Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ជប៉ុន​ម្នាក់​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​លោតអន្ទាក់​បាន​ជាង ១៥០.០០០​ដង ក្នុង​រយៈពេល ២៤​ម៉ោង​ (វីដេអូ)

spot_img

​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ធ្វើ​រឿង​ដ៏​លំបាក​មួយ​ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក (Guinness World Record) ដោយ​គាត់​អាច​លោតអន្ទាក់​បាន​ចំនួន ១៥១.៤០៩​ដង ក្នុង​រយៈពេល ២៤​ម៉ោង​។​

​ការ​លោត​បាន​ចំនួន ១៥១.៤០៩​ដង​នេះ បាន​ធ្វើឲ្យ​លោក Hijiki Ikuyama វ័យ ៣៦​ឆ្នាំ បំបែក​កំណត់​ត្រា​របស់ Isabel Bush ដែល​ធ្វើបាន ១៥១.០៣៦​ដង​ក្នុង​រយៈពេល ២៤​ម៉ោង​ដូច​គ្នា​។​

​បន្ទាប់​ពី​បំបែក​កំណត់ត្រា​បាន លោក​បាន​និយាយប្រាប់​អ្នក​សារពត៌មាន​ដូច្នេះ​ថា “​វា​គឺជា​រឿង​ដ៏​លំបាក​។ ខ្ញុំ​ត្រូវ​សម្រាក ១០​នាទី រៀងរាល់ ២០​នាទី​” ​លោក Hijiki Ikuyama បញ្ជាក់ថា ការចាប់អារម្មណ៍​លើ​កីឡា​លោតអន្ទាក់​នេះ​របស់​លោក គឺ​មាន​តាំងពី​លោក​នៅ​ក្មេង​។​

​លោក​ថា លោក​ស្រឡាញ់​ជំនាញ​របស់​គ្រូ​លោក​ណាស់ ហើយ​គិត​ចង់​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​គ្រូ​គាត់​ចាប់​​អារម្មណ៍ ព្រោះ​គ្រូ​លោក​មាន​ជំនាញ​លោត​អន្ទាក់ និង​ធ្វើ​បាន​ល្អ​ខ្លាំងណាស់​៕ សុភ័ក្ត្រ

​ប្រភព​៖ upi​

spot_img
×