Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជំទាវ លី អ៊ុំ​អេង ពាក់ព័ន្ធ​នឹង​ករណី ចេញ​សែក​ស្អុយ​

spot_img

​សៀមរាប ៖ លោកជំទាវ លី អ៊ុំ​អេង ដែល​ល្បីល្បាញ​ខាង​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​មាន​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការចេញ​សែក​អត់​ស្អុយ ក្នុង​ជំនួញ​ដីធ្លី​ប្រមាណ​ជា​៣​លាន​ដុល្លារ​អាមេរិក​។​

​លោកជំទាវ លី អ៊ុំ​អេង រង​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ដី ប្រជាពលរដ្ឋ​៩​គ្រួសារ នៅ​ខេត្ត​សៀមរាប​។​

​បើ​តាម​ការអះអាង​របស់​សមត្ថកិច្ច ៖ ​ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្តសៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​ការចោទប្រកាន់​ពី​បទ «​មិន​បំពេញ​កាត​ព្វកិច្ច​​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​។​
​បើ​តាម​ដីកា​តុលាការ មុនពេល​ចាប់ខ្លួន ចំពោះ​ករណី​នេះ​គឺ​លោកជំទាវ លី អ៊ុំ​អេង បាន​គេចខ្លួន​មិន​ទទួលខុសត្រូវ នៅពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់​លោកជំទាវ​។​

​សូមបញ្ជាក់​ថា នា​ពេល​កន្លង​ទៅ មាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ បាន​ចោទ​លោកជំទាវ លី អ៊ុំ​អេង ថា​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង ១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង និង​ខេត្ត​សៀមរាប​។ ពលរដ្ឋ​ទាំង​នោះ បាននាំគ្នា​ធ្វើការ​អំពាវនាវ​ឱ្យ លោក ជា សុផារ៉ា ឧបនាយក រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផងដែរ​។​

​ប្រភព​បន្តថា មុនពេល​ចាប់ខ្លួន​លោកជំទាវ លី អ៊ុំ​អេង រូបនេះ បាន​គេចខ្លួន​ពី​គេហដ្ឋាន​របស់​ខ្លួន ក្នុង​បំណង​មិន​ទទួលខុសត្រូវ​។​

​សូមបញ្ជាក់​ថា លោកជំទាវ លី អ៊ុ​អេង កាល​ពី​កន្លងទៅ​ធ្លាប់​បាន​រំលោភ​ដី​ពលរដ្ឋ​នៅ​តំបន់​ឃ្យូ​ង​យូ ៩​គ្រួសារ និង​ធ្លាប់​រង​បណ្តឹង​ច្រើន​ករណី​ពី​អាជ្ញាធរ​ជាតិ​អប្សរា ករណី​ក្លែង​ឯកសារ​រំលោភ​ដីធ្លី​របស់​រដ្ឋ ក្នុង​តំបន់​ឃ្យូ​ង​យូ នៃ​ក្រុង​សៀមរាប​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×