Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ កូនក្មួយ​កុំ​ធ្វើ​អ្វី​អោយ​ប៉ះពាល់​អ្វី​ដល់​ម្ចាស់​រោងចក្រ ឬ​បង្ក​ការខូចខាត​ដល់​រោងចក្រ​អោយសោះ​

spot_img

ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន ជួប​សំណេះសំណាល ជាមួយ​កូនក្មួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់​អូរ​ដឹម ។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​ពូ​សូម​ផ្តាំផ្ញើ បងប្អូន កូនក្មួយ​កម្មករ ទូទាំង​ប្រទេស​ថា បើ​ក្មួយៗ​មិន​ពេញចិត្ត​អំពី​រឿង​អ្វី​មួយ​នៅក្នុង​រោងចក្រ គឺ​សូម​កូនក្មួយ​ព្យាយាម​រួមគ្នា​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី សូម​ក្មួយៗ​កុំ​ធ្វើ​អ្វី​ខុស​ច្បាប់ ដូច​កាល​ពី​ថ្មីៗ នេះ​ដែល​កូនក្មួយ​បាន​បិទផ្លូវ​នៅ​វេង​ស្រេង​ដែល​ធ្វើអោយប៉ះពាល់​ដល់​បងប្អូន​អ្នកធ្វើដំណើរ​”​។​

​សម្តេច​តេជោ បាន​បន្តថា ចុះ​ប្រសិនបើ​មាន​អ្នក​ឆ្លងទន្លេ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ ហើយ​ទៅ​មិន​រួច​គឺ​នឹង​កាន់តែ​បង្កបញ្ហា​ធំ​ឡើង​មិន ខាន​។ សូម​កូន​ក្មួយ​កុំ​ធ្វើ​អ្វី​អោយ​ប៉ះពាល់​អ្វី​ដល់​ម្ចាស់​រោងចក្រ ឬ​បង្ក​ការខូចខាត​ដល់​រោងចក្រ​អោយ សោះ​។ បើ​មាន​បញ្ហា​អ្វី​គឺ​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ ហើយ​ពូ​នឹង​ចូលរួម​ដោះស្រាយ​ជាមួយ​កូន​ក្មួយ​គ្រប់ ពេល​ជានិច្ច​។ សម្តេច​តេជោ ហ៊ុន សែន ផ្តល់​ក្តីស្រលាញ់ និង​ស្នាមញញឹម​ដល់​បងប្អូន​កូនក្មួយ​កម្ម​ការ​នី​មាន​ផ្ទៃពោះ​។

​នៅ​ព្រឹក​ថ្ងៃទី ៦​ធ្នូ នេះ បន្ទាប់ពី​បាន​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​នៅ​តំបន់​រោងចក្រ​អូឌឹម ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​រួចហើយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​សួរសុខទុក្ខ និង​ផ្តល់​ថវិកា​ឧបត្ថម្ភ​មួយ​ចំនួន​ដោយ​ផ្ទាល់​ដៃ​ជូន​ដល់​កូន​ក្មួយ​ស្ត្រី​ក​ម្មការ​នី​មាន​ផ្ទៃពោះ ចំនួន ៣០៨​នាក់​។ ទីណា​ដែល​មាន​ការលំបាក គឺ​យើង​តែងតែ​ឃើញ​វត្តមាន​សម្តេច​នៅ​ទីនោះ​ជាមួយ​បងប្អូន កូនក្មួយ​ជានិច្ច​។​

​សម្តេច​តេជោ ហ៊ុន សែន នឹង​បន្ត​មើលថែរក្សា​កូនក្មួយ និង​បន្ត​ដោះស្រាយ​បញ្ហា​នានា​ជូន​បងប្អូន​កម្មករ អោយ​ទទួលបាន​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ និង​ប្រាក់ខែ​ល្អ​សមរម្យ​នៅ​ទូទាំង​ប្រទេស​។​

