Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំងឺ​ទឹកនោមផ្អែម ដាច់ខាត​ត្រូវ​ដឹង​រឿងនេះ ពេល​បរិភោគ​ត្របែក​

spot_img

​ផ្លែ​ត្របែក​ជា​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​សុខភាព ពិសេស​ចំពោះ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម ។ ប៉ុន្តែ​ផ្លែ​ត្របែក​អាច​ពង្រីក​ប្រសិទ្ធភាព​ពិតប្រាកដ​តែ​ពេល​អ្នកជំងឺ​ចេះ​បរិភោគ​ត្រឹមត្រូវ ។​

​តាម​ពួក​អ្នកស្រាវជ្រាវ​, បរិមាណ​វីតាមីន C ក្នុង​ត្របែក​មាន​យ៉ាងច្រើន ស្មើ​៤​ដង​ប្រៀប​នឹង​ផ្លែក្រូច ។ រួមជាមួយ​នោះ បរិមាណ​ជាតិ​សរសៃ​អាចជួយ​បន្ថយ​កូ​ឡូ​ស្តេ​រ៉ូ​ល និង​ពន្យឺតការ​ស្រូបយក​ស្ករ​ក្រោយ​បរិភោគ ។ ត្របែក​សម្បូរ​ជាតិ​សរសៃ​រលាយ​និង​មិន​រលាយ ហេតុនេះ​អាចជួយ​អ្នកជំងឺ​ទឹកនោមផ្អែម​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​សុវត្ថិភាព ។​

​ប៉ុន្តែ ប្រសិន​បរិភោគ​មិន​ត្រឹមត្រូវ អាចធ្វើ​ឲ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ ។ សម្បក​ត្របែក​មាន​ផ្ទុក Lanin ច្រើន បង្ក​ការ​ទល់លាមក និង​អាច​ឥទ្ធិពល​ដល់​បរិមាណ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​, ដូច្នេះ​វិធី​ល្អ​បំផុត គឺ​ចិត​សម្បក​ចោល​ពេល​បរិភោគ ។​

​អ្នក​ដាច់ខាត​មិនត្រូវ​ទទួលទាន​ទឹក​ត្របែក ព្រោះ​វា​នឹងធ្វើ​ឲ្យ​បរិមាណ​ស្ករ​ក្នុង​ឈាម​កើនឡើង​លឿន ។ ចូរ​បរិភោគ​ផ្លែ​ត្របែក​ស្រស់ ដើម្បី​ទទួលបាន​ជាតិ​សរសៃ​គ្រប់គ្រាន់ អាច​តុល្យភាព​បរិមាណ​ស្ករ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ។​

​អ្នកជំងឺ​ទឹកនោមផ្អែម​មិនត្រូវ​បរិភោគ​ត្របែក​ច្រើនពេក​ក្នុង​ថ្ងៃ ។ ១​ថ្ងៃ​អាច​បរិភោគ​២​ដង​, ម្តង​គួរ​បរិភោគ ១៤០ ក្រាម គឺ​ប្រហាក់ប្រហែល​នឹង​ត្របែក ២ ផ្លែ​តូច​៕ សូ​យ​ន​

spot_img
×