Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​ជំរុញ​ឱ្យ​ដំណើរការ​ជួសជុល​ផ្លូវ ក្នុង​ក្រុង​ចប់​ឱ្យបាន​ឆាប់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ នៃ​សកម្មភាព​អភិវឌ្ឍ​មូលដ្ឋាន ជា​ពិសេស​បាន​ជំរុញ​ឱ្យ​ដំណើរការ​ជួសជុល​ផ្លូវ ក្នុង​ក្រុង​ព្រះសីហនុ ដូចជា​៖ ផ្លូវ​សេតេ និង​ផ្លូវ​អូរ​១​ជាដើម​ដែល​ផ្លូវ​ខ្លះ ត្រូវ​ស្ថាបនា​ជា​កៅស៊ូ និង​ផ្លូវ​ខ្លះ​កំពុង​ស្ថាបនា​ជា​បេតុង​។

ឯកឧត្តម​បន្តថា នៅ​មុន​ដំណាច់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​មាន​គម្រោង​សំអាត​បរិស្ថាន​តាម​ដង​ផ្លូវ និង​តាម​សង្កាត់​នានា ក្នុង​ក្រុង​ព្រះសីហនុ ដើម្បី​ត្រៀម​ស្វាគមន៍​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៨ – ២០១៩ និង​ចូលរួម​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត​ថ្នាក់ជាតិ​។​

ព្រម​ជាមួយគ្នានេះ ឯកឧត្តម ឧត្តម យន្ត មីន ក៏​បាន​ក្រើនរំលឹក ទៅដល់​មន្ត្រី​ក្រុមប្រឹក្សា​គ្រប់​សង្កាត់​ទាំងអស់ ត្រូវ​អនុវត្តន៍​ឱ្យបាន​នូវ​វិធានការ​សំអាត​អនាមយ័​បរិស្ថាន តាមរយៈ​ការអប់រំ​ពលរដ្ឋ​ឱ្យ​ចូលរួម​ទាំង​ការ​វេច​ខ្ចប់​ទុក​ដាក់​សំរាម ការពារ​រថយន្ត​ដឹក​ដី​កុំឱ្យ​ធ្លាក់​ប្រឡាក់​ផ្លូវ​។ ហើយ​ថា ក្នុង​ករណី​ចាំបាច់ និង​ឱ្យ​មាន​ស្ថានភាព​បំពាន​ធ្ងន់ធ្ងរ អាជ្ញាធរ​សង្កាត់​ត្រូវ​ចាត់វិធានការ​ដាក់ពិន័យ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ​។​

​ទាក់ទង​បញ្ហា​ជួសជុល​ផ្លូវ​នេះដែរ ឯកឧត្តម​អភិបាលខេត្ត ដ៏​បាន​ស្នើ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ និង​ស្ថាប័នរដ្ឋ​ដែល​កំពុង​ជួសជុល ត្រូវ​ពន្លឿ​ន ឬ​បន្ថែម​ពេលវេលា​សភាព​ជាក់ស្តែង​។​

ឯកឧត្តម យន្ត មីន បញ្ជាក់ថា ការ​ជម្រុញ​ដល់​សកម្មភាព​ជួសជុល​ផ្លូវ​ក្នុង​ក្រុងព្រអសីហនុ​ខាងលើនេះ ប្រយោជន៍​ឱ្យ​ឆាប់​រួចរាល់ ដើម្បី​ជួយ​កាត់បន្ថយ​ការលំបាក​ធ្វើដំណើរ របស់​ពលរដ្ឋ ជាពិសេស​ការកកស្ទះ​ចរាច​រណ៍​នៅ​ចំណុច​ផ្លូវ​កំពុង​ជួសជុល​៕ ដោយ​ ៖ ដែន សីមា​

 

spot_img
×