Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ និង​លោក សម រង្ស៊ី ចាប់ផ្តើម​លេង​ភ្នាល់​គ្នា លើ​ករណី​ការដោះលែង​លោក កឹម សុខា​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​លោក សម រង្ស៊ី បបួល​សម្តេច​តេជោ ភ្នាល់​គ្នា​លើ​ករណី​ការដោះលែង​លោក កឹម សុខា មែន​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា បើសិន​មាន​ការដោះលែង កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ថ្ងៃទី​៣ ខែ​មីនា ឆ្នាំ​២០១៩ សម្តេច​តេជោ នឹង​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា នឹង​ភ្នាល់​តាម​ការ​បបួល​របស់លោក សម រង្ស៊ី ហើយ​សម្តេច​តេជោ បាន​កំណត់​ថា ប្រសិន សម រង្ស៊ី ចាញ់​ត្រូវ​ចូល​ឲ្យ​ចាប់ខ្លួនភ្លាមៗ​តែម្តង បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា “​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មាន​ការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០១៩​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូល​មក​ឲ្យ​ចាប់ខ្លួនភ្លាមៗ​បន្ទាប់​ពី​បញ្ចប់​ការ​ភ្នាល់​”​។​

​ក្នុងផេក​របស់​លោក​សម រង្ស៊ី (Sam Rainsy) បាន​សរសេរ​៩ វិច្ឆិកា ២០១៨​ថា “​តើ​លោក ហ៊ុន សែន ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ​ទេ​?

កាលពី​ថ្ងៃ​៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បាន​អះអាង​ថា គាត់​មិន​ងាយ​ដោះលែង​លោក កឹម សុខា ទេ ទាល់តែ​ចាំ​សេះ​ដុះ​ស្នែង​។ ខ្ញុំ​នៅតែ​ជឿជាក់ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ ខាងមុខនេះ​។ អាច​ថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាងយូរបំផុត ថ្ងៃ​៣ មីនា ២០១៩​។​

បើ​លោក ហ៊ុន សែន ចាញ់​ខ្ញុំ ក្នុងការ​ភ្នាល់​នេះ គាត់​មិន​ចាំបាច់​កាត់​ក​ខ្លួនឯង ដូច​ក្នុង​ការសន្យា​បញ្ឈប់​ការកាប់​ព្រៃឈើ នោះទេ​។ ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​គាត់​ចុះចេញ​ពី​តំណែង បាន​ហើយ​។ តែ​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន វិញ ខ្ញុំ​សុខចិត្ត​ដើរ​ចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី (​ដូច​ជា​រដ្ឋប្រហារ​) ក្រៅ​ពី​ចំណុច​ដែល​បាន​លើកឡើង​ខាងលើនេះ​”៕ ​ដោយ ​៖ ​រចនា​

spot_img
×