Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​អ្នកបើកបរ​ប្រុងប្រយ័ត្ន ព្រោះ​មាន​មនុស្ស​ស្លាប់​២ និង​របួស​២​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​គ្នា​តាម​ផ្លូវជាតិ​លេខ​៤

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​២​នាក់​ទៀត​រង​របួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច ផ្លូវ​បត់​ទៅ​វត្ត​អូរត្រេះ ស្ថិតក្នុង​ក្រុម​១៥ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។​

​របាយការណ៍​ពី​នគរបាល​ឱ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កដោយ រថយន្ត ១​គ្រឿង​ម៉ាក LEXUS RX330 ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2AH-7808 បើកបរ​ដោយ​ឈ្មោះ ផល ស៊ីណា ភេទ ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ បុគ្គលិក​ហាង​មនោ​រម្យ​២ មាន​ទីលំ​នៅ​​ភូមិ​២ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ យស វ៉ាន់ឌី ភេទ ប្រុស អាយុ ៥៨​ឆ្នាំ មុខរបរ យោធា មាន​ទីលំនៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទិសដៅ​ពី ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយ​រថយន្ត ១​គ្រឿង​ម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​2L-2376 បើកបរ​ដោយ​ឈ្មោះ ម៉ាត់ រី ភេទ ប្រុស អាយុ ៥២​ឆ្នាំ មុខរបរ រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​អូរ​ត្រាវ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​អ្នករួមដំណើរ​ចំនួន ០៣​នាក់​៖

១- ឈ្មោះ នី នាង ភេទ ស្រី អាយុ ៤៧​ឆ្នាំ មុខរបរ លក់ដូរ (​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​) ។​

២- ឈ្មោះ ម៉ាត់ សែ ភេទ ស្រី អាយុ ៣០​ឆ្នាំ (​កូន​អ្នកបើកបរ​រថយន្ត​)

៣- ឈ្មោះ ម៉ាត់ សះ​រ៉ស់ ភេទ ស្រី អាយុ ២៦​ឆ្នាំ មុខរបរ លក់ដូរ (​កូន​អ្នកបើកបរ​រថយន្ត​)​។​

​អ្នករួមដំណើរ​ទាំងអស់​មាន​ទីលំនៅ​ជាមួយ​អ្នកបើកបរ​រថយន្ត មាន​ទិសដៅ ផ្ទុយគ្នា​។​

​សមត្ថកិច្ច​ឱ្យដឹងថា គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​ស្លាប់​មនុស្ស​ចំនួន ២​នាក់ និង រងរបួស​ចំនួន ២​នាក់​ស្រី ម្នាក់​។​

សមត្ថកិច្ច​ឱ្យ​ដឹង​បន្តថា ជនរងគ្រោះ​ឈ្មោះ យស់ វ៉ាន់ឌី អ្នក​រួម​ដំណើរ​លើ​រថ​យន្ត LEXUS RX330 រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ ក្រោយមក​ស្លាប់​។ ឈ្មោះ ម៉ាត់ រី អ្នកបើកបរ​រថយន្ត​LEXUS RX300 រងរបួស ធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ក្រោយមក​ស្លាប់​។ ឈ្មោះ ផល ស៊ីណា អ្នកបើកបរ​រថយន្ត LEXUS RX330 រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ និង​ឈ្មោះ នី នាង អ្នក​រួម​ដំណើរ​លើ​រថ​យន្ត LEXUS RX300 រងរបួស ស្រាល បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​ទាំង ២​គ្រឿង​ដែល​រង​ការខូចខាត ត្រូវ​នគរបាល​នាំយក​មក​រក្សាទុក ដើម្បី​បន្ត​ដោះស្រាយ​តាម​និតិ​វិធី​នៅ​ថ្ងៃ​ខាងមុខ​៕ ដោយ​៖ ដែន សីមា​

   

spot_img
×