Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! ទាហាន​ជាន់ខ្ពស់​ថៃ​ម្នាក់ ដែលមាន​ផ្ទុកមេរោគ​អេដស៍ សារភាពថា​បាន​រំលោភ​ក្មេងប្រុស​ជំទង់​ជាង ៧០ នាក់ (​វីដេអូ​)

spot_img

​ប៉ូលិស​នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ បាន​ចាប់ខ្លួន​ទាហាន​ជាន់ខ្ពស់​ម្នាក់​ដែលមាន​ផ្ទុកមេរោគ​អេដស៍ ពីបទ​រំលោភ​ក្មេងប្រុស​ជំទង់​ប្រហែល ៧៥ នាក់​។​

​មេបញ្ជាការ​កងទ័ព​ម្នា​ក់​ឈ្មោះ Jakkrit Khomsing ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​លួងលោម​ជនរងគ្រោះ​ពី​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៨ ឆ្នាំ ដោយ​ប្រើប្រាស់ Profile ក្លែងក្លាយ​នៅលើ​កម្មវិធី​ទាក់ទង​ស្នេហា​ជាមួយ​ហ្គេ​យ​ដ៍ “Blued” ។ នេះ​បើតាម​សារព័ត៌មាន Coconuts រាយការណ៍ ។​

​យោងតាម​លោក Surachate Hakparn អនុប្រធាន​ក្រុមការងារ​បទល្មើស​បច្ចេក​វិទ្យា ជនសង្ស័យ​អាយុ ៤៣ ឆ្នាំ រូបនេះ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ផ្ទះមួយ នៅក្នុង​ស្រុក Nam Phong ខេត្ត Khon Kaen ប្រទេស​ថៃ ។​

Jakkrit ដែល​ត្រូវបាន​គេ​ដកហូត​តំណែង​យោធា​របស់គាត់ កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ចំនួន ៦ ករណី ដែល​ក្នុងនោះ​រួមទាំង​ការចាប់រំលោភ និង​ការ​រូ​ម​ភេទ​ជាមួយ​ក្មេងប្រុស​មិនទាន់​គ្រប់​អាយុ ។​

Surachate បាន​បញ្ចេញ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា Jakkrit បាន​ប្រើប្រាស់ Profile ក្លែងក្លាយ​មួយ​ដោយ​ដាក់​រូបថត​បុរស​ដ៏​គួរឱ្យ​ទាក់ទាញ​ណ៍​មួយ ដើម្បី​ឲ្យ​ជនរងគ្រោះ​ផ្ញើ​រូបថត​របស់​ពួកគេ​ឲ្យ​មើល​ក្នុងអំឡុងពេល Chat និង​ល្បួង​ពួកគេ​ឲ្យ​ណាត់ជួប​នៅពេល​ក្រោយ​។​

​បន្ទាប់មក​គាត់​នឹង​ប្រើ​បណ្តា​រូបថត​ធ្វើ​ឲ្យ​ខូច​កិត្តិយស ដើម្បី​គំរាម​ពួកគេ​ឱ្យ​រួមភេទ​ជាមួយ​គាត់ ។​

​លោក Surachate ដែល​ត្រូវបាន​ដកស្រង់​សម្តី​ថា​៖ “​យើង​មាន​ភស្តុតាង​ដែលថា​គាត់​បាន​ចាប់រំលោភ​ក្មេងប្រុស​ទាំងនោះ​ប្រហែល​ជាង ៧៥ នាក់ ហើយ​គាត់​បាន​សារភាព​” ។​

​រហូតមកដល់​ពេលនេះ​ប៉ូលីស​បានកំណត់​អត្តសញ្ញាណ​ឈ្មោះ​និង​អាស័យដ្ឋាន​របស់​ជនរ​ង​គ្រោះ ២៨ នាក់ ក្នុងចំណោម ៧៥ នាក់ ។​

​ឥឡូវនេះ ជនរងគ្រោះ​ត្រូវបាន​ផ្តល់​ការ​តេស្ត​រក​មេរោគ​អេដស៍ និង​សេវា​ផ្តល់​ប្រឹក្សា ដោយ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់ ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ nextshark, kaosod)​

  

spot_img
×