Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោកស្រី រ៉ូ​ណា ស្មី​ត ចេញ​សេចក្តីថ្លែងការណ៍​១១​ទំព័រ បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា រយៈពេល​១១​ថ្ងៃ​

spot_img

​ភ្នំពេញ​ ៖ ក្រោយ​បញ្ចប់​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បាន​ចេញ​ផ្សាយ​នូវ​សេចក្តីថ្លែងការណ៍​ចំនួន​១១​ទំព័រ បញ្ចប់​បេសកកម្ម ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) នៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន នៅ​ការិយាល័យ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដើម្បី​បង្ហាញ​អំពី​របាយការណ៍ នៃ​ដំណើរ​ទស្សនកិច្ច រយៈពេល​១១​ថ្ងៃ ។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨ ដើម្បី​បំពេញ​ទស្សនកិច្ច​១១​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ខែតុលា ដល់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ទស្សនកិច្ច​នេះ ធ្វើឡើង តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច រយៈពេល​១១​ថ្ងៃនេះ អ្នកជំនាញ​រូបនេះ បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​មួយចំនួន​ផងដែរ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ថ្លែង​ដោយ​ចាត់ទុក​ដាក់ សេវាកម្ម​ច្រកចេញចូល​តែមួយ នៅក្នុង​ថ្នាក់​ក្រោម​ជាតិ និង​ការទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ជា​ជំហាន​សំខាន់ៗ ក្នុង​ការទទួលបាន​នូវ​សេវាកម្ម ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព​ខ្ពស់ នៅ​ថ្នាក់ក្រោម​ជាតិ​។​

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រូបនេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​សេវាកម្ម​ច្រកចេញចូល​តែ​មួយនៅ​ថ្នាក់ក្រោម​ជាតិ ហើយ​ជាពិសេសគឺ​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ ដើម្បី​ទទួល​ពាក្យបណ្ដឹង​នឹង​សេវាសាធារណៈ​។ ទាំង​នេះ​គឺជា​ជំហាន​សំខាន់ៗ ក្នុង​ការទទួលបាន​នូវ​សេវាកម្ម ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព​ខ្ពស់ នៅ​ថ្នាក់ក្រោម​ជាតិ​”​។​

​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែង​ដោយ​ចាត់ទុក​ដាក់ សេវាកម្ម​ច្រកចេញចូល​តែមួយ នៅក្នុង​ថ្នាក់​ក្រោម​ជាតិ និង​ការទទួល​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ ជា​ជំហាន​សំខាន់ៗ ក្នុង​ការទទួលបាន​នូវ​សេវាកម្ម ប្រកបដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព​ខ្ពស់ នៅ​ថ្នាក់ក្រោម​ជាតិ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​លើកទឹកចិត្ត​ឲ្យ​រាជរដ្ឋាភិបាល មាន​ការបង្កើន​ឡើង​ឲ្យបាន​ច្រើន​ថែមទៀត ដែល​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ កាន់តែ​ជួយ​បម្រើ​ដល់​មនុស្ស​ទាំងអស់ ដែល​ត្រូវការ​ផ្នែក​ច្បាប់ នៅក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​។​

អ្នករាយការណ៍​ពិសេស​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ក៏​សូម​ស្វាគមន៍​ផងដែរ ដល់​ការបង្កើន​ថវិកា​សម្រាប់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ ហើយ​ខ្ញុំ​នៅតែ​លើកទឹកចិត្ត ឲ្យមាន​ការបង្កើនឡើង​ឲ្យបាន​ច្រើន​ថែមទៀត ដែល​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនក្រីក្រ កាន់តែ​ជួយ​បម្រើ​ដល់​មនុស្ស​ទាំងអស់ ដែល​ត្រូវការ​វា​”​។​

លោកស្រី​បាន​គូសបញ្ជាក់ថា ជំនួយ​ផ្លូវច្បាប់​ដែល​អាច​រក​បាន​សម្រាប់​អ្នក​ដែល​មាន​តម្រូវការ គឺជា​ជំហាន​ដ៏​មាន​សារសំខាន់​មួយ ក្នុង​ការធានា​សិទ្ធិ​ទទួលបាន​សេវា​យុត្តិធម៌​សម្រាប់ ទាំងអស់គ្នា ហើយ​ក្នុង​ករណី​នេះ វឌ្ឍនភាព​ក្នុង​ការបង្កើត​គោលនយោបាយ​ជំនួយ​ផ្នែក​ច្បាប់ សម្រាប់​ជនក្រីក្រ តាមរយៈ​ដំណើរការ​តាក់តែង​ដែល​មាន​លក្ខណៈ​ពិគ្រោះ​យោបល់ និង​ការចូលរួម​កំពុងតែ​ទទួលបាន​ការលើកទឹកចិត្ត ខណៈ​ដែល​លោកស្រី រង់ចាំ​ពី​ការអនុម័ត​ឲ្យបាន​ឆាប់​នូវ​គោលនយោបាយ​នេះ​។​

បន្ថែម​ពី​នេះ​លោកស្រី រ៉ូ​ណា ស្មី​ត បាន​គូសបញ្ជាក់ថា សិទ្ធិ​ទទួលបាន​សេវា​យុត្តិធម៌ ក៏​ទាមទារ​ឲ្យមាន​សវនាការ​បាន​ឆាប់រ​ហ័ស ហើយ​លោក​ស្រី​បារម្ភ​ពី​ពេលវេលា​ដែល​ត្រូវ​បើក​សវន​ការ និង​ចំនួន​ដ៏​ច្រើន​លើសលុប នៃ​អ្នក​ជាប់​ឃុំ​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​។​

លោកស្រី ចង់​ការប្រើប្រាស់​ការឃុំ​ខ្លួន​បណ្ដោះអាសន្ន តែ​នៅពេល​ណា​ចាំបាច់​បំផុត ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ការ​ចងក្រង​ដោយ​ប្រុងប្រយ័ត្ន ពី​ការប្រើប្រាស់​ការឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​ការពិនិត្យ​ឡើងវិញ​ឲ្យបាន​ទៀងទាត់ ពី​តម្រូវការ​ចាំបាច់​ក្នុង​ការប្រើ​ប្រាស់​ការឃុំខ្លួន​បណ្ដោះអាសន្ន នៅក្នុង​ករណី​នីមួយៗ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ៖

   

spot_img
×