Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​កន្លែង​លំហែ កម្សាន្ត ដ៏​ស៊ីវីល័យ​របស់​ពួក​អ្នក​មាន​សម័យ​រ៉ូ​ម៉ាំង​បុរាណ​

spot_img

​នេះ​ត្រូវបាន​គេ​ចាត់ទុក​ជា​ទីក្រុង​សំខាន់បំផុត នា​យុគ្គសម័យ​រ៉ូ​ម៉ាំង​បុព្វកាល​។​

​ទីក្រុង Baiae ជា​កន្លែង​ធ្លាប់​ត្រូវបាន​ចាត់ទុក​ជា​ទី​កម្សាន្ត​សម្រាប់​ពួក​អភិជន​នៃ​យុគ្គសម័យ​រ៉ូ​ម៉ាំង​បុរាណ ក្រោម​រជ្ជកាល​ព្រះ​ចៅ​អធិរាជ Caesar ទើប​ត្រូវបាន​ក្រុម​អ្នក​មុជទឹក​រកឃើញ​ក្នុង​តំបន់​សមុទ្រ​ជ្រៅ​។ រូបភាព​ថត​បាន​ពិតៗ​ច្បាស់លាស់​បាន​ជួយ​ទម្លាយ​ចេញ ចំណែក​ណាមួយ​នោះ នៃ​សំណល់​បុរាណ របស់​ទីក្រុង​ត្រូវបាន​ពន្លិច​ចុះ​ក្នុង​ទឹក​មុន​នេះ​ជាង ១៧០០​ឆ្នាំ​មកហើយ​។​

​កាលពីដើម វា​ជា​កន្លែង​លេង​កម្សាន្ត​សម្រាប់​ស្រទាប់​អ្នកមាន​នា​សម័យ​នោះ​។ ប៉ុន្តែ​ក្រោយពេល​ភ្នំភ្លើង​នៅក្បែរនោះ​មាន​សកម្មភាព ធ្វើឲ្យ​ទីក្រុង​នេះ​ត្រូវ​ជាន់ពន្លិច​ទាំងស្រុង​ទៅក្នុង​ទឹក​។ បច្ចុប្បន្ន​តំបន់​ខាងលើ​ជា​ឈូង​សមុទ្រ Naples របស់​អ៊ីតាលី​។​

​ក្រុម​ប្រវត្តិវិទូ​ឲ្យដឹងថា ទីក្រុង​បុរាណ Baiae ស្ថាបត្យកម្ម​ប្រកបដោយ​ក្បូរក្បាច់​ស្អាត​អស្ចារ្យ ទុក​សម្រាប់​ឲ្យតែ​ស្រទាប់​អ្នកមាននា​យុគ្គ​រ៉ូ​ម៉ាំង​។ ប្រហែល​ដោយសារ​ត្រូវ​លិច​ចុះ​ក្នុង​ទឹក​ហើយ​ទើប​វា​ត្រូវ​បាន​ទឹក​ការពារ​ឲ្យ​ផ្នែក​ច្រើន នៃ​ទីក្រុង​នេះ​រក្សា​ស្ថានភាព​ដូច​មុន​ដដែល ក្រោយ​រយៈពេល​ជិត ២​សហសវត្ស​រ៍ ។​

Antonio Busiello អ្នក​ថតរូប​អាជីព​នៅ Naples បាន​មុជ​ចុះ​បាតសមុទ្រ ដើម្បី​ផ្តិត​យក​រូបភាព​គួរ​ឲ្យ​ចាប់ចិត្ត ជាអាទិ៍ ៖ វិមាន អារាម ជញ្ជាំង​ក្រុង​បុរាណ Baiae​។ សំណល់​ស្តែងចេញ​ភាព​ហ៊ឺហារ នៃ​សម័យ​នោះ​ត្រូវបាន​បង្ហាញឲ្យឃើញផង​ដែរ​។​

Antonio ពោលថា “​បណ្តា​វិមាន ភូមិគ្រឹះ​បុរាណ បង្ហាញ​វត្តមាន​នៅ​បាតសមុទ្រ ឆ្លុះ​បញ្ចាំ​ពី​ភាពរុងរឿង​របស់​ទីក្រុង Baiae ។ ក្រុង​នេះ​ជា​ក្រុង​សំខាន់បំផុត នា​យុគ្គសម័យ​រ៉ូ​ម៉ាំង​”​។ Pliny មេធាវី​ល្បីឈ្មោះ​ម្នាក់ ធ្លាប់​រស់នៅ​ទី​នេះ ហើយ​លោក​បាន​សំឡឹង​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការផ្ទុះ​ភ្នំភ្លើង នៅ​ឆ្នាំ​៧៩ ក្រោយ​គ្រឹះសករាជ បាន​បន្សល់​សំណេរ​ថា ៖ ការផ្ទុះ​ហៀរ​កម្អែរ​ភ្នំភ្លើង បាន​លេប​ត្របាក់​ទីក្រុង Pompeii និង Herculaneum ទាំងស្រុង​៕ ចន្ទ្រា​

 

spot_img
×