Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​អះអាងថា តុក្កតា​នាង​ត្រូវ​ខ្មោច​ចូល និង​បាន​វាយប្រហារ​មិត្ត​ប្រុស​នាង​

spot_img

​ស្ត្រី​ជនជាតិ​ប៉េ​រូ​ម្នាក់​ឈ្មោះ Berliz បាន​អះអាង​ថា តុក្កតា​របស់​នាង​ត្រូវ​ខ្មោច​ចូល និង​បាន​វាយប្រហារ​លើ​មិត្ត​ប្រុស​របស់​នាង ព្រមទាំង​បង្ខំ​មិត្ត​ប្រុស​នាង​ឲ្យ​ចាកចេញ​ពី​នាង​ទៀត​ផង​។​

​នាង Berliz ដែល​មកពី​តំបន់ Callao ក្នុង​ប្រទេស​ប៉េ​រូ បាន​និយាយថា តុក្កតា​នោះ​មានឈ្មោះ​ថា​ Deisy ហើយ​វា​ក៏​បាន​កាប់​មុខ​របស់​នាង​ផងដែរ​។​

​នាង​បន្ត​ថា តុក្កតា​នោះ​អាច​ដើរ​បាន​ដោយ​ខ្លួនឯង និង​អាច​ធ្វើ​រឿង​ផ្សេងៗ​ទៀតផង ដែល​មើលទៅ​ហាក់ដូចជា​កំពុង​មាន​មនុស្ស​ដើរ​នៅ​ក្នុងផ្ទះ​អញ្ជឹង​ដែរ​។​

​នាង​បញ្ជាក់​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​ដូច្នេះ​ថា តុក្កតា​នោះ​ជា​អំណោយ​ដែល​ម្តាយ​នាង​ឲ្យ​ក្នុង​ថ្ងៃ​បុណ្យ​​ណូអែល ប៉ុន្តែ​ពេលនោះ​វា​បាន​ជ្រុះ​បាត់​សក់ ហើយ​នៅ​ថ្ងៃ​បន្ទាប់​នាង​បាន​យក​ថង់​គ្រប​ក្បាល​វា​។​

​នាង​និយាយ​ទៀត​ថា នាង​បាន​ដាក់​វា​បែរមុខ​ទៅ​ជញ្ជាំង ប៉ុន្តែ​នៅពេល​នាង​ក្រោក​ពី​គេង នាង​បាន​ឃើញ​តុក្កតា​នោះ​បែរ​ក្បាល​មក និង​សំលឹងមើល​នាង​វិញ​។​

​នាង​បាន​រៀបរាប់ថា មាន​រឿង​ចម្លែកៗ​ផ្សេង​កើតឡើង​ទៀត ដោយ​នៅ​ថ្ងៃ​មួយ នៅពេល​ដាច់​ភ្លើង​​អគ្គិសនី នាង​បាន​យំ ហើយ​នាង​ក៏​បាន​ឃើញ​ស្រមោល​នៅ​ជុំវិញ​ខ្លួន​នាង​។​

“​នៅពេលនោះ ខ្ញុំ​មាន​អាយុ ១៨​ឆ្នាំ ហើយ​ប៉ា​បាន​អោប​ខ្ញុំ ហើយ​នៅពេល​ភ្លើងអគ្គិសនី​ភ្លឺ​វិញ​ ​មុខ​របស់​ខ្ញុំ​មាន​ស្នាម​កាត់​ជា​ច្រើន​”​។​

​នាង​ក៏​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​មិត្ត​ប្រុស​នាង​បាន​ចាកចេញ​ពី​នាង​ផង​ដែរ​ថា គឺ​ដោយសារ​​តែ​តុក្កតា​ខ្មោច​ចូល​នោះ បាន​បង្ខំ​គាត់​ឲ្យ​ចាកចេញ ពីព្រោះ​វា​បាន​ចាប់ និង​វាយ​មិត្ត​ប្រុស​នាង នៅ​ពេល​គាត់​កំពុង​ដេក​៕

សុភ័ក្ត្រ

​ប្រភព​៖ Mirror

spot_img
×