Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិ​ចិ្ឆ​កា ១៩៥៣ – ៩ វិ​ចិ្ឆ​កា ២០១៨

spot_img

​ភ្នំពេញ ៖ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ពី​ការទទួលបាន​ឯករាជ្យ ពី​អាណានិគម​បារាំង ក្រោម​ព្រះ រាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។ នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា យាង​ជា​ព្រះរាជអធិបតី​ដ៏​ខ្ពង់ខ្ពស់ នៃ​ការ​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការ​ដណ្តើមបាន​ឯករាជ្យ នៅ​មុខ​ព្រះបរមរាជវាំង ដោយ​មាន​ការចូលរួម​ពី​មហាជន និង​ការដើរ​ព្យុះ​ហ​យាត្រា​ផ្សេងទៀត​។​

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង Royal du Cambodge បាន​ផ្សាយ​នូវ​ព្រះរាជបន្ទូល​របស់​ព្រះ​បរម​រតន​កោដ្ឋ​ថា “​ជនរួមជាតិ​ជាទី​ស្នេហា !

​ក្នុង​ជីវភាព​ប្រទេសជាតិ​នីមួយៗ គ្មាន​អ្វី​ឲ្យមាន​តម្លៃ​ជាងឯក​រាជ្យ​ទេ ព្រោះ​ឯករាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តី​ថ្លៃថ្នូរ និង​​សុភមង្គល​ទាំង ទ្បាយ​ដទៃទៀត ។ អាវុធ​ដ៏​សំខាន់​ជាងគេ​សម្រាប់​កសាង និង​ការពារ​ឯករាជ្យ​និង អនាគត​យើង​ពុំមែន​គ្រឿង​យោធបរិក្ខា​ដ៏​ស្តួច​ស្តើង គួរ​ឲ្យ​វេទនារបស់​កងទ័ព​យើង​នោះ​ទេ ។ អាវុធ​នោះ គឺ ការរួបរួម​ចង​គ្នា​ជា​ធ្លុង​មួយ​នៃ​យើង​នេះឯង ។ ខ្ញុំ​ជឿជាក់​ថា ការរួបរួម​គ្នា​របស់​យើង​ជា​ធ្លុង​មួយ​នេះ​ ​នឹង​ជួយ​ស្រោចស្រង់​ប្រទេស​យើង និង​ឯករាជ្យ​យើង​ឲ្យ​ឆ្លងសមុទ្រ​គ្រោះថ្នាក់ ដែល​មាន​នៅ​មុខ​យើង​នេះ បាន​ផុត​ស្រឡះ​ដោយ​ជ័យ​មង្គល ។ ជយោ ! កម្ពុជា​ឯករាជ្យ ! រាជធានី​ភ្នំពេញ​ថ្ងៃទី​៩ ខែវិចិ្ឆកា ឆ្នាំ​១៩៦២​។ ព្រះរាជឱង្ការ​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

ព្រះរាជ​បូនីយកិច្ច​សង្ខេប នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងកា​ទាមទារ​ឯករាជ្យ ពី​សាធារណរដ្ឋ​បារាំង យ៉ាង​លំបាក​ជូន​ដល់​ប្រជារាស្ត្រ និង​មាតុភូមិ​កម្ពុជា ។​

ក្រោម​ព្រះរាជ​បូណីយកិច្ច​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ ដ៏​ពេញលេញ​បរិបូរណ៍ ពី​សាធារណរដ្ឋ​បារាំង នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។ ប្រទេស​កម្ពុជា ក្រោយពី​ទទួលបាន​ឯករាជ្យ ដោយមាន ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​ព្រះ​អគ្គ​មគ្គុទ្ទេស​ដ៏​ឆ្នើម បាន​ដឹកនាំ​កម្ពុជា ប្រកប​ដោយ​សុខសន្តិភាព និង​ភាព​រីក ចម្រើន លើ​គ្រប់​វិស័យ ក្រោម​ព្រះរាជ​តម្រិះ ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ឧត្តុង្គឧត្តម នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ ព្រះបិតា​ស្ថាបនិក សម័យ​សង្គមរាស្ត្រនិយម រហូត​ធ្វើឲ្យ​ពិភពលោក​ទទួលស្គាល់ និង​ប្រសិទ្ធិ​នាម​ព្រះរាជាណាចក្រ​កម្ពុជា ថា កោះសន្តិភាព​នា​អាស៊ីអាគ្នេយ៍ ។​

កូនចៅ​ប្រជានុរាស្ត្រ​គ្រប់រូប សូម​ចងចាំ​នឹង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ប្រជាជាតិ និង​ប្រជារាស្ត្រ​កម្ពុជា “​។​

​កម្ពុជា​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ នៅពេលនេះ គឺ​ស្ថិតក្នុង​បរិបទ​មួយ​ដែល​កម្ពុជា បាន​បង្ហាញ​ភាព​ចាស់ទុំ​ទាំង​ផ្នែក​នយោបាយ ការទូត ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​កំណើន​ផ្នែក​សេដ្ឋកិច្ច​ទៅដល់​ពិភពលោក និង​ប្រាប់​ពិភពលោក​ថា​កម្ពុជា​គឺជា​រដ្ឋ​ឯករាជ្យ​អធិបតេយ្យ និង​បូរណភាព​ដែនដី មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការចាត់ចែង​វាសនា​ជាតិ​របស់​ខ្លួន និង​មិន​ត្រូវ​បន្ត​ព្យាយាម​ជ្រៀត ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ទៀតឡើយ​។​

​កម្ពុជា​នៅពេលនេះ​បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ក្រោម​បរិយាកាស​វិជ្ជមាន និង​មោទនភាព​។ មោទនភាព​តាមរយៈ​៖ ទី​១) ពលរដ្ឋ​ខ្មែរ​ជាង ៨៣% ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង ៨,៣​លាន​នាក់​បាន​អញ្ជើញ​ទៅ​បោះឆ្នោត ហើយ​ពលរដ្ឋ ៧៧% បាន​ជ្រើសរើស​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹកនាំ​ប្រទេស​ការពារ​សន្តិភាព និង​ការអភិវឌ្ឍ និង​ចូលរួម​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ទី​២) កម្ពុជា​ត្រូវបាន​ទទួលស្គាល់ថា​បាន​ដើរតួនាទី​សំខាន់​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក​តាមរយៈ​តួនាទី​ជា ច្រើន​ដែល​កម្ពុជា​ទទួលបាន ហើយ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​នានា​គឺ​ធ្វើឡើង​ក្នុង​ភាព​ជា​ដៃគូ​ដោយ ស្មើ​សិទ្ធិ​និង​ស្មើភាព​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​ជីវប្រវត្តិ​នៃ​ការតស៊ូ​ដើម្បី​ដណ្តើម​ឯករាជ្យ​ពី​បារាំង​៖

     

spot_img
×