Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ប្រយុទ្ធ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​៤​រូប បាន​វិលត្រឡប់ ពី​ការប្រកួត​បាញ់​ស៊ី​ប អន្តរជាតិ​នៅ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ ​៖ ដោយ​មាន​ការចាត់តាំង​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​អាវុធហត្ថ​៤​រូប​នៃ​កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បាន​ចេញ​ទៅ​ចូលរួម​ប្រកួត​បាញ់​ស៊ី​ប Sniping អន្តរជាតិ​លើក​ទី​២​នៅ​ប្រទេស​ចិន តាម​ការជូនដំណឹងរ​បស់​ក្រសួង​ការពារ​ជាតិ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨​។ ការប្រកួត​បាញ់​ស៊ី​ប​អន្តរជាតិ​នេះ គឺ​រៀបចំឡើង​ដោយ​កងកម្លាំង​ប៉ូលិស​ប្រដាប់អាវុធ​ប្រជាជន​ចិន (PAP) និង​មាន​ក្រុម​អ្នក​ប្រយុទ្ធ​ជាង 100 នាក់​មកពី​ប្រទេស​ចំនួន 21 បាន​ចូលរួម ក្នុងនោះ​រួមមាន​ប្រទេស​ចិន​, កម្ពុជា​, ឈី​លី​, បេឡា​រុស្ស​, កា​ហ្សាក់​ស្ថាន​, គុយ​វ៉េ​ត​, កៀ​ហ្សី​ស្ថាន​, ថៃ​, សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​, តាជី​គី​ស្ថាន​, ប៉ា​គី​ស្ថាន​, ហ្វីលីពីន​, ស្រីលង្កា​, អេ​ស្ប៉ាញ​, អ៊ូ​ស​បេគី​ស្ថាន​, ហូ​ល្លង់​, ម៉ា​សេ​ដូន​, ជី​ប៊ូ​ទី​, ហុងគ្រី​, អ៊ីស្រាអែល​, វៀតណាម​។​

​ការប្រកួតប្រជែង​នេះ​មាន​គោលបំណង​បង្កើត​វេទិកា​មួយ​ដែល​អាច​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​មកពី​បណ្តា​ប្រទេស​ផ្សេងៗ ធ្វើតេស្ត​សមត្ថភាព ក្នុង​ការវិនិច្ឆ័យ​គោលដៅ​យ៉ាង​លឿន​,​ត្រឹមត្រូវ និង បាញ់​ច្បាស់ ហើយ​អ្នក​ប្រយុទ្ធ​ម្នាក់ៗ អាច​រៀនសូត្រ ពី​គ្នា​ទៅវិញ​ទៅ​មក មាន​ការរីកចម្រើន​រួមគ្នា ពង្រឹង​ចំណង​មិត្តភាព​និង​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​សម​ភាគី​មកពី​ជុំវិញ​ពិភពលោក ។​

​ការប្រកួតប្រជែង​នេះ​ផងដែរ គឺ​ផ្តោតលើ​លក្ខណៈ​នៃប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម ដែល​មាន​ចំនួន​ដប់​ពីរ​ព្រឹត្តិការណ៍ ក្នុង​ការវាយលុក​លុយ​និង​ការបាញ់​កាំភ្លើង​ជាក់ស្តែង​នៅលើ​សមរភូមិ​សិប្បនិម្មិត នៅ​ភ្នំ​យ៉​ន់​ហាន​ក្បែរ​ទីក្រុង​ប៉េកាំង វិញ្ញាសា​រទាំង​១២​ព្រឹត្តិការណ៍ រួម​មាន​៖

– បាញ់​ទម្លាក់​កាំបិត ក្នុង​រយៈ​ចម្ងាយ ៥០​ម៉ែត្រ ទៅ ៨០​ម៉ែត្រ​

– បាញ់​៤​កាយវិកា ក្នុង​រយៈ​ចម្ងាយ ១០០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ​

– បាញ់​ស៊ើប​ការ ក្នុង​រយៈ​ចម្ងាយ ១២០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ​

– បាញ់​បន្លំ​សម្លេង ក្នុង​រយៈ​ចម្ងាយ ១៥០​ម៉ែត្រ ទៅ ១៨០​ម៉ែត្រ​

– ក្លែងភេទ​ឆ្មក់​បាញ់ ក្នុង​រយៈ​ចម្ងាយ ១៦០​ម៉ែត្រ ទៅ ២២០​ម៉ែត្រ​

– ក្លែងភេទ​បាញ់ តទល់ ក្នុង​រយៈ​ចម្ងាយ ១៨០​ម៉ែត្រ ទៅ ២៤០​ម៉ែត្រ​

– បាញ់​គោលដៅ​សំខាន់ៗ ក្នុង​រយៈ​ចម្ងាយ ៣០០​ម៉ែត្រ ទៅ ៧០០​ម៉ែត្រ​

– បាញ់​រំដោះ​ចំណាប់ខ្មាំង ក្នុង​រយៈ​ចម្ងាយ ២៧០​ម៉ែត្រ ទៅ ៣៣០​ម៉ែត្រ​

– បាញ់​ចម្ងាយ​ឆ្ងាយ ក្នុង​រយៈ​ចម្ងាយ ៦០០​ម៉ែត្រ ទៅ ៧០០​ម៉ែត្រ​

– ស្វែងរក​បាញ់​ចម្ងាយ​ឆ្ងាយ ក្នុង​រយៈ​ចម្ងាយ ៣០០​ម៉ែត្រ ទៅ ៨០០​ម៉ែត្រ​

– បាញ់​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ ឡើង​ចុះ​ភ្នំ​ចម្ងាយ​២៣០០​ម៉ែត្រ​

– បាញ់​បិទ​សា​ម៉ែ​ល​ចម្ងាយ ៨០​ម៉ែត្រ ទៅ ១៥០​ម៉ែត្រ​។​

​បន្ទាប់ពី​បាន​ត្រឡប់មក​ពី​ប្រទេស​ចិន​វិញ ក្នុង​ដើម​ខែ​វិច្ឆិការ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំង​៤​រូប​ដែល​ទៅ​ចូលរួម​ប្រកួត គឺមាន​២​រូប​ទទួល​បាន​វិញ្ញាប័ណ្ណបត្រ Sharp Blade-2018 International Sniping Competion នៃ​ពានរង្វាន់ Special Contribution Award និង​ពានរង្វាន់ United Striving Award ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×