Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ម្នាក់​ចែករំលែក​បទពិសោធន៍​ដ៏​ស្លុតចិត្ត ជួប​បុរស​ឡប់សតិ​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ខ្ពើមរអើម​… ដាក់ ខណៈ​នាង​និង​មិត្តភក្តិ​អង្គុយ​ញ៉ាំ​កាហ្វេ​ក្បែរ​បង្អួច​ហាង (​វីដេអូ​)

spot_img

​នារី​ម្នាក់​ថ្មីៗ​នេះ បាន​ចែករំលែក​បទពិសោធន៍​នូវ​រឿង​ដ៏​ស្លុតចិត្ត​មួយ ស្ថិតនៅ​ខាងក្រៅ​តំបន់ Starbucks Reserve ខណៈ​នាង​បានចេញ​ខាងក្រៅ​នៅពេល​យប់ រួមជាមួយ​មិត្តភក្តិ​ស្រីៗ​របស់​នាង ។​

​នាង​បាន​ផុស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រហែល ១០ និង ៣០ នាទី យប់​ថ្ងៃ​ចន្ទ (៥ វិច្ឆិកា​) នៅពេលនោះ ក្មេងស្រី​ម្នាក់ និង​មិត្តភក្តិ​៣​នាក់​ទៀត​របស់​នាង កំពុង​អង្គុយ​នៅក្បែរ​មាត់​បង្អួច នាំគ្នា​រីករាយ​ផឹក​កាហ្វេ ។ ប៉ុន្តែ រំពេច​មួយ​នោះ ពួកនាង​ស្រាប់តែ​បានឃើញ​នរណាម្នាក់​ឈរ​នៅ​ខាងក្រៅ ហើយ​ជក់បារី ។​

​នោះ​គឺ​បុរស​ម្នាក់ ដែល​បន្ទាប់មក​បាន​បែរ​ទៅរក​ពួកនាង ហើយ​ចាប់ផ្តើម​ដោះ​ខ្សែក្រវ៉ាត់​ប្រឡេះ​ឡេវ​ខោ​ធ្វើ​រឿង​ដ៏​គួរ​ឲ្យ​ខ្ទើ​ម​រអើម​…. នៅ​ទល់មុខ​ពួកនាង​តែម្តង ។ ម្នាក់​ក្នុងចំណោម​ពួកនាង ភ្លាមៗ​នោះបាន​ងាក​ចេញ​ឲ្យ​អារម្មណ៍​ខ្ពើមរអើម​បំផុត (សាប់លិង្គ) និង​អ្នក​ដទៃទៀត បាន​ព្យាយាម​សុំ​ជំនួយ​ពី​ភ្ញៀវ​ដទៃ ប៉ុន្តែ គ្មាន​នរណាម្នាក់​ហាក់ដូចជា​អើពើ​សោះ ។

​បើទោះជា​ហេតុការណ៍​នេះ បានអូសបន្លាយ​ត្រឹម​រយៈពេល​តែ ៣ នាទី ហើយ​បុរស​ហាក់ដូចជា​ស្រវឹង​នោះ ដែល​បាន​ដើរ​ចាកចេញ​វិញ​ក៏ដោយ តែ​ទង្វើ​ដ៏​អ​សិ​ល​ធម៌​បែបនេះ វា​ពិតជា​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ​ជាខ្លាំង ។​

​នាង​បន្តថា នៅពេល​ពួកនាង​សួរ​ទៅកាន់​បុគ្គលិក​ម្នាក់​របស់​ហាង Starbucks គេ​បាន​និយាយថា វា​ជាហេតុ​ការណ៍​ទើប​កើត​ឡើងជា​លើក​ទី​១ និង​បាន​សុំទោស​ចំពោះ​ហេតុការណ៍​ដ៏​រន្ធត់ចិត្ត​នេះ ដល់​ពួកនាង​ផងដែរ ។​

​ទោះយ៉ាងណា នាង​បាន​បន្ថែមថា ករណី​របស់​បុរស​រូប​នោះ គួរតែ​ត្រូវបាន​ប៉ូលីស​ចាប់ធ្វើ​ការអប់រំ​ហើយ ព្រោះថា បុរស​នេះ ពុំ​ដឹងថា​ជា​ដើរ​ធ្វើ​រឿង​បែបនេះ​នៅតាម​កន្លែង​ណាខ្លះ​នោះទេ ៕ ដោយ​៖ ចន្ទី (ប្រភព៖ worldofbuzz)​

ទស្សនាវីដេអូផ្ទាល់=> (Video)

spot_img
×