Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ឪពុកចុង​តិរច្ឆាន រំលោភ​សេពសន្ថវៈ​កូនស្រី​

spot_img

​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ជា​ឪពុកចុង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី រំលោភ​សេពសន្ថវៈ លើ​អនីតិជន កាលពី​ថ្ងៃ​ទី​៩ ខែវិចិ្ឆកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦​រសៀល នៅ​ភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សួន ម៉ាញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវ​ជា​ឪពុកចុង បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​ឈ្មោះ ង ស​ភ ភេទ​ស្រី អាយុ​៧​ឆ្នាំ ជា​កូនស្រី​។ អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយគ្នា ភូមិ​សង្កាត់​ខាងលើ​។

​ករណីនេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×