Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ស្រី​ស្អាត​៩​នាក់ ករណី​ឆបោក​តាម​ទូរស័ព្ទ​ថា​ត្រូវ​រង្វាន់ Power Bank តែ​ពេល​ទៅយក បង្ខំ​ឲ្យ​ទិញ​ទំនិញ​ខ្ទង់​ពាន់​ដុល្លារ​

spot_img

​កំពង់ធំ ៖​ ជនសង្ស័យ​ជា​ស្រី​ស្អាត​ចំនួន ៩​នាក់ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន ឌូវេ​រ៉ា​ឃិត​ឈិន ខេ​ម​បូឌា (DUVERA KITCHEN Cambodia) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ទូរស័ព្ទ​ថា​ត្រូវ​រង្វាន់ Power Bank តែ​ពេល​ទៅយក បង្ខំ​ឲ្យ​ទិញ​ទំនិញ​ខ្ទង់​ពាន់​ដុល្លារ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ធំ ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្ត​កំពង់ធំ​។​

​មន្ដ្រី​តុលាការ​បាន​ថ្លែង​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ការសម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នេះ បាន​ធ្វើឡើង​ក្រោយ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្ត​កំពង់ធំ សម្រេច​ចោទប្រកាន់​ពួកគេ​ទាំង​៩​នាក់​រួចរាល់​តាម​នីតិ​វិធី​ច្បាប់​។​

​សូមជម្រាបថា ក្រោយ​មាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​មួយចំនួន ត្រូវបាន​ក្រុមហ៊ុន​ទាក់ទង​តាម​ទូរស័ព្ទ ប្រាប់ថា ត្រូវ​រង្វាន់ Power Bang ដើម្បី​បញ្ចោ​ត​ឲ្យ​ពួកគាត់ ចូល​ទៅ​ទីតាំង​របស់​ខ្លួន ងាយស្រួល​បង្ខំ​ឲ្យ​ទិញ​សម្ភារ​ដែល​មាន​តម្លៃ​ចាប់ពី​១​ពាន់​ដុល្លារ រហូតដល់​ទៅ​៣​ពាន់​ដុល្លារ តាមរយៈ​ការ​ចាប់ឆ្នោត ដែល​ត្រូវបាន​គេ​រៀប​ជា​អន្ទាក់​នោះ ប្តឹង​មក​សមត្ថកិច្ច ក្រុមហ៊ុន ឌូវេ​រ៉ា​ឃិត​ឈិន ខេ​ម​បូឌា ត្រូវបាន​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ លោក អ៊ិត សុធា ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប ដោយ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​។​

​លោក ញ៉ែម ឈុនលី អធិការ​នគរបាល​ក្រុង​ស្ទឹងសែន បាន​ថ្លែងឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ជនរងគ្រោះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា ចុះទៅ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន DUVERA KITCHEN Cambodia នៅ​សណ្ឋាគារ​ដំរី​ជាន់ខ្លា វល្លិ៍​មាស នៅ​ជាន់​ទី​១ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា​។​

​លោក​បាន​បន្តថា កម្លាំង​របស់លោក បាន​ចុះ​ពិនិត្យ​ទីតាំង​ដាក់តាំង​លក់​សម្ភារ ក្នុង​សណ្ឋាការ​យ៉ាង​ស្ងាត់ៗ និង​ក្នុង​បន្ទប់​តូចៗ ដែល​មិន​បាន​បើកចំហរ​ជា​សាធារណៈ គឺ​បាន​ប្រទះ​ឃើញ​ម៉ាស៊ីន​ម៉ាស្សា​ខ្នង បំពង់​ចំ​ម្រោះ​ទឹកស្អាត ឆ្នាំ​ដាំបាយ ជើង ក្រា​ន រួម​ទាំង​ថ្នាំ​មួយចំនួន​។ ផលិតផល​ទាំងនេះ មាន​សរសេរ​លាយឡំ​គ្នា ខ្លះ​ជា​ភាសា​ជប៉ុន ខ្លះ​ភាស​អង់គ្លេស ខ្លះ​ភាសា​ចិន តែ​បុគ្គលិក​ប្រចាំការ​បាន​ប្រាប់ថា ជា​ផលិតផល​របស់​អាមេរិក​កាំ​ង​ទាំងអស់ ក្នុង​នោះ​សមត្ថកិច្ច ក៏​បាន​នាំ​នារី​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន ចំនួន​៧​នាក់ មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ផងដែរ​។​