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សួរសុខទុក្ខ​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី ចំនួន​១៥៧៤២​នាក់ មកពី​រោងចក្រ​នានា​នៅ​តំបន់​អូរ​ដឹម ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​មកជួបជុំ​ជាមួយ​បងប្អូន កូនក្មួយ​កម្មក​រកម្ម​ការិនី​ក្នុង​ការចុះ​ជួប​សំណេះសំណាល​ប្រចាំ​សប្តាហ៍​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​ផ្ទាល់ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​របស់​កម្មក​រ និង​ជំរុញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​នៅ​ក្នុង​ថ្ងៃនេះ​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ថៅកែ​រោងចក្រ​អនុញ្ញាតិ​អោយ​កម្មករ​កម្មការិនី​ទាំងអស់​ទទួលបាន​ការ​ឈប់សំរាក​មួយ​ថ្ងៃ​ដោយ​មិន​មាន​ការ​កាត់​ប្រាក់ខែ​ក្រោយ​ពី​ចប់​កម្មវិធី​សំ​ណេះ សំ​ណា​ល​នេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី ទាំងអស់​ដែល​បាន​គោរព​ស្រលាញ់​សម្តេច​។ ការគោរព​ស្រឡាញ់​នេះ គឺ​បាន​លើកទឹកចិត្ត​សម្តេច​ក្នុង​ការបន្ត​ចុះសួរសុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ជូន​កូនក្មួយ​នៅ​ទូទាំង​ប្រទេស​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ម៊ឺងម៉ាត់​ថា​សង្គ្រាម​មិន​អាច​កើតមានឡើង​ដរាបណា មាន​វត្តមាន សម្តេច ដឹកនាំ​ប្រទេស​។ សម្តេច​តេជោ ប្តេជ្ញា​ការពារ និង​ថែរក្សា​សន្តិភាព​ជូន ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​អោយ​ខាន​តែ​បាន​។​

​ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ ៥​ចំណុច ដល់​និយោជក និង​និយោជិត​ដើម្បី​ធ្វើការ​រួមគ្នា​ធានា​ដល់​ល័ក្ខខ័ណ្ឌ​ការងារ​ល្អ និង​ប្រាក់​ចំណូល​ល្អ​: ត្រូវ​រួមគ្នា​ថែរក្សា​សន្តិភាព​ស្ថេរភាព និង​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គម​អោយបាន ល្អ​។ រួម​គ្នា​រក្សា​ការងារ​និង​បង្កើត​ការងារ​ថ្មីៗ​ច្រើន​ថែមទៀត​ដោយ​ធ្វើ​ការពង្រីក​និង​បង្កើន​ទីផ្សារ​បន្ថែម​។ រួម​គ្នា​បង្កើន​ប្រាក់ចំណូល​ដោយ​ការបណ្តុះបណ្តាល​ចំណេះដឹង​បន្ថែម​ដល់​កម្មករ​។ រាជរដ្ឋាភិបាល នឹង​បន្ត​តម្លើង​ប្រាក់ខែ​កម្មករ​ជា​រៀងរាល់​ឆ្នាំ​កើន ទាំង​ប្រាក់បៀវត្ស​ន៍​អ​ប្បរិ​មា និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ចំពោះ​តម្លៃ​ទឹក ភ្លើង​។ សម្តេច​តេជោ បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​កុំ​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​រយៈពេល​១​ឆ្នាំ​(២០១៨)​ដើម្បី​ជួយ​កម្មករ​យើង​អោយ​មាន​លទ្ធភាព​រក​ប្រាក់​ចំណូល​បន្ថែម​ក្នុង​ការសម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​អោយ​កាន់តែ​ប្រសើរឡើង​។ ផ្តល់​របប​គាំពារ​សន្តិសុខ​សង្គម​ដល់​កម្មករ​។ រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ផ្តល់​កិច្ច​គាំពារ​ចំពោះ​កម្មករ​កម្មការិនី​ដែល​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រទេស​ដៃគូ​ដើម្បី​ផ្តល់​នូវ​ល័ក្ខខ័ណ្ឌ​ការងារ​ល្អៗ​ដែល​មាន​ប្រាក់ខែ​ល្អ​សមរម្យ​ដល់​កម្មករ​ព្រមទាំង​ជួយ​សម្រួល​នូវ​បែបបទ​លិខិត​បទដ្ឋាន​ផ្លូច្បាប់​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​របស់​បងប្អូន​កូនក្មួយ​កម្មករ​។​ទន្ទឹមនឹងនេះ​ដែរ​រាជរដ្ឋាភិបាល​នឹង​បន្ត​ជជែក​ជាមួយ​ប្រទេស​ផ្សេងៗ​ដូចជា​កូរ៉េ​ខាងត្បូង​ម៉ាឡេស៊ី និង​ប្រទេស​ថៃ​ដើម្បី​ផ្តល់​នូវ​ល័ក្ខខ័ណ្ឌ​ការងារ និង​ប្រាក់ខែ​ល្អៗ​សម្រាប់​បងប្អូន​កូនក្មួយ​កម្មករ​ខ្មែរ ៕ ដោយ​៖​កូឡាប​

spot_img
×