Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម មហាសន្និបាត​សមាគម​អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង រាជធានី​ភ្នំពេញ​ទទួលបាន​លទ្ធផល​ជោគជ័យ​

spot_img

​ភ្នំពេញ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​និង​ចូលរួម មហាសន្និបាត​សមាគម អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​នៃ​ទីក្រុង​ប៉ារីស​សាធារណៈរដ្ឋ​បារាំង​រយៈពេល​ជាង​មួយ​សប្តាហ៍​នេះ ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួង​ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្រោម​ការអនុញ្ញាត​ពី​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​មក​នូវ​ផ្លែផ្កា​មួយចំនួនធំ សម្រាប់​ប្រទេសជាតិ​និង​រាជធានី​ភ្នំពេញ​។​

ក្រោយពី​បញ្ចប់​ដំណើរ ទស្សនកិច្ច វិលត្រឡប់​ដល់ អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​បញ្ជាក់​អោយដឹងថា ក្នុង​ដំណើរ ទស្សនកិច្ច នេះ​យើង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ចំនួន​៤​ចំណុច ក្នុងនោះ​បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ទីក្រុង​ប៉ារីស ដែល​ទទួល​ដោយ​លោកស្រី​Pauline CARMONA អនុប្រធាន​នាយក​ដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី​នៃ​ក្រសួងការបរទេស​បារាំង​។ ក្នុង​នោះ​លោកស្រី​បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​.​បារាំង ជាពិសេស​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៉ារីស​និង​ការសន្យា​ផ្តល់​ជំនួយ​មក​រាជធានី​ភ្នំពេញ​។ យើង​បាន​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិន្រៃ្តយ៏​របស់​សមាគ​ម​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៨៨ និង​កិច្ចប្រជុំ​ពេញអង្គ​របស់​AIMF​លើក​ទី​៣៨​នៅ​ទីក្រុង​លី​ល​ប្រទេស​បារាំង ដែល​មាន​ការរួម​ពី​បណ្តាល​ទីក្រុង​ចំនួន​២៩៤​ប្រទេស ហើយ​បាន​អនុម័ត​អោយ ការ ប្រជុំ​របស់​AIMF​លើក​ទី​៣៩​នៅ ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​

លោក​អភិបាល​រាជធានី​បន្តថា នៅ​អាស៊ី​អាគ្នេយ៍ មាន​តែ​ទីក្រុង​ភ្នំពេញ​តែមួយគត់ ដែល​ជា​សមាជិក​អចិន្ត្រៃយ៍ របស់​AIMF ហើយ​វា​មាន​សារប្រយោជន៍​ដើម្បី​បង្ហាញ​ទៅ​ដល់​ប្រទេស​ជាង​២៨០ ពី​ភាពរឹងមាំ​របស់​យើង បង្ហាញ​ពី​សក្តានុពល ជូន​ទៅ​ប្រទេស​ទាំងនោះ ពី​បញ្ហា​វិនិយោគ បេតិកភណ្ឌ​ពិភពលោក ដូចជា​ប្រាសាទ​អង្គរ ប្រាសាទសម្បូរព្រៃគុក ប្រាសាទ​ព្រះវិហារ ដើម្បី​ទាក់ទាញ​ទេសចរណ៍ ។​ល​។ ជា​ពិសេស​យើង​បាន​បង្ហាញ​ពី​ទីក្រុង​ភ្នំពេញ មាន​ភាពស្រស់ស្អាត សុវត្ថិភាព ទប់ស្កាត់​បាន​នូវ​អំពើ​ភារ​វ​កម្ម ដែល​AIMF​ចង់បាន​នូវ​ចំណុច​ទាំង​នេះ​។ ជាងនេះទៅទៀត ដើម្បី​កាត់បន្ថយ​នូវ​ការបោកប្រាស់​របស់​អ្នកនយោបាយ ផ្សេងៗ ដែល​អ្នកនយោបាយ​ខ្លះ​បាន​យក​ប្រទេស​កម្ពុជា ប្រជាជន​កម្ពុជា ធ្វើ​ជា​ចំណាត់​ខ្មាំង និង​ធ្វើការ​បំផ្លើសការពិត​ជុំវិញ​បញ្ហា​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ។ នៅក្នុង​យើង​បាន​ផ្សព្វផ្សាយ​នូវ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កន្លងមក គេ​តែងតែ​បំផ្លើស​ការពិត ធ្វើឲ្យ​មាន​ការភាន់ច្រឡំ​លើ​ឆាក​អន្តរជាតិ​។​

