Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​គោយន្ត​កែច្នៃ​ ឡើង​វត្ត​ស្រះ​ខ្ចៅ រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់ ស្លាប់​ម្នាក់ របួស​ធ្ងន់​ស្រាល​​​ ៧​នាក់​

spot_img

​ខេត្ត​កំពង់ធំ ៖ គោរ​យន្ត​កែច្នៃ​មួយគ្រឿង បាន​បើក​ឡើង​ទៅ​វត្ត​សុធារោ​រ័ត្ននា​រាម ហៅ​វត្ត​ស្រះ​ខ្ចៅ ភូមិ​អូរ​កោះ​គគីរ ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បណ្តា​ឲ្យ​ក្រឡាប់​ស្លាប់​មនុស្ស​ម្នាក់ និង​របួសធ្ងន់​៦​នាក់ និង​របួស​ស្រាល​ម្នាក់ កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​រសៀល ។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបរ​គោយន្ដ​កែច្នៃ​ឈ្មោះ ហ៊ិ​ន ម៉ូ​វ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​មា​នាវ សង្កាត់​ស្រ​យ៉ូវ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បាន​រងរបួស​ស្រាល ហើយ​បន្ទាប់​កើតហេតុ រត​គេចខ្លួនបាត់​។ ចំណែក​អ្នករួមដំណើរ លើ​គោយន្ដ​កែច្នៃ​ចំនួន​៧​នាក់ រួមមាន ៖ ១-​ឈ្មោះ ឈុំ​.​ស៊ីម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ​ឯកជន​៥១៥ កំពង់ធំ ត្រូវជា​ឱ​ពុក​ក្មេក​អ្នកបើកបរ​គោយន្ត​កែច្នៃ​)​។ ២-​ឈ្មោះ ព្រំ ណាត ភេទ​ស្រី អាយុ​៦០​ឆ្នាំ របួសធ្ងន់​។ ៣-​ឈ្មោះ ជុំ គា​ម ភេទ​ស្រី អាយុ​៦១​ឆ្នាំ របួសធ្ងន់​។ ៤-​ឈ្មោះ ធា​យ​យេន ភេទ​ស្រី អាយុ​៧៦​ឆ្នាំ របួសធ្ងន់​។ ៥-​ឈ្មោះ ឃុយ ណាន់ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ របួសធ្ងន់​។ ៦-​ឈ្មោះ តុ​ប ថាវ ភេទ​ស្រី អាយុ​៧២​ឆ្នាំ របួសធ្ងន់​។ ៧-​ឈ្មោះ ទិត គីន ភេទ​ស្រី អាយុ​៧៣​ឆ្នាំ របួសធ្ងន់​។ អ្នក​ទាំង​៧​នាក់ នៅ​ភូមិ ឃុំ​ជាមួយ​អ្នកបើកបរ​គោយន្ដ​កែច្នៃ ។​

មូលហេតុ​នៃ​គ្រោះថ្នាក់ គឺ​បង្កឡើង​ដោយ​គោយន្ត​កែច្នៃ ចាប់​ហ្វ្រាំង​មិន​ជាប់ ហើយ​រអិល​ចុះ​ពី​ជម្រាល​ផ្លូវ ឡើង​ភ្នំ​វត្ត​ស្រះ​ខ្ចៅ បណ្តាល​ឲ្យ​គោយន្ដ​កែច្នៃ​ក្រឡាប់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×