Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ លេច​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​ជន​បោកប្រាស់ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យបាន​ល្អ ។

​ឆ្នាំ​ឆ្លូវ ៖ ការងារ គួរ​ប្រមូលផ្តុំ​ធ្វើ​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​រឿង​ពី​មិត្តភក្តិ ។ មនោសញ្ចេតនា ត្រូវ​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា។​

​ឆ្នាំ​ខាល ៖ ការងារ គួរ​និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់ មុនពេល​ធ្វើ​ការសម្រេច​ចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។

​ឆ្នាំ​ថោះ ៖ ការងារ គួរ​ប្រយ័ត្នប្រយែង​ព្រោះ​មាន​អន្ទាក់​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ ត្រូវ​តុល្យភាព​ចំណូល​ចំណាយ កុំ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​អភិរក្ស​ហួស​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​ផ្លាស់ប្តូរ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ល្អ​គ្រប់យ៉ាង​អាច​សម្រេច​ដោយ​រលូន ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមី ៖ ការងារ គ្រប់យ៉ាង​អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​មមែ ៖​ ការងារ ទោះបី​ការងារ​រវល់​យ៉ាង​ក៏​គួរលៃ​ឲ្យមាន​ពេល​សម្រាក​លំហែកាយ ។ លុយកាក់ ល្អប្រសើរ មាន​ខ្ទង់​ចំណូល​បន្ថែម​។ មនោសញ្ចេតនា ងាយ​កើត​ការខ្វែងគំនិត​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវ​ប្រឹងប្រែង ព្យាយាម​បន្ថែមទៀត​ក្នុង​ការងារ ។ លុយកាក់ ខ្ទង់​ចំណូល​កើនឡើង​ច្រើន ជួប​សំណាងល្អ​អំពី​ប្រាក់​កាស ។ មនោសញ្ចេតនា ត្រូវ​សកម្ម​ជាតិ​នេះ​ទៀត​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ល្អ​បំផុត មានឱកាស​ឈានឡើង​ខ្ពស់​ជាង​មុន ។ លុយកាក់ ចម្រុងចម្រើន អាច​បញ្ចេញ​ប្រាក់​វិនិយោគ​ជោគជ័យ ។មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សប្បាយរីករាយ​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​ក្នុង​គ្រប់​ស្ថានភាព កុំឲ្យ​គូប្រជែង​យក​ប្រៀបបាន ។ លុយកាក់ មិនល្អត្រូវ​​រក្សា​កាបូប​ប្រាក់​ឲ្យ​គត់​មត់ ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​រឿង​មនោស​ញ្ចេ​ត​នា ។​

​ឆ្នាំ​កុរ ៖ ការងារ ដោយ​ភាព​ព្យាយាម​ប្រឹងប្រែង​របស់​អ្នក​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត វាយតម្លៃ​ខ្ពស់ ។ លុយកាក់ចំណូល​កើនឡើង អាច​បោះទុន​រកស៊ី​បន្ថែម ។ មនោសញ្ចេតនា ពោរពេញ​ដោយ​សុភមង្គល ៕

spot_img
×