នេះ​ជា​ជោគជ័យ និង​មោទនភាព របស់​យើង ដែលមាន​សម្តេច​តេជោ បាន​ដឹកនាំ​ប្រទេស​កម្ពុជា រហូតដល់​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ បណ្តា​ប្រទេស​លើ​ពិភពលោក មាន​ការកោតសរសើរ ចំពោះ​ការដឹកនាំ របស់​សម្តេច​តេជោ​។​

គណៈប្រតិភូ​បាន​ទៅ​ពិនិត្យ​នៅ​ទីក្រុង​ប៉ារីស​លើ​បញ្ហា​ចរាចរណ៍​ក្នុង​លក្ខណៈ​បច្ចេកវិទ្យា​ខ្ពស់​របស់​ទីក្រុង​ប៉ារីស ក្នុងនោះ​យើង​បាន​ស្នើសុំ​ដល់​ទីក្រុង​ប៉ារីស ឲ្យជួយ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ​។ យើង​បាន​ជួប​ជាមួយ​លោកស្រី​Pauline CARMONA អនុប្រធាន​កិច្ចការ​អាស៊ី​និង​អូ​សេ​អា​នី នៃ​ក្រសួង​ការបរទេស​សាធារណរដ្ឋ​បារាំង ដោយ​យើង​លើកឡើង​នូវ​បញ្ហា​មួយចំនួន​ជូន​លោក​ស្រី ហើយ​លោក​ស្រី ក៏បាន​លើកឡើង ជុំវិញ​បញ្ហា​តម្រាយ​ផ្លូវ​ត្រាន់​វ៉េ​ក្នុង​ជំហាន​ទី​៣ នៅ​កម្ពុជា គឺ​ផ្លូវ​ព្រះមុនីវង្ស ដែល​កិច្ច​ការងារ​ត្រូវធ្វើ​បន្ថែម​លើ​ការងារ​ដឹកជញ្ជូន​សាធារណៈ​។ ក្នុងនោះដែរ ប្រតិភូ​បាន​ពិនិត្យ​ទៅលើ​ការកែតម្រូវ រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ដូចជា​ការរៀបចំ​ផ្លូវ​ក្នុង​ទីក្រុង​ប៉ារីស មាន​ប្រជាជន​ជាង​១២​លាន​នាក់ ហើយ​កិច្ចការ​នេះ ត្រូវបាន​ប្រតិភូ ដកស្រង់​បទពិសោធន៍ និង​យកមក​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ និង​មាន​សារសំខាន់​សម្រាប់​ប្រជាជន​ជាង​៣​លាន​នាក់​នៅ​រាជធានី​ភ្នំពេញ​។​

លោក​អភិបាល​បន្តថា នៅក្នុង​ជំនួប​ជាមួយ​លោកស្រី Anne Hidalgo អភិបាល​ទីក្រុង​ប៉ារីស គណៈប្រតិភូ​បាន​លើកឡើង​ដោយ​ស្នើសុំ​ឲ្យមាន​ការផ្តល់​ជំនួយ​បច្ចេក​ទេ​សលើ​ការ​សិក្សា​បញ្ហា​បច្ចេកទេស​នៅ​រាជធានី​ភ្នំពេញ ។ លោកស្រី អភិបាល​ទីក្រុង​ប៉ារីស ក៏​បាន​ឯកភាព​​និង​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​នេះ​មក​ដល់​កម្ពុជា​។ កន្លងមកនេះ ទីក្រុង​ភ្នំពេញ ក៏​បាន​ទទួល​ជំនួយ​សិក្សា​បច្ចេកទេស ពី​ទីក្រុង​ប៉ារីស ក្នុង​ការរៀបចំ​ប្លង់​មេ​ឆ្នាំ​២០៣៥ និង​ទទួលបាន​នូវ​យកចិត្តទុកដាក់​ពី​ជំនួយ​របស់​ទីក្រុង​ប៉ារីស ហើយ​លោក​ស្រី បាន​សន្យាថា​នឹង​មក​បើក​កិច្ចប្រជុំ AIMF​នៅ​ទីក្រុង​ភ្នំពេញ ហើយ​កិច្ចការ​នេះ លោក​នឹង​ធ្វើ​សំណើសុំ​យោបល់​ពី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី លើ​ការ​ប្រារព្ធ​កិច្ចប្រជុំ​AIMF ដើម្បី​ឆ្លង​បទពិសោធន៍ និង​ការចង្អុលបង្ហាញ​ពី​សម្តេច​តេជោ ធ្វើយ៉ាងណា ដើម្បីឲ្យ​កិច្ចប្រជុំ​ទទួលបាន​ជោគជ័យ​ទ​ទួលបាន​កោតសរសើរ​ដល់​ទីក្រុង​ភ្នំពេញ និង​ជា​កិត្តិយស​ដល់​ប្រជាជន​ខ្មែរ​។​

