Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធីអាហារពេលល្ងាច ជាកិច្ចបើកទំព័រ កម្មវិធីសន្និបាត បញ្ញាវន្ត ពិភពលោក លើកទី៤

spot_img

ភ្នំពេញ៖ សន្និបាតបញ្ញវន្តពិភពលោក ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៥ ដោយ IDP Education ដែលជាស្ថាប័ន ផ្តល់សេវាកម្ម ការអប់រំអន្តរជាតិ ឈានមុខគេ នៅក្នុងពិភពលោក។ បច្ចុប្បន្ន សន្និបាតបញ្ញាវន្តពិភពលោក GAC ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដែលជាវេទិកាដ៏មានសារសំខាន់បំផុតមួយ សម្រាប់ឱកាស នៃការអប់រំអន្តរជាតិ និងការកសាង បណ្តាញការងារ នៅក្នុងប្រទេសកម្ពុជា។


ការទទួលទានអាហារពេលល្ងាច បញ្ញវន្តពិភពលោក គឺជាការរំលេចឲ្យឃើញ ពីសារសំខាន់ នៃសន្និបាត GAC ទាំងមូលក្នុងការកសាងបណ្តាញការងារ បង្កើតភាពជាដៃគូ និងអបអរសាទរ ចំពោះការចូលរួម ពីកម្រិតស្ថាប័នអប់រំ កម្រិតជាតិ និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុន ជាដៃគូរផ្សេងៗទៀត។
កម្មវិធីអាហារពេលល្ងាច ក៏ជាជាកិច្ចបើកទំព័រ កម្មវិធីសន្និបាត បញ្ញាវន្តពិភពលោក ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក George Edgarឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប លោក Luke Arnold តំណាងស្ថានទូតអូស្រ្តាលី និងលោកម៉ៅ ស្រេង ជានាយកស្ថាប័ន IDP Education ប្រចាំប្រទេសកម្ពុជា។
សន្និបាតបញ្ញាវន្តពិភពលោក រួមមាន កម្មវិធីសំខាន់ៗចំនួនបី៖ ការតាំងពិព័រណ៍ការងារ និងការអប់រំសាកល (ចូលរួមដោយសេរី) វេទិកាធុរកិច្ច និងការអប់រំសាកល (ចូលរួមដោយសេរី) និងការទទួលទានអាហារ ពេលល្ងាចបញ្ញវន្តពិភពលោក (ទិញសំបុត្រចូលរួម)។ អក្នឧបត្ថម្ភសម្រាប់សន្និសិតGAC លើកទី ៤ រួមមាន ធនាគារព្រីនស៍ និង IELTS ឧបត្ថម្ភកម្រិត Platinum, សាលា ACE ឧបត្ថម្ភកម្រិត Gold និង NERA Telecommunications និងធនាគារស្ថាបនា ឧបត្ថម្ភកម្រិត Silver។
អ្នកចូលរួមច្រើនជាង ៣.០០០ នាក់ត្រូវបានរំពឹងទុកថា នឹងមកជួបជុំគ្នា នៅក្នុងសន្និបាត GAC លើកទី ៤ នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។ វាគ្មិន និងភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួម មានដូចជា ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ មកពីរដ្ឋាភិបាល សង្គមស៊ីវិល ក្រុមហ៊ុនជាតិ និងអន្តរជាតិ សភាពាណិជ្ជកម្ម ស្ថានទូត/ស្ថានអគ្គរាជទូត អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម សហគ្រិន អតីតនិស្សិត មកពីជុំវិញពិភពលោក សិស្សានុសិស្ស មាតាបិតា ក៏ដូចជាអ្នក ដែលមានចំណាប់អារម្មណ៍ ក្នុងការទទួលបាន ការអប់រំអន្តរជាតិផងដែរ។
ជាផ្នែកមួយនៃសន្និបាត GAC ពិព័រណ៍ការងារ និងការអប់រំសាកល នៅថ្ងៃទី១១-១២ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែល នឹងផ្តល់ជូនព័ត៌មានលម្អិត ពេញលេញ នៃស្ថាប័នអប់រំជាច្រើន ដែលបង្ហាញ ពីជម្រើស នៃការអប់រំលំដាប់អន្តរជាតិ ចំពោះសិស្សនិស្សិត និងអ្នកជំនាញ ដែលមានបំណង ចង់បន្តការសិក្សា នៅក្រៅប្រទេស ក៏ដូចជា ស្ថាប័នអប់រំ ក្នុងស្រុក ដែលមានចំនួនសរុបជាង ៥០ ស្ថាប័នផងដែរ។


“ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា ការតាំងពិព័រណ៍ការងារ និងការអប់រំសាកល នឹងអនុញ្ញាត ឲ្យសិស្សនិស្សិត ស្វែងយល់អំពីពិភពលោក តាមរយៈយើង ដោយធ្វើការជជែក ជាមួយស្ថាប័ននានា ពីទីកន្លែងផ្សេងៗ ជុំវិញក្នុងពិភពលោក ដែលជួយពួកគេឲ្យធ្វើការ ពិចារណាអំពីទីកន្លែង ទៅសិក្សានៅក្រៅប្រទេស ដែលល្អសម្រាប់ពួកគេ។ យើងរំពឹងទុកថា នឹងត្រូវទទួលស្វាគមន៍ សាលារៀន និងសាកលវិទ្យាល័យនានា មកពីប្រទេសចំនួនប្រាំបួន” នេះបើយោងតាមការលើកឡើង របស់ លោក ឈៀង វ៉ាន់តាក់ ប្រធានផ្នែកបញ្ជូនសិស្ស ទៅសិក្សានៅបរទេស IDP Education (កម្ពុជា)។
វេទិកាជជែកទៅលើការអប់រំ និងពាណិជ្ជកម្មពិភពលោក ត្រូវបានធ្វើឡើង ស្របជាមួយនឹង ការតាំងពិព័រណ៍ការងារ និងការអប់រំសាកលផងដែរ ដែលនឹងមានវេទិកាជជែកវែកញែក អំពីប្រធានបទធំៗចំនួន ៧ និងវេទិកាពិសេសមួយ ដែលនឹងធ្វើឡើង ដោយភ្ញៀវកិត្តិយស មកពីស្ថាប័នធំៗផ្សេងៗ ប្រចាំប្រទេសកម្ពុជា និងទូទាំងសកលលោក។
កម្មវិធីសន្និបាតបញ្ញវន្តពិភពលោក បានទទួលការគាំទ្រ យ៉ាងពេញទំហឹង ពីសហពាណិជ្ជកម្មអន្តរជាតិ និងសមាគមនិស្សិត អន្តរជាតិធំៗ ចំនួន ១៨ ដែលនេះ បង្ហាញឲ្យឃើញថា គុណតម្លៃនៃកម្មវិធី សន្និបាតបញ្ញាវន្តពិភពលោក មានភាពទូលំទូលាយយ៉ាងខ្លាំង។
Allen Tan ប្រធានសភាពាណិជ្ជកម្ម សហរដ្ឋអាមេរិក នៅកម្ពុជា បានលើកឡើងថា “សន្និសិត GAC គឺជាព្រឹត្តិការណ៍បញ្ញវន្ត ដ៏មានសារសំខាន់បំផុត នៅក្នុងឆ្នាំនេះ។ មានការពិភាក្សាជាច្រើន ដែលមានសារសំខាន់ សម្រាប់គ្រប់វិស័យទាំងអស់ និងកម្រិត នៃបទពិសោធន៍ផ្សេងៗ រាប់ចាប់តាំងពីកម្រិតសិស្សនិស្សិត ដល់ប្រធានក្រុមហ៊ុន។”
Trevor Sworn, ប្រធាន BritCham បានលើកឡើងថា “ព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អបំផុត សម្រាប់ខាងវិស័យអប់រំ ឲ្យមកជួបជុំ ប្រាស្រ័យទាក់ទងគ្នា និងពង្រីកនូវទស្សនៈវិស័យ របស់ពួកគេ។”
David Sok Dara Marshall ប្រធានសភាពាណិជ្ជកម្ម កាណាដា នៅកម្ពុជា បានមានប្រសាសន៍ថា “យើងបានដឹងថា មុខងារនៃសន្និបាត GAC ធ្លាប់ទទួលបានជោគជ័យ យ៉ាងខ្លាំង ក្នុងពេលកន្លងមក ដែលបង្កើតគំនិតល្អៗ ជាច្រើន តាមរយៈភាពជាអ្នកដឹកនាំ។”
លោក Bretton G. Sciaroni ប្រធានសភាពាណិជ្ជកម្មអន្តរជាតិ នៅកម្ពុជា បានមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយណាស់ ដែលឃើញថា ស្ថាប័ន IDP បន្តពង្រីកកម្រិត នៃវេទិកាធុរកិច្ច ការអប់រំ និងអាជីពការងារ សម្រាប់លទ្ធផលល្អប្រសើរ ក្នុងពេលអនាគត។”
លោកបណ្ឌិត LCT Eng Lykuong, ប្រធាន CWEA បានមានប្រសាសន៍ថា “យើងជឿជាក់លើការអប់រំល្អ និងការអភិវឌ្ឍយុវជន សម្រាប់អនាគត ល្អប្រសើរ។ សន្និបាត GAC គឺជាឱកាសដ៏ល្អបំផុត សម្រាប់សហគ្រិន ជាស្រ្តី ដើម្បីចូលរួម និងរួមចំណែក និងពង្រីកទស្សនវិស័យ របស់យើង។”
ដើម្បីស្វែងយល់បន្ថែម អំពីសន្និបាត GAC លើកទី ៤ និងដើម្បីកក់កន្លែង ចូលរួម សូមចូលទៅកាន់ www.cambodiaga.org៕ ដោយ៖កូឡាប

spot_img
×