Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ជាង ​២០០ ​គ្រួសារ ស្នើសុំ​សម្តេច​តេជោ មោឃៈភា​ពដី​ដែល​ជនជាតិ​ចិន​តៃវ៉ាន់ លួច​ធ្វើ​ប្លង់ រំលោភ​យក​ដី​ពលរដ្ឋ នៅ​ស្រុក​កំពង់សីលា​

spot_img

​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​ចំនួន​២៦៩​គ្រួសារ រស់នៅ​ក្នុង​ភូមិ​ចាំ​ស្រី ភូមិ​ក្រាំង​អាត់ និង​ភូមិ​វាល នៃ​ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ដែល​អះអាង​ថា រង​នូវ​ការ​លួច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​ជនជាតិ​ចិន តៃវ៉ាន់​នោះ បាន​ធ្វើ​លិខិត​ផ្តិតមេដៃ​ផ្ញើជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​សុំ​ធ្វើ​មោឃៈភា​ពប័ណ្ណកម្មសិទ្ធិ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី និង​ប័ណ្ណ​សម្គាល់​​សិទ្ធិ កាន់កាប់​អចលនវត្ថុ​ឆ្នាំ​១៩៩២-១៩៩៦ ដើម្បី​ឲ្យ​ពួកគាត់​បាន​ទទួល​សិទ្ធិ​រស់នៅ ក្នុង​ការគ្រប់គ្រង​ប្រើប្រាស់​អាស្រ័យ​ផល និង​សិទ្ធិ​ចាត់ចែង​ស្របច្បាប់​លើ​ដីធ្លី​។​

នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ប្រជាជ​ពលរដ្ឋ បាន​អះអាង​ថា ពួកគាត់​បាន​ចូលមក​រស់នៅ​លើ​ដីធ្លីរ​បស់​ខ្លួន តាំងពី​ឆ្នាំ​១៩៨២, ១៩៨៥, ១៩៨៨ រហូតដល់​បច្ចុប្បន្ន និង​បាន​រុករាន​កាន់កាប់​ដី​ធ្វើស្រែ​ចំការ​ចិញ្ចឹមជីវិត​តាំងពី​ពេលនោះ រហូត​ដល់​មក​បច្ចុប្បន្ន មិន​ដែល​បាន​ប្រើប្រាស់​អំពើហិង្សា និង​មិន​ដែល​មាន​ទំនាស់​ដីធ្លី​ទេ ដោយ​បាន​ដឹង​ឮ​ជាស​ធា​រណៈ​គ្មាន​ការតវ៉ា​ពី​ជន​ណា​ម្នាក់​ឡើយ​។ ម្យ៉ាងទៀត ពួក​គាត់​សុទ្ធតែ មាន​អត្តសញ្ញាណប័ណ្ណ មាន​សៀវភៅ​ស្នាក់នៅ មាន​សៀវភៅ​គ្រួសារ និង​បាន​ទៅ​ចូលរួម​បោះឆ្នោត​គ្រប់​អាណត្តិ និង​បាន​កាន់កាប់​ដី​តាំងទី​លំនៅដ្ឋាន​មុន​ច្បាប់​ភូមិបាល​ក្នុង​ឆ្នាំ​២០០១​។ នៅ​ឆ្នាំ​២០១២ មាន​ក្រុមនិស្សិត​ចុះ​វាស់វែង​ដី​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ ទើប​ដឹងថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​របស់​ជនជាតិ​តៃវ៉ាន់ ហើយ​ដី​ដែល​ពាក់ព័ន្ធ​នោះ មាន​ដូច​ជា​ដី​របស់​ប្រជាពលរដ្ឋ​២៦៩​គ្រួសារ ដី​រដ្ឋបាល​ស្រុក ដី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ដី​អធិការដ្ឋាន​នគរបាល​ស្រុក ដី​ផ្នែក​សឹក​រង​ស្រុក និង​ដី​ការិយាល័យ​គ្រប់​ផ្នែក​ចំណុះ​ជុំវិញ​ស្រុក រួម​ទាំង​ដី​ទីស្នាក់ការ​គណបក្ស​ស្រុក​ផងដែរ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ប័ណ្ណកម្មសិទ្ធិ របស់​ជនជាតិ​តៃវ៉ាន់​នេះ​ផង​ដែរ​។ ចំពោះ​ឯកសារ​ផ្តល់​កម្មសិទ្ធិ​នេះ គឺ​មិន​បាន​រៀបចំ​ឯកសារ​តាម​ច្បាប់​ភូមិបាល​នោះទេ ដូច​ជា​លិខិត​ស្នាម​មិន​បាន​បំពេញ​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់ តាម​នីតិវិធី​របស់​សុរិយោដី​ជា​ដើម​។​

​ប្រជាពលរដ្ឋ​បាន​និយាយថា យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទាំងអស់​សូម សម្តេច​តេជោ ហ៊ុន សែន មេត្តា​មោឃៈភា​ពប័ណ្ណកម្មសិទ្ធិ របស់​ជនជាតិ​តៃវ៉ាន់​នោះ​ចេញ ពី​រដ្ឋបាល​សូរិយោដី និង​ជួយ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​យើងខ្ញុំ​គ្រប់ៗ​គ្នា មាន​ភាពកក់ក្តៅ​ក្នុង​ការប្រើប្រាស់​ដី​អាស្រ័យ​ផល ចាត់ចែង​ប្រើប្រាស់​ដីធ្លី​ស្របច្បាប់ និង​ដាក់បន្ទុក​ផ្សេងៗ​ទៅលើ​ដី​នោះ ម្យ៉ាង​អ្វីដែល​សំខាន់​ប្រជាពលរដ្ឋ បាន​ចាក​ផុត​ពី​ការធ្វើ​ចំណាកស្រុក នឹង​បាន​រស់នៅ​ជួបជុំ​គ្រួសារ ហើយ​បាន​បង្កបង្កើនផល​ដោយ​សិទ្ធិ​ពេញលេញ​ស្របច្បាប់​ដោយ​រដ្ឋ​។​

