Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! កីឡាករ​ប្រដាល់​អ៊ីតាលី​វ័យ ៤៦ ឆ្នាំ បាន​ស្លាប់ បន្ទាប់​ត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​១២ ក្នុងការប្រកួត​ដណ្តើម​​ពានរង្វាន់ WBC នៅថៃ (​វីដេអូ​)

spot_img

​Christian Daghio អាយុ ៤៦ ឆ្នាំ អតីត​កីឡាករ Muay Thai មកពី​ប្រទេស​អ៊ីតាលី ត្រូវបាន​ប្រកាសថា​ស្លាប់ បន្ទាប់​ត្រូវ​បានដៃ​គូប្រកួត​របស់​គាត់​បាន​វាយ​ឲ្យ​សន្លប់​ធំ នៅក្នុង​ទឹក​ចុងក្រោយ​ទី​១២ ក្នុងអំឡុង​ការប្រកួត​លក្ខណៈ​សកល​ប្រភេទ​ទម្ងន់​ធ្ងន់ ដណ្តើមពាន​រង្វាន់​ប្រាក់​របស់​ក្រុមប្រឹក្សា​កីឡាប្រដាល់​ស៊ី WBC ។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ​សង្វៀន​ប្រដាល់ នៃ​ពហុកីឡាដ្ឋាន​អន្តរជាតិ Rangsit ក្នុង​ទីក្រុង Rangsit (​ក្បែរ​បាងកក​) ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៦ ខែតុលា ។ កីឡាករ Christian Daghio ត្រូវបាន​គូប្រកួត​កីឡាករ Don Parueang ប្រើ​កណ្តាប់ដៃ​ធ្ងន់ៗ​ជាច្រើន​ដង​ទៅលើ​ផ្ទៃមុខ​របស់គាត់ នៅក្នុង​ការប្រកួត​ទឹក​ទី​១២ ។ នៅក្នុង​ទឹក​ចុងក្រោយ​នេះ គាត់​ត្រូវបាន​អាជ្ញាកណ្តាល​រាប់ ខណៈ​ដួល​លើក​ទី​១ ប៉ុន្តែ បន្ទាប់ពី​រាប់​រួច​បន្ត​ការប្រកួត​ទៀត គាត់​ក៏ត្រូវ​រង​កណ្តាប់ដៃ​ធ្ងន់ៗ​ឡើង​ញាប់​ស្មេរ​ពី Parueang បណ្តាល​ឲ្យ​ដួលសន្លប់​ធំ​ងើប​លែងរួច​តែម្តង ។​

​ស្ថិតក្នុង​ស្ថានភាព​នេះ អាជ្ញាកណ្តាល​ក៏បាន​បញ្ឈប់​ការប្រកួត ហើយ​ហៅ​គ្រូពេទ្យ​មក​ពិនិត្យ ។ ប៉ុន្តែ ដោយសារ​ស្ថានភាព​សន្លប់​របស់គាត់​ធ្ងន់ធ្ងរ គេ​ក៏បាន​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ទោះយ៉ាងណា គាត់​នៅតែ​សន្លប់ និង​ពុំ​ដឹងខ្លួន​នោះទេ ហើយក៏​ត្រូវបាន​គ្រូពេទ្យ​ប្រកាសថា​ស្លាប់​នៅ​ថ្ងៃទី​សុក្រ (០២ វិច្ឆិកា​) ។​

​បងប្រុស​របស់គាត់​ឈ្មោះ Fabrizio បាន​និយាយ​ទៅកាន់​សារព័ត៌មាន​អ៊ីតាលី​ថា​៖ «​គាត់​បាន​ស្លាប់​តាម​បំណង​របស់គាត់​ហើយ ។ ខ្ញុំ​ពុំមាន​ការសោកស្តាយ​អ្វី​នោះទេ ព្រោះ​គាត់​ចូលចិត្ត​អីចឹង ។ គាត់​ចង់​ប្រកួត​រហូត​គាត់​មាន​អាយុ ៨០ ឆ្នាំ ។ សង្វៀន​គឺជា​ជីវិត​របស់គាត់ ហើយ​គាត់​ស្លាប់​ក្នុងនាម​ជា​ជើងឯក​ម្នាក់​ផងដែរ​» ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ Nextshark)​

spot_img
×