ការ​ប្រារព្ធ​កិច្ចប្រជុំ​AIMF ដែល​ទីក្រុង​ភ្នំពេញ ធ្វើជា​ម្ចាស់ផ្ទះ​នោះ វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងសំខាន់ ដោយ​យើង​បាន​បង្ហាញ​ឲ្យ​អន្តរជាតិ​មើលឃើញ​ដល់​២៩៤​ទីក្រុង​ដែល​ចូលរួម​ប្រជុំ ហើយ​ទីក្រុង​ទាំង​នោះ​ពេល​ត្រឡប់​ទៅ​វិញ ពួកគេ​នឹង​ផ្សព្វផ្សាយ​ថា​ទីក្រុង​ភ្នំពេញ យ៉ា​​ង​ម៉េច ដែល​រយៈកាល​កន្លងមក ពួកគេ​ទទួលបាន​តែ​សំឡេង​ម្ខាង ពី​ទីក្រុង​ភ្នំពេញ​។​

​ទីក្រុង​ពិត​របស់​យើងខ្ញុំ មាន​ស្ថិរភាព សន្តិភាព ប្រជាជន​មាន​ទឹកមុខ​សប្បាយរីករាយ ក្នុង​ការប្រកបមុខរប​រ​អាជីវកម្ម មាន​ជីវភាព​ធូរធារ និង​មាន​ការអភិវឌ្ឍ តាម​គម្រោង​របស់​សម្តេច​តេជោ ។ យើង​បង្ហាញ​ពី​ឧត្តមភាព​របស់​ទីក្រុង​ភ្នំពេញ ដែល​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ ទីក្រុង​ភ្នំពេញ បាន​ងើបឈរ​ឡើង​ដោយ​ខ្លួនឯង ពង្រឹង​ដោយ​ខ្លួនឯង និង​ធ្វើ​ការអភិវឌ្ឍ​ជា​ជំហានៗ រហូត​ដល់​ទីក្រុង​លើ​ពិភពលោក​ផ្តល់​កិត្តិយស​ឲ្យ​បើក​សម័យប្រជុំ​ពេញអង្គ​របស់​គណៈ​អចិន្ត្រៃយ៍​ទីក្រុង​និយាយ​ភាសា​បារាំង ។​

លោក​អភិបាល​បានបញ្ជាក់​ថា ខណៈ​ដែល​លោក​បញ្ជាក់ថា ក្រោយ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​ទីក្រុង​និយាយ​ភាសា​បារាំង​ចប់​លោក នឹង​នាំ​ពួកគាត់​ទៅ​ទស្សនកិច្ច​នៅ​អង្គរវត្ត ពួកគាត់​បាន​សម្តែង​នូវ​ការ​សាទរ និង​ចង់​ស្គាល់​ណាស់​នូវ​បេតិកភណ្ឌ​ពិភពលោក ជា​ពិសេស​​​​កៀរគរ​ភ្ញៀវទេសចរ មក​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទ​ល្បីៗ​របស់​កម្ពុជា នា​ថ្ងៃ​អនាគត និង​ជា​ការសំខាន់​មួយទៀត​គឺ ពួកគាត់​បាន​ឃើញ​ថា​កម្ពុជា ពិតជា​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកលូតលាស់ ចំណែក​ប្រជាជន​កម្ពុជា ក៏​ចង់​បាន​ផងដែរ ដោយ​ពួក​គាត់​រស់នៅ​ទីក្រុង​ភ្នំពេញ រស់​នៅ​កម្ពុជា នៅពេលដែល​គេ​និយាយ​ទីក្រុង​ភ្នំពេញ អីចេះ​អីចុះ គឺ​ពួកគាត់​មាន​ការអាន់​អន់​ស្រពន់ចិត្ត​ដែរ ។ ពួកគាត់ ចង់ឲ្យ​យើង​បង្ហាញ​ទៅ​គេថា នេះ​ជា​ឧត្តមភាព​នៃ​ការដឹកនាំ​របស់​សម្តេច​តេជោ ក្នុង​រយៈកាល​៤០​ឆ្នាំ​មក ពិតជា​មាន​ការរីក​លូន​លាស់​ប្រាកដ​មែន​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×