Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​មជ្ឈដ្ឋាន រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ស្ថិតក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ​

spot_img

​ភ្នំពេញ ​៖ ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ក្បួន​ព្រះទីនាំង និង​រថយន្ត​នៅ​ក្នុង​ទិវា​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦៥​។​

​ក្នុង​ពិធី​ដ៏​មហោឡា​រឹក​ក្រោម​វត្ត​មាន​ថ្នាក់ដឹកនាំ​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​សព្វ​ព្រះរាជ​ហរ​ទ័យ​ថ្លែង​សុន្ទរកថា​ដ៏​មាន​ខ្លឹមសារ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ទៅ​កាន់​មហាជន​ចូលរួម​ក្នុង​ពិធី ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​តាមរយៈ​ការផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​ក្នុង​ព្រះរាជ​សុន្ទរកថា​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ​នោះ ព្រះមហាក្សត្រ​ខ្មែរ បាន​រំលឹក​ពី​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ និង​ព្រះ​បូជនីយកិច្ច​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ វររាជបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​ការតស៊ូ​ទាមទារ​ឯករាជ្យ​ជាតិ និង​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​នឹម​អាណានិគម​ន៍​បារាំង​។​

​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​មាន​ព្រះរាជបន្ទូល​បង្ហាញ​ការ​ពេញ​ទឹក​ព្រះទ័យ​ចំពោះ​វឌ្ឍនភាព​ជាតិ សេចក្តីសុខក្សេមក្សាន្ត និង​ការរក្សាបាន​នូវ​សុខសន្តិភាព​ក្នុង​មាតុភូមិ​កម្ពុជា​នាពេល​បច្ចុប្បន្ន​ផងដែរ​។ ព្រះមហាក្សត្រ​ខ្មែរ បានបង្ហាញ​ការ​ពេញ​ព្រះទ័យ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ជាតិ​កម្ពុជា​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ នាំមក​នូវ​ភាព​រីកចម្រើន និង​ការរស់នៅ​ប្រកបដោយ​សេចក្តីសុខ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា រយៈពេល​កន្លងមកនេះ​មាតុភូមិ​កម្ពុជា និង​ប្រជាពលរដ្ឋ​យើង​មាន​ការប្រែប្រួល​មុខមាត់​ថ្មី គួរ​ឲ្យ​កោតសរសើរ​។ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដ៏​ឆ្លាត​វៃ បាន​ដាក់ចេញ​នូវ​គោលនយោ បាយ​ដ៏​ត្រឹម​ត្រូវបាន​នាំមក​នូវ​សុខសន្តិភាព សាមគ្គីភាព ឯកភាព​ជាតិ មាន​កិត្យានុភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។ យើង​កំពុងតែ សប្បាយរីករាយ និង​ទទួល​ផល​ជា​វិជ្ជមាន ដែល​ផ្តើម​ចេញពី​កម្លាំង​កសាង និង​ការពារ​ជាតិ​មាតុភូមិ​ប្រកបដោយ​សុខដុមរមនា​របស់​ជ​ន​រួម​ជាតិ​យើង​។​

​ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​រួម​គ្នា​ជា​ធ្លុង​មួយ​ការពារ​នូវ​សុខសន្តិភាព និង​ការកសាង​មាតុភូមិ​កម្ពុជា​ទៅ​មុខ​បន្តទៀត​។ ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ​ស្ថិត​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួម​ចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​។​

