Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាយុ ៦៩​ឆ្នាំ ធ្វើ​អី​មិន​បាន​ច្រើន​ដូច​ចិត្ត បុរស​ហូ​ឡង់​ម្នាក់​ចង់​ទម្លាក់​អាយុ​មក ៤៩​ឆ្នាំ​វិញ​

spot_img

​បុរស​ជនជាតិ​ហូ​ឡង់ម្នាក់ មាន​គម្រោង​ទម្លាក់​អាយុ​របស់​គាត់​ពី ៦៩​ឆ្នាំ មក​ត្រឹម ៤៩​ឆ្នាំ ដោយ​គាត់​បញ្ជាក់​ថា នៅ​វ័យ ៤៩​ឆ្នាំ​នឹង​ធ្វើឲ្យ​គាត់​ស្ថិត​នៅ​តំណែង​ល្អ​បំផុត ដែល​អាច​ឲ្យ​គាត់​ធ្វើ​អ្វីៗ​ ​បាន​ច្រើន​។​

​បុរស​រូប​នោះ​មានឈ្មោះ​ថា Emile Ratelband​។ គាត់​បាន​ដាក់ពាក្យ​ទៅកាន់​រដ្ឋាភិបាល​ហូ​ឡង់​ ​ដើម្បី​ស្នើសុំ​បន្ថយ​អាយុ​គាត់ ២០​ឆ្នាំ ដោយ​ដូរ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​គាត់​ពី ថ្ងៃទី ១១ ខែ​មិនា ឆ្នាំ ១៩៤៩ មក​ថ្ងៃ​ទី ១១ ខែ​មិនា ឆ្នាំ ១៩៦៩ ​វិញ​។​

​លោក Emile Ratelband ជា​មនុស្ស​ល្បី​នៅលើ​បណ្តាញ​សង្គម និង​អ្នក​បង្រៀន​សាសនា​ផងដែរ​។​

​គាត់​បាន​ថ្លែង​ប្រាប់​សារពត៌មាន BBC ដូច្នេះ​ថា “​ពួកយើង​រស់នៅ​ក្នុង​ពេល​វេលា ដែល​យើង​អាច​​ដូរ​ឈ្មោះ និង​ភេទ​បាន ហើយ​ដូច្នេះ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​ប្តូរ​អាយុ​បាន​?”

​លោក​ក៏​បាន​ថ្លែង​ប្រាប់​តុលាការ​ដែរ​ថា ការ​មាន​អាយុ​ផ្លូវការ​ដែល​មិន​ឆ្លុះ​បញ្ជាំង​ពី​សភាព​ផ្លូវចិត្ត​ ​របស់​គាត់​វា​គឺជា​បញ្ហា​ប្រឈស​ម្រាប់​អាជីព និង​ជីវិត​ស្នេហា​របស់​គាត់​។​

“​នៅ​ពេល​ខ្ញុំ​អាយុ ៦៩​ឆ្នាំ ខ្ញុំ​មាន​ដែន​កំណត់​។ ប្រសិន​ជា​ខ្ញុំ​អាយុ ៤៩​ឆ្នាំ ខ្ញុំ​អាច​ទិញ​ផ្ទះ​ថ្មី​បាន និង​អាច​បើកបរ​ឡាន​ផ្សេងៗ​បាន​។ ខ្ញុំ​អាច​ធ្វើ​ការងារ​បាន​ច្រើន​។ នៅ​ពេល​ខ្ញុំ​អាយុ ៤៩​ឆ្នាំ ជាមួយ​រូបរាង​ដែល​ខ្ញុំ​មាន ខ្ញុំ​នឹង​ស្ថិត​នៅ​តំណែង​ដ៏​ល្អ​ខ្លាំង​”​។​

​ចៅក្រម​បាន​ទ​ទូល​ស្គាល់​ការលើកឡើង​របស់​លោក Emile Ratelband ដែល​បញ្ជាក់ថា ច្បាប់​អនុញ្ញាតិ​ឲ្យ​ប្រជាជន​មាន​ការដូរ​ភេទ​បាន ប៉ុន្តែ​ក៏​បាន​បញ្ជាក់​ត្រឡប់​មក​វិញ​ថា ការអនុញ្ញាតិឲ្យ​មានកា​រដូរ​អាយុ វា​នឹង​ក្លាយ​ជា​ការ​លុប​ផ្នែក​ខ្លះ​នៃ​ជីវិត​របស់​ពួកគេ​៕​ សុភ័ក្ត្រ

spot_img
×