Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ពេល​ប្រើប្រាស់​ក្រូចឆ្មារ​ច្រើន​

spot_img

​ក្រូចឆ្មារ​ល្អ​សម្រាប់​សុខភាព អាស្រ័យ​ដោយ វា​សម្បូរ​វីតាមីន​ពិសេស គឺ​វីតាមីន C ។ ប្រើប្រាស់​ក្រូចឆ្មារ​សមល្មម អាចជួយ​បង្កើន​គុណភាព​ស្បែក​, ជំនួយ​រំលាយ​អាហារ ។ ប៉ុន្តែ ប្រសិន​ប្រើប្រាស់​ច្រើនពេក វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដូចខាងក្រោម​នេះ​។​

. ដំបៅ​ក្រពះ​
​ប្រើប្រាស់​ក្រូចឆ្មារ អាចធ្វើ​ឲ្យ​កើន​បរិមាណ​អាស៊ីត​លើស​, លទ្ធផល​គឺ​បង្ក​ជា​ដំបៅ​ក្រពះ​នៅ​កម្រិត​ស្រាល ឬ ធ្ងន់ ។​

. ច្រាល​អាស៊ីត​ក្រពះ បំពង់​អាហារ (GERD)

GERD ជា​ជំងឺ​មួយ​ផ្សេង​ពាក់ព័ន្ធ​ដល់​ផ្លូវ​រំលាយ​អាហារ ។ ចង់​ក្អួត​, ក្អួត​, ឈឺទ្រូង និង​ដំបៅ​បំពង់ក ជា​រោគសញ្ញា​ទូទៅ​មួយចំនួន​របស់​ជំងឺ ។ ប្រើប្រាស់​ក្រូចឆ្មារ​ច្រើន​អាច​បង្ក​ជា​ជំងឺ​នេះ ។​

. បត់ជើងតូច​ជាប្រចាំ​
​ទោះបី​សម្បូរ​វីតាមីន C, ក្រូចឆ្មារ​តែង​បង្ក​ឲ្យ​បត់ជើងតូច​ជាប្រចាំ​ប្រសិន​ប្រើ​ច្រើន ។ ផ្តើម​ពី​នោះ អាច​បណ្តាល​ឲ្យ​បាត់បង់​ជាតិ​ទឹក ។​

. ឈឺ​មួយ​ចំហៀង​ក្បាល​
​ការស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ប្រើប្រាស់​ក្រូចឆ្មារ​ច្រើន​អាច​នាំ​ដល់​ការឈឺ​១​ចំហៀង​ក្បាល ។ មូលហេតុ គឺ​អាស៊ីត​អាមីន Lyramine មាន​ក្នុង​ក្រូចឆ្មារ​យ៉ាងច្រើន ។ លើស​អាស៊ីត​អាមីន​នេះ ធ្វើ​ឲ្យ​ឈាម​ហូរ​ភ្លាមៗ​ទៅ​ខួរក្បាល នាំ​ឲ្យ​មាន​អា​ការៈឈឺ​១​ចំហៀង​ក្បាល ។​

. ក្រួសតម្រងនោម​
​សំបក​ក្រូចឆ្មារ​ក៏ត្រូវ​បាន​ប្រើ​ទូលំទូលាយ​ក្នុងការ​ចម្អិនម្ហូប ហើយដោយ​អ​ចេតនា វា​អាច​នាំ​ដល់​ក្រួសតម្រងនោម ។ នោះ​គឺ​ដោយសារ​បរិមាណ Oxalat ក្នុង​សម្បក​ក្រូចឆ្មារ ។​

. បញ្ហា​សុខភាព​មាត់​ឆ្មេ​ញ​
​ក្រូចឆ្មារ​អាច​បង្ក​ឲ្យ​សឹក​ឆ្មេ​ញ ដោយសារ​អាស៊ីត​ស៊ី​ទ្រិ​ក និង​អាស៊ីត ascorbic មាន​ក្នុង​ក្រូចឆ្មារ ។ អាស៊ីត​ទាំងនេះ​រួម​នឹង​បរិមាណ​ស្ករ​ធម្មជាតិ​មាន​ក្នុង​ក្រូចឆ្មារ អាច​ងាយ​នាំ​ដល់​បញ្ហា​សុខភាព​មាត់​ឆ្មេ​ញ​ដូចជា​ដង្កូវ​ស៊ី​ឆ្មេ​ញ ៕ លី​សា​

spot_img
×