Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង​ ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​ក្មួយៗ​កុមារកំព្រា​ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​កុមារកំព្រា​នានា​ក្នុង​ខេត្ត​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី និង​កញ្ញា ឌី សុភ័ក្រ​បញ្ញា ព្រមទាំង​ក្រុម​ការងារ តំណាង​លោក ហ៊ុន ម៉ានិត និង​លោកស្រី ឌី សុខីទី​ឃា​យុកោ បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ ព្រម​ទាំង​រៀបចំ​អាហារ​សាមគ្គី​ជូន​ក្មួយៗ​កុមារកំព្រា​ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​កុមារកំព្រា​នានា​ក្នុង​ខេត្ត ចំនួន ៩៧​នាក់ ដែល​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។​

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត លោក ហ៊ុន ម៉ានិត និង​លោកស្រី ឌី សុខីទី​ឃា​យុកោ ដែល​សម្ដេច ឯកឧត្ដម និង​លោកជំទាវ តែង​តែ​គិតគូរ​ពី​សុខទុក្ខ ផ្ដល់​នូវ​ភាពកក់ក្ដៅ តាមរយៈ​ការជួយ​ឧបត្ថម្ភ​ទាំង​សម្ភារ ថវិកា គាំទ្រ និង​លើក​ទឹក​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់​នៅ​ទូទាំង​ប្រទេស ក៏ដូចជា​នៅ​ខេត្ត​ស្វាយរៀង ។​

ជាមួយ​នេះ​លោក​អភិបាលខេត្ត ក៏​បាន​លើក​ឡើង​ទៅ​កាន់​ក្មួយៗ​ទាំងអស់​ថា ការពិត​ក្មួយៗ​កំព្រា​ឳ​ពុក​ម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​សម្ដេច​ទាំង​ពីរ មាន​ឯកឧត្ដម លោកជំទាវ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ស្វាយរៀង តែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ ដូចជា​កម្មវិធី​នៅ​ថ្ងៃនេះ ជាក់ស្ដែង​គឺ​ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​នឹង​នៅតែ​បន្ត​ប្រារព្ធ​ជូន​ក្មួយៗ​នា​ឆ្នាំ​ក្រោយៗ​ទៀត ។​

​ទន្ទឹមនេះ​លោក​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ គោរព​តាម​ការណែនាំ​របស់​ប្រធាន​មជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និង​ត្រូវមាន​សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យ​ក្លាយ​ជា​ពលរដ្ឋ​គំរូ ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធាន​សម្រាប់​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ កញ្ញា ឌី សុភ័ក្រ​បញ្ញា និង​ក្រុមការងារ ក៏​បាន​ចែក​ជូន​នូវ​សម្ភារ និង​ថវិកា​ដែល​ជា​អំណោយ​លោក ហ៊ុន ម៉ានិត និង​លោកស្រី ឌី សុខីទី​ឃា​យុកោ ដល់​ក្មួយៗ​កុមារកំព្រា​ចំនួន ៩៧​នាក់ ក្នុង ១​នាក់ ទទួលបាន ឃី​ត ១​កញ្ចប់ និង​ថវិកា ៥​ម៉ឺន​រៀល និង​អ្នកគ្រប់គ្រង​មណ្ឌល ម៉ែ​ដោះ និង​អ្នកបើកបរ ៣៧​នាក់ ក្នុង ១​នាក់ ទទួលបាន​ឃី​ត ១​កញ្ចប់ ក្រមា ១ សារុង ១ និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ ៕​ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×