Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«​តើ​ម៉ាក់​អូន​នៅឯណា​?» ឃើញ​រូបភាព​ទាំងនេះ និង​អាន​ហើយ​ស្រក់​ទឹកភ្នែក​! ដោយសារ​ស្នាដៃ​គ្រូពេទ្យ​…

spot_img

​កើត​ចាស់​ឈឺ​ស្លាប់ ជា​ក្រិត​ក្រម​ច្បាប់ធម្មជាតិ​តាក់តែង មនុស្ស​គ្រប់រូប​គង់​ស្លាប់​មិន​លែង ទាំង​គេ​ទាំង​ឯង​គេច​មិន​រួច​ឡើយ (​មាន​រូប​មានទុក្ខ​) ។ ទោះយ៉ាងណា​ក៏ដោយ ប្រសិន​សាច់ញាតិ​ណា​ម្នាក់​របស់​យើង​ទៅ​លាចាក​លោក​ទៅវិញ ដោយសារតែ​រឿងរ៉ាវ​ដែល​ពុំ​អាច​ទទួលយកបាន​ណាមួយ​នោះៗ ពិតជា​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​ឈឺចាប់​បំផុត​ពុំ​អាច​បំភ្លេច​បានឡើយ ។

​យ៉ាងណាមិញ ការស្លាប់​របស់​ស្ត្រី​ម្នាក់​ទាំង​ពុំ​បានឃើញ​មុខ​កូន​ខ្លួន​សម្រាល​រួច ដោយសារ​ស្នាដៃ​គ្រូពេទ្យ​ធ្វេសប្រហែស ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់​នាង​ឈឺចាប់ សោកស្តាយ​យ៉ាងខ្លាំង បានធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយមីង​ម្នាក់​របស់​នាង​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chamnan Nam បាន​បង្ហោះ​រូបភាព និង​តែង​ជា​កំណាព្យ​ដ៏​កំសត់​រៀបរាប់​អំពី​រឿងរ៉ាវ​ដ៏​ឈឺចាប់​នេះ​យ៉ាង​ដូច្នេះ​ថា​៖

​​

​ជាមួយគ្នានេះ​ផងដែរ អ្នកលេង​អ៊ិន​ធើរ​ណែ​ត​ជាច្រើន ក៏បាន​សម្តែង​នូវ​អារម្មណ៍​ដ៏​សោកសង្រេង​ជំនួស​ជាខ្លាំង និង​បញ្ចេញមតិ​ដ៏​ឈឺចាប់​ផ្សេងៗ​ថា​៖

Saren Ly: ពេទ្យ​ស្រុក​ខ្មែរ​ពិបាក​នឹង​ផ្ញើរ​ជីវិត​ណាស់ ពេទ្យៗ​អស់​នុង​មិនសូវ​យកចិត្តទុកដាក់​នឹង​ជី​ត​ម្តាយកូន​សោះ ថា​សម័យមុន​ទៅ​គ្មាន​សម្ភារៈ​គ្រប់គ្រាន់ តែ​នេះ​ប្រទេស​យើង​ជឿនលឿន​ទំនើប​ដល់​ថ្នាក់​នេះហើយ នៅ​បណ្តោយ​ឲ​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ​ទៀត​?

Sovanna FC: សម័យ​អី​លូវ​គេ​យកលុយ​ជាធំ​ស្អប់​មនុស្ស​បែប​នឹង​ណាស់​អាង​មានចំណេះ​ឆ្មើងឆ្មៃ​តាមចិត្ត​ខ្ពើម​មនុស្ស​ចឹ​ងាំ​ស់​

Elin: ជា​រឿង​មួយ​ដែរ​ពិបាក​នឹង​ទទួលយក​ខ្លាំង​បំផុត កូន​មិន​បានឃើញ​មុខ​ម្ដាយ ម្ដាយ​មិនបាន​បំពេ​ថ្នាក់​ថ្នមកូន អាណិត​ក្មេង​ណាស់​??

Tek Srey Ra អូយ​អាណិត​ណាស់​ខ្ញុំ​អាន​ហើយ​ចង់​យំ មិនគួរ​ទៅដោយ​ស្រស់ស្អាត​វ័យក្មេង​បែបនេះ​ទេ មើលមុខ​ក្មេង​កាន់តែ​អាណិត​ទ្វេ​ទៀត ស្រុក​ខ្មែរ​ពិបាក​រស់នៅ​ណាស់​គ្មាន​ខ្វល់​ពី​ជីវិត​មនុស្ស​ទេ​ទុក្ខ​ជី​តមនុស្ស​ដូច​សត្វ​ធាតុ​ចឹ​ង ៕ ដោយ​៖ ចន្ទី​

spot_img
×