Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំងឺមហារីក​សួត ​៖ អ្នក​គួរ​ប្រុងប្រយ័ត្ន និង​ស្វែងរក​ការព្យាបាល​ឲ្យទាន់ពេល បើ​មាន​អា​ការៈព្រមាន​ទាំងនេះ​

spot_img

​បច្ចុប្បន្ន ជំងឺមហារីក ត្រូវបាន​គេ​ចាត់ទុកថា ជា​ជំងឺ​គួរឲ្យខ្លា​ចមួយ​ដែរ ព្រោះ​វា​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​។ ជំងឺមហារីក​មាន​ច្រើន​ប្រភេទ និង​ខុសៗ​គ្នា ប៉ុន្តែ ជំងឺមហារីក​សួត​ គឺ​ជា​ឃាតករ​ដ៏​សាហាវ​ដែល​សម្លាប់​មនុស្ស​យ៉ាង​ច្រើន ហើយ​ក្នុងចំណោម​ជំងឺមហារីក វា​នេះហើយ​គឺជា​អ្នក​សម្លាប់​មនុស្ស​ច្រើន​បំផុត​ទី ២​។ ចំពោះ​មនុស្ស​ប្រុស គឺ​មាន​ការប្រឈមមុខនឹង​ជំងឺ​មហារីក​សួត​ច្រើនជាង​មនុស្ស​ស្រី ដោយ​បុរស ១៤ នាក់​មាន​ម្នាក់ និង​ស្ត្រី ១៧ នាក់​មាន​ម្នាក់​។ ស្ថិតិ​មួយ​នេះ រាប់បញ្ចូល​ទាំង​អ្នក​ជក់បារី និង​មិន​ជក់បារី​។​

​ខាងក្រោម​នេះ គឺជា​អា​ការៈព្រមាន​មួយចំនួន ដែល​អាច​ជួយ​អ្នក​បង្ការ ជំងឺមហារីក​សួត​បាន ព្រោះ​កាលណា​អ្នក​ដឹងថា ខ្លួនឯង​មាន​ជំងឺមហារីក​សួត​ទាន់ពេលវេលា អត្រា​នៃ​ការព្យាបាល​ជាសះស្បើយ នឹង​មាន​កម្រិត​ខ្ពស់​។​

– ពិបាក​ដកដង្ហើម​

– ឈឺ​ទ្រូង​

– ក្អក​មិនចេះ​បាត់​

– ការប្រែប្រួល​លក្ខណៈ​ក្អក​

– ដកដង្ហើម​លឺ​ដូច​ហួច​

– ឈឺ​ឆ្អឹង​

– សម្លេង​ស្អក​

– ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ​៕

សុភ័ក្ត្រ

​ប្រភព​៖ healthline​

spot_img
×