​ពាក់ព័ន្ធ​ករណី​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ប្រាប់ Fresh News ដោយ​ទទួលស្គាល់​ថា ប្រជាពលរដ្ឋ​ទាំង​ដែល​ជួប​បញ្ហា គេ​លួច​ធ្វើ​ប្លង់​រំលោភ​កម្មសិទ្ធិ​នោះ ពិតជា​បាន​រស់នៅ​ជា​យូរ​មក​ហើយ​ពិតមែន ហើយ​ប្រជាពលរដ្ឋ​ធ្លាប់​បាន​តវ៉ា​ដែរ ដោយ​លោក​ក៏​បាន​ចាត់​ឲ្យ​មន្ត្រី​ខេត្ត​ចុះ​សិក្សា​ស្រាវជ្រាវ​ករណី​នេះ និង​បាន​បញ្ជូន​សំណុំ​ឯកសារ​ស្នើសុំ​បដិសេធ​ប្លង់ កម្មសិទ្ធិ​នេះ ជូន​ថ្នាក់​ជាតិ គឺ​ក្រសួង​ដែនដី​រួចរាល់​ហើយ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

​លោក​អភិបាល​បានបញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​១៩៩២ តាំងតែ​ពី​ស្រុក​កំពង់សីលា ស្ថិតក្នុង​ខេត្ត​កោះកុង មាន​ក្រុមហ៊ុន​មួយ​មក​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​នោះ​។ ដល់​តែ​ឆ្នាំ​២០១៥-២០១៦ ប្រជាជន​គាត់​សុំ​ធ្វើ​មោឃៈភា​ពប្លង់​នោះ​ចោល ព្រោះ​អី​អ្នក​ធ្វើ​ប្លង់​ចេះ​តែ​ធ្វើ​ទៅ ដល់​ពេល​រស់នៅ​ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​នោះ អត់​ឃើញ​មាន​ម្ចាស់​ណា​មក​តវ៉ា​នោះឡើយ​ភាគច្រើន មាន​តែ​ចំនួន​តិចតួច​ប៉ុណ្ណោះ មក​តវ៉ា​ហើយ​ក៏​ដោះស្រាយ​គ្នា ចំពោះ​អ្នក​ដែល​អត់​តវ៉ា​ប្រជាពលរដ្ឋ​គាត់​រស់ នៅ​រហូត​ដល់​សព្វថ្ងៃនេះ អត់​មាន​ការតវ៉ា​អ្វី​នោះ​​​ទេ​។ អីចឹង​ប្រជាពលរដ្ឋ​គាត់​ដាំ​ដំណាំ អាស្រ័យ​ផល​យូរ​មក​ហើយ​ពិត​មែន​។ ដល់​ក្រោយ​ខាង​ស្រុក ខាង​ឃុំ​ក៏​សុំ​មក​ខេត្ត​ធ្វើ​មោឃៈ​​ភា​ព​ប្លង់​នោះ​ចោល ខ្ញុំ​ក៏​បាន​ចាត់តាំង​ក្រុមការងារ ចុះ​សិក្សា​មើលឃើញថា ពិតជា​ដូច​ការលើកឡើង​ពិតមែន គឺ​ប្លង់ដី​នៅ​ស្រុក​កំពង់សីលា​ប្រមាណ​ជាង​៤​ពាន់​ហិកតា តាម​សំណូមពរ​របស់​ស្រុក​សុំ​មោឃៈភា​ពប្លង់​ហ្នឹង​ចោល ព្រោះ​អី​អ្នក​កាន់កាប់​ដី​ជាក់ស្តែង​ជា​ប្រជាពលរដ្ឋ ប៉ុន្តែ​ឈ្មោះ​ជា​អ្នក​ផ្សេង អីចឹង​ខាង​រដ្ឋបាល​ខេត្ត បាន​ធ្វើ​លិខិត​សុំ​បដិសេធ​ប្លង់​ចោល​យូរ​ដែរ​ហើយ ប៉ុន្តែ​មិនទាន់​សម្រេច ដោយសារ​តែ​ថ្នាក់លើ​ត្រូវការ​ពេល​ពិនិត្យ​។​

​ប្រជាពលរដ្ឋ បាន​ស្នើសុំ​ដល់​សម្តេច​តេជោ មេត្តា​ជួយ​មោឃៈភាព​ប័ណ្ណ​សម្គាល់​សិទ្ធិកាន់កា​ប់​ប្រើប្រាស់​ដីធ្លី​ទាំងនោះ និង​ផ្តល់​សិទ្ធិ​រស់​នៅ​គ្រប់គ្រង​ប្រើប្រាស់ និង​ចាត់ចែង​ស្របច្បាប់ និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​យើងខ្ញុំ ជា​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​នេះ​ផង​៕ ​ដោយ​ ៖ ​រចនា​

spot_img
×