Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ជើងហោះហើរ​១​ថ្មី​ទៀត​របស់ Lion Air ជួប​គ្រោះថ្នាក់​ទាំងយប់ អំឡុងពេល​រៀប​ហោះហើរ បណ្តាល​ឲ្យ​ខ្ទេច​១​ដុំ​ស្លាប​ខាងឆ្វេង​

spot_img

​មួយ​សប្តាហ៍​កន្លងមក​ហើយ ដែល​មនុស្ស​ជាច្រើន​បាននិងកំពុង​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ជីវិត​មនុស្ស ១៨៩ នាក់ ដែល​បាន​ស្លាប់​គ្មាន​សល់​នៅក្នុង​គ្រោះថ្នាក់​យន្តហោះ របស់​ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air ។ ប៉ុន្តែ ខណៈពេលដែល​មនុស្ស​ជាច្រើន​នៅតែ​ពុំទាន់​ស្បើយ​ទុក្ខ​ផង​នោះ ស្រាប់​ថ្មីៗ​នេះ ជើងហោះហើរ​មួយទៀត​របស់​ក្រុមហ៊ុន​នេះ បាន​ជួប​គ្រោះថ្នាក់​ជា​បន្តទៀត​នៅក្នុង​ព្រលាន ធ្វើ​ឲ្យ​អ្នកដំណើរ​មានការ​ភិតភ័យ​យ៉ាងខ្លាំង​តែម្តង ។​

Astro Awani បាន​រាយការណ៍​ថា ជើងហោះហើរ​ពី Bengkulu ទៅកាន់ Jakarta លេខ JT 633 ត្រូវ​បង្ខំ​លុបចោល​ការធ្វើដំណើរ​រប​ស់​ខ្លួន បន្ទាប់ពី​វា​បាន​បុក​ជាមួយ​បង្គោល​ភ្លើង ក្នុងអំឡុងពេល​រៀបចំ​ហោះហើរ​កាលពី​យប់​ថ្ងៃ​ពុធ (៧ វិច្ឆិកា​) ។

​គ្រោះថ្នាក់​នេះ​មិន​ត្រឹមតែ​ពន្យារពេល​ការហោះហើរ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏បាន​បង្អាក់​ជើងហោះហើរ​ក្នុងស្រុក​មួយ​ផ្សេងទៀត​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Batik Air ។​

​អ្នកនាំពាក្យ​របស់ Lion Air ត្រូវបាន​ដកស្រង់​សម្តី​ដោយ​និយាយថា​៖ «​ឧបទ្ទវ​ហេតុនេះ​បាន​បណ្តាល​ឲ្យ​ស្លាប​ខាងឆ្វេង​របស់​យន្ត​នោះ ត្រូវ​ដាច់​អស់​មួយ​ដុំ​, ដូច្នេះ យើង​ត្រូវ​បង្ខំ​លុបចោល​ជើង​ហើរ សម្រាប់​ហេតុផល​សុវត្ថិភាព​» ។​

​របាយការណ៍​បាន​បញ្ចេញ​ឲ្យ​ដឹងថា មាន​អ្នកដំណើរ​ចំនួន ១៤៣ នាក់ នៅលើ​នោះ ប៉ុន្តែ ពុំមាន​នរណាម្នាក់​របួស​នោះទេ នៅក្នុង​ហេតុការណ៍​នេះ ៕ ដោយ​៖ ឧ​ត្ត​ម (worldofbuzz)​

spot_img
×