Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យ​អង្វរករ​របស់​អ្នកកាសែត Khashoggi មុនពេល​ត្រូវគេ​សម្លាប់​

spot_img

​អ្នកកាសែត​តួ​ក​គី​និយាយថា ខ្សែអាត់​ថត​សំឡេង​បានបង្ហាញ​ឱ្យដឹងពី​សម្តី​ចុងក្រោយ​របស់ Khashoggi មុនពេល​ត្រូវ​ពួក​ឃាតករ​Arab Saudi សម្លាប់​។​

​អ្នក​កាសែត​Jamal Khashoggi ពេល​នៅមាន​ជីវិត​

​ប្រធាន​គណៈកម្មការ​ស៊ើប​អង្ក​ត​Daily Sabah, របស់​សារព័ត៌មាន​លំដាប់​ទី​១​នៅ​តួ​ក​គី Nazif Karaman បាន​បង្ហើប​ឱ្យដឹងថា សម្តី​ចុងក្រោយ​របស់​អ្នកកាសែត Arab Saudi Jamal Khashoggi មុនពេល​គេ​ធ្វើឃាត​គឺៈ «​ខ្ញុំ​ថប់ដង្ហើម​ណាស់​។​ចូរ​យក​ស្បោង​នេះ​ចេញពី​ក្បាល​ខ្ញុំ​ទៅ​។​ខ្ញុំ​ខ្លាច​លំហ​បិទ​ជិត​ណាស់​។​

Nazif Karaman ឱ្យដឹងថា លោក​បានឮ​សំ​ឡង​ខាងលើ​របស់ Khashoggi នូវ​ខ្សែអាត់​ថត​សំឡេង​ក្នុង​ស្ថាន​កុងស៊ុល Arab Saudi ទោះបីជា​ខ្សែអាត់​ថត​សំឡេង​នោះ​ពុំទាន់​ត្រូវ​ប្រកាស​ផ្សាយ​ជា​សាធារណៈ​ក្តី​។​

​អ្នកកាសែត​រូបនេះ​ពោល​បន្ថែមថា Khashoggi បាន​ត្រូវ​ពួក​ឃាតករ​យក​ស្បោង​នីឡុង​មក​គ្រប់​ពីលើ​ក្បាល​មុនពេល​សម្លាប់ ហើយ​ក្នុង​ខ្សែអាត់​ថត​សំឡេង​នោះ​បង្ហាញ​ឱ្យដឹងថា ហេតុការណ៍​ធ្វើឃាត​នេះ​បាន​ប្រព្រឹត្តទៅ​ក្នុងអំឡុងពេល​៧​នាទី ។ បន្ទាប់មក​ពួក​ឃាតករ​បាន​យក​ក្រណាត់​នីឡុង​ក្រាល​លើ​ឥដ្ឋ រួច​បំបែក​សាកសព​របស់​Khashoggi ក្នុងអំឡុងពេល​ប្រមាណ​១៥​នាទី ដែល​ដឹកនាំ​ដោយ​ប្រធាន​អាជ្ញាធរ​កោសល​វិច័យ​Arab Saudi Salah al-Tubaigy​។​

​មុន​នោះ Daily Sabah បាន​ចុះផ្សាយ​អំណះអំណាង​របស់​សមត្ថ​កិច្ច​តួ​ក​គី ថា​គេ​បាន​រកឃើញ​ស្លាកស្នាម​អាស៊ីដ​នៅក្នុង លូទឹក​នៃ​ស្ថាន​កុងស៊ុល​Arab Saudi ហើយ​តម្រុយ​នេះ​បានធ្វើឱ្យ​អ្នកស៊ើប​អង្ក​ត​ជឿថា​សាកសព​របស់​Khashoggi ត្រូវបាន​បំបិទ​តាង​ដោយ​អាស៊ីដ​៕​សូ​យ​ន​

spot_img
×