Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចព្រមព្រៀង​ដឹកជញ្ជូន ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​

spot_img

ក្នុង​កំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន លើក​ទី​២៤ និង​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ នា​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Hideaki Iwasaki នាយក​តំណាង​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​ប្រទេស​ថៃ និង​ជា​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម នៃ​កិច្ច​ព្រម​ព្រៀង ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​សម្របសម្រួល​ការដឹកជញ្ជូន​ថ្នាក់ជាតិ​។​

​កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​ការរៀបចំ កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​សម្របសម្រួល​ការដឹកជញ្ជូន​ថ្នាក់ជាតិ ព្រមទាំង​បញ្ហា​ផ្សេងៗ​ទៀត ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​។​

​យោង​តាម​លំដាប់​អក្សរ​ឡាតាំង កម្ពុជា គឺជា​ប្រធាន​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​នៃ​កិច្ច​ព្រម ព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម​សម្របសម្រួល​ការដឹកជញ្ជូន​ថ្នាក់ជាតិ នៅក្នុង​ឆ្នាំ​២០១៨-២០១៩​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ ចំពោះ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​បាន​ជួយ​កម្ពុជា ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ខាងលើ​។ លោក​ទេសរដ្ឋមន្ត្រី​ក៏បាន គូសបញ្ជាក់​អំពី​កំណែទម្រង់​សំខាន់ៗ ដែល​បាន​បញ្ចប់ និង​កំពុង​អនុវត្ត នៅ​ក្រសួង​​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​

​លោក Hideaki Iwasaki បានបង្ហាញ​ទំនុកចិត្ត​ខ្ពស់​ថា ក្រោម​ការរៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​របស់​កម្ពុជា ជាពិសេស ក្រោម​ការដឹកនាំ​របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការអនុវត្ត “​ការប្រមូល​ផល​ដំបូង នៃ​កិច្ចព្រម​ព្រៀង​សម្របសម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​” នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន​។​

​តាម​ការស្នើសុំ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម នៃ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​រួម សម្របសម្រួល​ការដឹក​ជញ្ជូន​ថ្នាក់ជាតិ ក្នុង​សប្តាហ៍​ចុង​ក្រោយ​​នៃ​ខែ​មករា ឆ្នាំ​២០១៩ ដោយ​គ្រោង​នឹង​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​ ​ដូចខាងក្រោម​៖ ការបង្កើន​តម្រាយ​ផ្លូវ និង​ច្រកព្រំដែន ដែល​មានចែង​ក្នុង​ពិធីសា​ទី​១ ការអង្កេត វាយតម្លៃ ការអនុវត្ត “​ការប្រមូល​ផល​ដំបូង នៃ​កិច្ចព្រមព្រៀង​សម្របសម្រួល ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ​” ការពន្យារពេល អនុស្សរណៈ​នៃ​ការអនុវត្ត “​ការប្រមូល​ផល​ដំបូង នៃ​កិច្ចព្រមព្រៀង​” ក្រោយ​ខែឧសភា ឆ្នាំ​២០១៩ ការជួយ​ពង្រឹង​សមត្ថភាព​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ការ​ធ្វើ​បច្ចុប្បន្នភាព “​កិច្ចព្រមព្រៀង​សម្របសម្រួល​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន នៃ​មហា​អនុ​តំបន់​មេគង្គ ២.០”​។​

នៅ​រសៀល​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ពិធី​ចុះហត្ថលេខា និង​បិទ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើ​ក​ទី​២៤ និង​កិច្ចប្រជុំ​ដៃគូ​ពាក់ព័ន្ធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ពិធី​ខាងលើ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ និង​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​អាស៊ាន និង​ដៃគូ​សន្ទនា​។​

​រដ្ឋមន្ត្រី និង​ឧត្តម​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ រួមមាន​៖

១. ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័រមីណ​ល (Co-Terminal Rights) ដែល​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ពហុភាគី​អាស៊ាន នៃ​សេវាកម្ម​ដឹកជញ្ជូន អ្នកដំណើរ​តាម​ផ្លូវអាកាស​ដោយ​សេរី​ពេញលេញ រវាង​អាកាសយានដ្ឋាន នៅក្នុង​ដែនដី​នៃ​ប្រទេស​សមាជិក​អាស៊ាន​។​

២. អនុស្សរណៈ​នៃ​ការយោគយល់​រវាង​រដ្ឋាភិបាល នៃ​រដ្ឋ​ជា​សមាជិកសមាគម ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន (ASEAN) ស្តី​ពី​ការកែលម្អ បទដ្ឋាន​សុវត្ថិភាព និង​អធិការកិច្ច​នាវា​មិនមែន​អនុសញ្ញា ដែល​ស្ថិត​ក្នុង​រដ្ឋ​ជា​សមាជិក​អាស៊ាន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×