Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ស៊ែរ​ឲ្យ​គាត់​បាន​ដឹងផង​! ឱកាស​ការងារ​ដ៏​ល្អ​របស់​ប្អូនស្រី​ម្នាក់ បានមក​ដល់​ហើយ តែ​បែរជា​…

spot_img

​ការ​ចំណាកស្រុក​ទៅធ្វើ​ការងារ​ជា​ពលករ​នៅឯ​ប្រទេស​គេ ដែល​អាច​ទទួលបាន​ប្រាក់ខែ​ច្រើនៗ គឺជា​ឱកាស​មួយ​ដែល​បងប្អូន​ប្រជាជន​ខ្មែរ​ជាច្រើន​ប៉ងប្រាថ្នា ។ ប៉ុន្តែ សម្រាប់​ប្អូនស្រី​ម្នាក់​ដែល​បាន​ប្រលង និង​ដល់​ថ្ងៃ​ត្រូវ​ទៅហើយ តែ​បែរជា​ពុំ​អាចទាក់ទង​បាន ហេតុនេះ ខាង​ក្រុមហ៊ុន​ក៏បាន​សម្រេច​ប្រកាស​ស្វែងរក​នាង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រែង​មាន​បងប្អូន​ណា​បាន​ស្គាល់ និង​ជូនដំណឹង​សម្រាប់​ឱកាស​ដ៏​ល្អ​នេះ​ដល់​នាង​ផង ។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក «MTOSB Cambodia – គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​» បាន​សរសេរ​ប្រកាសកាលពីវេលាម៉ោង ៥ និង ១១ នាទី ថ្ងៃទី៦ វិច្ឆិកា ថា​៖

«​គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស សូម​ជូនដំណឹង​ដល់​ពលករ ដែលមាន​ឈ្មោះ ស្រ៊ន បញ្ញា​(SRORN PHANHA) ភេទ​ស្រី អាសយដ្ឋាន​ភូមិ​ម្សាក្រង​ជើង ឃុំ​ម្សាក្រង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ សូម​រួសរាន់​ទំនាក់ទំនង​មក​គណៈកម្មាធិការ​បណ្តុះ​បណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស ឱ្យបាន​មុន​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង ០៣:០០​នាទី​ល្ងាច ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ ០២៣ ៦៥២៥ ៧៧៧, ០៨៨ ៣៥៩៨ ៨៨៨ និង ០១២ ៤៦៦ ២២២ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​។​

* បញ្ជាក់​៖ គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស មិនអាច​ទំនាក់ទំនង តាមរយៈ​លេខ​ទូរស័ព្ទ​របស់គាត់ និង​គ្រួសារ​របស់គាត់​បានឡើយ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន និង​សាធារណជន​មេត្តាជួយ​ផ្សព្វផ្សាយ​បន្ដ​។ សូម​អរគុណ​!» ៕ ដោយ​៖ ចន្ទី​

 

spot_img
×