​ក្នុង​មហា​អង្គ​មេ​ទ្ទិញ​ដ៏​មហោឡា​រឹក អង្គ​ព្រះមហាក្សត្រ​ខ្មែរ ក៏​បាន​បង្ហាញ​ទឹក​ព្រះទ័យ​សង្ឃឹម និង​ជឿជាក់ មាតុភូមិ និង​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តី​សង្ឃឹម​ខ្ពស់​រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដែល​ធានាបាន​ឯកភាព​ជាតិ​ដ៏​រឹងមាំ​ក្រោម​ទង់​ដ៏​ជាញ​ជ័យ នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត​នៃ​ព្រះពុទ្ធសាសនា និង​បារមី​ព្រះ​បរម​ក្សត្រ​ដែល​ជា​បុព្វបុរស​ជាតិ ជា​ស្ថាបនិក​ដ៏​ល្បីល្បាញ នៃ​ការកសាង​ប្រាង្គ​ប្រាសាទ ដ៏​ល្អ​ប្រណិត ស្ថិត​នៅ​ស្កឹមស្កៃ ស្ថិត​នៅ​គ្រប់ទិសទី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ជាពិសេស​មាតុភូមិ​ដែលជា​កេរ​មរតក​ដ៏​ល​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​នេះ នឹង​ពុំ​អាច​មាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លានពាន​លើ​បូរណភាព​ទឹក​ដី​បាន​ឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​មហា​អង្គ​មេ​ទ្ទិញ​នេះ ក៏​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ទៅកាន់​មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​គូស​រំលេច​ពី​ស្នា​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​វរ​រាជ្យ​បិតា​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ក្នុង​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​តស៊ូ​ទាមទារ​ឯករាជ្យ និង​សិទ្ធិ​សេរីភាព​ពី​អាណានិគម​ន៍​បារាំង​។ ដោយសារ​តែ​ថ្ងៃ​នេះ​ជា​ថ្ងៃកំណើត​កងកម្លាំងប្រដាប់អាវុធ​ដែរនោះ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង ប្រដាប់អាវុ​ធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​ថែរក្សា​ការពារ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​ប្រទេសជាតិ​។​

​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មហាជន​នោះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រកាស​ប្តេជ្ញា​បន្ត​ប្រឹងប្រែង​អស់​កម្លាំងកាយ​ចិត្ត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ជាតិ ឲ្យ​កាន់តែ​រីកចម្រើន និង​នាំមក​នូវ​ការរីកចម្រើន​សម្រាប់​ជាតិ​កម្ពុជា ដោយ​ឈរ​លើ​ស្មារតី និង​គោលការណ៍​សំខាន់ៗ​ចំនួន​៤​រួមមាន​៖

១. បន្ត​កសាង​ប្រទេសជាតិ​ឲ្យមាន​វឌ្ឍន​ភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ជាតិ​រឹងមាំ សីលធម៌​សង្គម សមធម៌ សេរីភាព និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស ដើម្បី​ជីវភាព​ស​ប្បូរ​ណ៍ស​ប្បាយ​រុងរឿង​របស់​ប្រជាជន និង​ភាពសុខដុមរមនា​ទាំង​ក្នុង​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​

២. ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធផល​សង្គម​ជា​​តិ លើកកម្ពស់​កេត្យានុភាព​ជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ ដែល​បង្ក​ឲ្យមាន​អស្ថេរភាព​នយោបាយ ឬ​ចលាចល​ក្នុង​សង្គម​ជាតិ​កម្ពុជា​។​

៣. បន្ត​ដោះស្រាយ​ព្រំដែន​គោក និង​ទឹក​ជាមួយ​ប្រទេស​ជិតខាង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ជំរុញ​អនុវត្តន៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​តំបន់​ព្រំដែន​ឲ្យទៅ​ជា​ព្រំដែន​សន្តិភាព សន្តិភាព និង​សហប្រតិបត្តិការ និង​មិន​អនុញ្ញាត​ឲ្យ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ប្រទេសជិតខាង​។​

៤. ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​រួមមាន​៖ ហិរញ្ញប្បទាន​ភេរវកម្ម ការសំអាត​ប្រាក់ ការជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បន្ត​ជំរុញ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យមាន​ប្រសិទ្ធភាព​៕​ ដោយ ៖ បញ្ញាស័ក្តិ

   

spot_img
×