Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វក្តាន់ស្នែងធំច្រើនពាន់ក្បាល ធ្វើដំណើររាប់រយគីឡូម៉ែត្រកាត់វាលទឹកកកនៅប្រទេសកាណាដា

spot_img

ក្តាន់ស្នែងធំជាច្រើនពាន់ក្បាល បានចាប់ធ្វើដំណើរឆ្ពោះទៅភាគខាងជើងនៃប្រទេសកាណាដា នៅពេលការធ្វើបម្លាស់ទីនិទាឃរដូវប្រចាំឆ្នាំរបស់ពួកវាមកដល់។


សត្វក្តាន់ព្រៃរហូតដល់ទៅជាង ៣.២០០ ក្បាលបានធ្វើដំណើរចេញពីបឹង Jimmy Lake ស្ថិតក្នុងប្រទេសកាណាដា ដើម្បីស្វែងរកកន្លែងបង្កើតកូននៅជិតភូមិ Tuktoyaktuk ប្រទេសនេះដែលស្ថិតនៅចម្ងាយប្រមាណ ១៦០ គីឡូម៉ែត្រ។
ទិដ្ឋភាពដ៏អស្ចារ្យនេះ ថតបាននៅពេលហ្វូងក្តាន់ធ្វើបម្លាស់ទីកាត់វាលរហោឋានដែលមានតែព្រិលទឹកកក។

លោក ចេអូហ្វ្រី រ៉េណូដ (Geoffrey Reynaud) ដែលជាអ្នកថតរូបរៀនចេះដោយខ្លួនឯង បានប្រើយន្តហោះដ្រូនដើម្បីថតផ្តិតយកទិដ្ឋភាពដ៏កម្របានឃើញនេះ។ គាត់និយាយថា គាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាជាបទពិសោធន៍ “មានតែម្តង” ក្នុងមួយជីវិតរបស់គាត់៕ លីសា

 

 

 

spot_img
×