Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស ​៦​ នាក់​ ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ ពាក់ព័ន្ធ​ករណី​លួច​ និងប្លន់

spot_img

ខេត្ត​ស្វាយរៀង ៖ ​បុរស​ចំនួន​៦​នាក់​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ធ្វើការ​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​នៅ​រសៀល​ថ្ងៃទី ០៩ . វិច្ឆិកា ឆ្នាំ . ២០១៨ នេះ​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹ​ង​ថាៈ​កម្លាំង​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជូន​ជនសង្ស័យ ចំនួន​០៦​នាក់ ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង ៖

១ ឈ្មោះ សល់ គុយ ភេទ​ប្រុស ឣា​យុ ២០ ឆ្នាំ​ជាតិខ្មែរ មុខរបរ​ជាងដែក រសនៅ​ភូមិ​ទ័ព​ស្តេច ឃំ​ុ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

២ ឈ្មោះ រិន ជាតិ ភេទ​ប្រុស ឣា​យុ ២៧ ឆ្នាំ​ជាតិខ្មែរ មុខរបរ​ជាងដែក រស់នៅ​ភូមិ​វិហា ឃំ​ុ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

៣ ឈ្មោះ ខឿន ដា​រ៉ា (​ច្រូច​) ភេទ​ប្រុស ឣា​យុ ១៩ ឆ្នាំ​ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិឣ​ណ្តូ​ង​តា​ស្រែន ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

៤ ឈ្មោះ សៀន សុខ​ចាន់​ដា​រ៉ា ភេទ​ប្រុស ឣា​យុ ១៥ ឆ្នាំ​ជាតិខ្មែរ មុខរបរ​សិស្ស រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមា ស្រុក​ព្រៃវែង​។​

៥ ឈ្មោះ ជី ធា​រី ភេទ​ប្រុស ឣា​យុ ១៦ ឆ្នាំ​ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិឣ​ណ្តូ​ង​តា​ស្រែន ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង​។​

៦ ឈ្មោះ រឹត ន​រា ភេទ​ប្រុស ឣា​យុ ២០ ឆ្នាំ​ជាតិខ្មែរ មុខរបរ​កម្មករ​យាម​ម៉ូតូ រស់នៅ​ភូមិ​ពង្រ ឃុំ​ក្រញូង​ស្រុក​កំចាយមា ខេត្ត​ព្រៃវែង ។​

សូមបញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី ០៤.​ខែវិច្ឆិកា ឆ្នាំ​.២០១៨ វេលា​ម៉ោង ២០.​និង​១០ នាទី​យប់​នៅ​ចំណុច​ភូមិ​សំដី​ ឃុំធ្លក​ ស្រុក​ស្វាយជ្រំ​មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​មាន​គ្នា​០៣ នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ ០១ គ្រឿង ​មិន​ស្គាល់​ម៉ាក​ប្រដាប់​ដោយ​ដាវ​និង​ដំបងឆក់ បានធ្វើ​សកម្មភាព​ស្ទាក់​ប្លន់​យក​ម៉ូតូ​០១ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៥​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​ស្វាយរៀង​ ១G ០៣០៨ លេខ​ម៉ា​សីុន​និង​លេខតួ ៩២១១៤៩១ ពី​ជនរងគ្រោះ​ឈ្មោះ​ប៉ុល ណារិន​ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ធំ​ឃុំ​ធ្លក ​ស្រុក​ ស្វាយជ្រំ ខណៈពេល​ដែល​ឈ្មោះ​ប៉ុល ណារិន ​ជិះ​ម៉ូតូ​ដឹក​ប្រពន្ធ​ត្រឡប់​ពី​ឃុំ​ស្វាយចេក​ស្រុក​រំដួល​មក​ផ្ទះ​វិញ ។

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា ៖ ​នៅ​ពេល​ប្លន់​នោះ​ក្រុមចោរ​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ឈ្មោះ​ប៉ុល ណារិន ​បណ្តាលឲ្យ​របួស​ដៃ​ខាងឆ្វេង​និង​ប្រើ​ដំបងឆក់​ទៅលើ​ឈ្មោះ​កែវ យ៉ុម ជា​ប្រពន្ធ​បណ្តាលឲ្យ​រងរបួស​ដៃ​ខាងឆ្វេង​ដែរ ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ក្រុមចោរ​ជិះ​ម៉ូតូ​ឡើង​ផ្លូវ​លេខ​១០​បត់​ទៅ​ជើង ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ជំនាញ​ខេត្តស្វាយរៀង និង​ស្រុក​ស្វាយជ្រំ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ រហូតដល់​ព្រឹក​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពី​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការស្រាវជ្រាវ​តាម​បច្ចេកទេស​ជំនាញ​ក៏​កំណត់​បាន​មុខសញ្ញា​សង្ស័យ​នៅ​មូលដ្ឋាន​ឃុំ​ច្រេស ស្រុក​មេសាង ខេត្ត​ព្រៃវែង ហើយ​សមត្ថកិច្ច​យើង​ក៏​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​មេសាង និង​ប៉ុស្តិ៌​រដ្ឋបាល​ច្រេស បាន​ធ្វើ​ការហ៊ុំព័ទ្ធ​ផ្ទះ​របស់​ឈ្មោះ ឃឿន ដា​រ៉ា នៅ​ភូមិឣ​ណ្តូ​ង​តា​ស្រែន ឃំ​ុ​ច្រេស ស្រុក​មេសាង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់ ។​

​វត្ថុតាង​ចាប់​យក​បាន​រួម​មាន ម៉ូតូ ០៤ គ្រឿង ក្នុង​នោះ​ពាក់​ពន្ធ​និង​ករណី​ប្លន់​នេះ​មួយ​គ្រឿង គឺ​ស្លាក​លេខ ស្វាយរៀង ១G ០៣០៨ និង​ដាវ​សាំមូរ៉ៃ ០២ ដើម ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​រួមគ្នា​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ កាលពី​ថ្ងៃ​ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ខេត្ត​ស្វាយរៀង​ប្រាកដ​មែន​ ៕ ដោយ ៖ វ៉ៃ​គោ

spot_img
×