Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស្ចារ្យ​ណាស់​! ក្មេងប្រុស​ខ្មែរ​ដ៏​គួរ​ឲ្យ​ស្រលាញ់​ដែល​អាចនិយាយបាន​ច្រើន​ភាសាយ៉ាងល្អ ឥឡូវនេះ បុរស​សិង្ហ​បុរី​ម្នាក់​​​ប្រកាស​ស្វែងរក​ហើយ ដើម្បី​…​(វីដេអូ)

spot_img

ក្មេងប្រុស​ខ្មែរ​យើង​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ដែល​ត្រូវបាន​ធ្វើតេស្តលេង​ឲ្យ​គាត់​និយាយបាន​យ៉ាងច្រើន​ភាសា​យ៉ាង​ល្អ ដោយ​ស្ត្រី​ទេសចរ​ជនជាតិ​ចិន​រូបស្អាត​ម្នាក់ ខណៈ​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅលើ​ទឹកដី​ប្រា​សទ​អង្គរវត្ត ហើយ​បន្ទាប់មកនាង​​បាន​បង្ហោះ​វីដេអូ​នេះ​នៅលើ​បណ្តាញ​សង្គម ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយមាន​អ្នក​ចូល​ទស្សនា​រាប់សែន​នាក់ និង​ចែករំលែក​ជាច្រើន​ថែមទៀត​នោះ ឥលូវ​នេះ មាន​សប្បុរសជន​ជនជាតិ​សិង្ហ​បុរី​ម្នាក់ ដែលមាន​ការពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​សមត្ថភាព​របស់​ប្អូនរូបនេះ បានប្រកាស​ស្វែងរក​ជួយឧបត្ថម្ភ​គាត់ហើយ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sam Sousdey បាន​ជួយ​ប្រកាស​តាមរក​ក្មេងប្រុស​ម្នាក់នេះ ជំនួស​ឲ្យ​មិត្តភក្តិ​របស់គាត់​ម្នាក់ ដែលជា​ជនជាតិ​សិង្ហ​បុរី​មាន​សន្តាន​ចិត្ត​ចង់​ជួយ​ដល់​គាត់​ថា​៖ «​មាន​នាក់​ស្គាក់​ក្មេង​នេះ​ទេ​សូមជួយ​ទំនាក់ទំនង​មង​ខ្ញុំ​ផង ព្រោះ​មាន​មិត្ត​ខ្ញុំ​នៅ​សាំង​កាពួ (#Devid_Yip) ចង់​ជួយ​គាត់​ទាំង​ការសិក្សា និង​ការ​ឧបត្ថម​ផ្សេងៗ សូម​អរគុណ​!» ។​

​គួរបញ្ជាក់​ផងដែរ​ថា ប្អូនប្រុស​ដែលមាន​មុខមាត់​ស្រស់ស្អាត​ដ៏​គួរ​ឲ្យ​ទាក់ទាញ​រូបនេះ អាច​និយាយ និង​ចេះ​ស្តាប់​ភាសាបរទេស​បាន​យ៉ាង​ច្រើន​​ដែល​ក្នុងនោះ​ដូចជា​៖ ចិន​, ជប៉ុន​, កូរ៉េ​, អង់គ្លេស​, អេស​ស្បា​ញ​, ហ្វីលីពីន​, ម៉ាឡេស៊ី​, … ។ ប៉ុន្តែ យើង​ក៏​ពុំ​ដឹងថា គាត់​អាច​និយាយ​ភាសា​នីមួយៗ​បាន​ដល់​កម្រិតណា​នោះទេ ៕ ដោយ​៖ ចន្ទី​

spot_img
×