប់រូប​បាន​ចារឹក​ជាប់​ជានិច្ច​ក្នុង​បេះដូង ព្រោះ​ថ្ងៃ ៩ វិច្ឆិកា បាន​រំឭក​អំពី​ព្រះ​មហាករុណា​ទិគុណ​ប្រក​បដោយ​ព្រហ្មវិហារ​ធម៌​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ​ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី និង​ក្តី​ក្សេម​ក្សាន្ត​។

ឯកឧត្តម​អភិបាលខេត្ត​តាកែវ បាន​បន្តថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក្រ​កម្ពុជា បាន និង​កំពុង​បន្ត​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​នេះ​ក្នុង​គោល មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្រោម​កិច្ចដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេជោ​ហ៊ុន សែន ដោយ​នាំមក​នូវ​ស្ថេរភាព​នយោបាយ សន្តិសុខ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ទូទាំង​ប្រទេស​៕ ដោយ ៖ តាកែវ​

  

spot_img
×