​ជនរងគ្រោះ​ក្នុង​អំពើ​ឆបោក​ខាងលើនេះ បានបញ្ជាក់​ថា នៅ​ថ្ងៃកើតហេតុ មាន​ក្រុមហ៊ុន ឌូវេ​រ៉ា​ឃិត​ឈិន ខេ​ម​បូឌា ទាក់ទង​តាម​ទូរស័ព្ទ​​ថា ត្រូវ​រង្វាន់ Power Bank ឲ្យ​គាត់​មក​ទទួលយក​នៅ​ទីតាំង​ខាងលើ​។ លុះ​មកដល់ ពួកគេ​បាន​និយាយ​រៀបរាប់ ពី​ផលិតផល​ផ្សេងៗ​ជា​ហូរហែរ បន្ទាប់មក​ក៏​បាន​ឲ្យ​ជនរងគ្រោះ​ដេក​លើ​ផ្ទាំង​ម៉ាស្សា​ខ្លួន ដែល​ប្រើប្រាស់ ដោយ​ចរន្តអគ្គិសនី ក្រោយមក​ក៏​បាន​យក​សន្លឹកឆ្នោត​ជា​ច្រើន​សន្លឹក ឲ្យ​ចាប់ឆ្នោត​ដើម្បី​ទទួលបាន​រង្វាន់​ធំ​។​

​ក្រោយពី​ចាប់​ហើយ ក៏​ស្រាប់តែ​បុគ្គលិក​ក្រុមហ៊ុន នាំគ្នា​ហ៊ោ​ត្រេកអរ​នឹង​ការ​ត្រូវ​រង្វាន់​ធំ ដែល​មាន​តម្លៃ​ជាង​២​ពាន់​ដុល្លារ តែ​ត្រូវ​បាន​បញ្ចុះ​តម្លៃ​ត្រឹម​ជាង​១​ពាន់​ដុល្លារ​។ ខណៈពេល​ត្រូវ​រង្វាន់ មាន​បុគ្គលិក​ដើរតួ​សម្តែង ទាក់ទង​ទៅ​រាយការណ៍​ជូន​មេ​ធំ​របស់​គេ​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​មេ​បញ្ជាក់ថា ជនរងគ្រោះ​ជា​មនុស្ស​សំណាង​ល្អ​ណាស់ ដែល​ត្រូវ​រង្វាន់​បញ្ចុះតម្លៃ​ជាង​១​ពាន់​ដុល្លារ ដើម្បី​បង្ខំ​ឲ្យ​ជន​រងគ្រោះ​ទិញ​សម្ភារ​ទាំងនោះ​ភា្ល​មៗ ដោយ​មិន​ទុក​ឱកាស​ឲ្យ​ពិភាក្សា​ពី​ក្រុម​គ្រួសារឡើ​យ តែ​បើ​មិន​ទិញ​ទេ បុគ្គលិក​ទាមទារ​ប្រាក់​កក់​១០០​ដុល្លារ​។​

​ជនរងគ្រោះ បានបញ្ជាក់​បន្តថា ទំនិញ​អន់​បំផុត​ដែល​លក់​បើ​គិត​ពី​តម្លៃ​គឺ​ថោក តែ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន ប្រើ​មធ្យោបាយ​បង្ខំ​ឲ្យ​ទិញ ដោយ​មិន​ឲ្យ​ចាកចេញ​ទៅ​ណា ឬ​ក៏​សួរ​នាំ​អ្នកណា​ឡើយ សូម្បី​តែ​ទូរស័ព្ទ​ក៏​មិនឲ្យ​ជនរងគ្រោះ​ទាក់ទង​បាន​ដែរ តែ​បើ​អត់​លុយ​ទិញ​ទេ គឺ​ក្រុមហ៊ុន​នឹង​មាន​លុយ​ឲ្យ​ខ្ចី​បន្ថែមទៀត​។ ដោយឡែក ឆ្នោត​ក្រោយពី​ចាប់បាន គឺ​ឲ្យ​ជនរងគ្រោះ​ចុះហត្ថលេខា រីឯ​រង្វាន់​ដែល​ត្រូវបាន​ហ្នឹង មិន​បាន​ឲ្យ​ទេ គឺ​បង្ខំ​ឲ្យ​ទិញ​អីវ៉ាន់​ផ្សេងៗ​ស្មើ​នឹង​តម្លៃ​ទំនិញ​ហ្នឹង​ដែរ​។​

​បើ​តាម​ជនរងគ្រោះ នេះ​ជា​ល្បិច​បោក​ថ្មី សន្លឹកឆ្នោត គឺ​ត្រូវ​ទាំងអស់ គ្មាន​សន្លឹក​ណា​មិន​ត្រូវ​នោះទេ​។ បន្ទាប់ពី​ត្រូវ​ហើយ​បង្ខំ​ឲ្យ​ទិញ​អីវ៉ាន់​មានតម្លៃ​ស្មើ​នឹង​រង្វាន់​។ យ៉ាងណាក៏ដោយ សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​ទាំង​នេះ ស្ថិតក្រោម​ការសួរនាំ ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×