Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កត្តាធំៗ​៥ ធ្វើឲ្យកើនហានិភ័យ​ជំងឺ​ថ្លើម

spot_img

ថ្លើម​ជាផ្នែក​ដ៏អស្ចារ្យមួយក្នុង​សរីរាង្គ​មនុស្ស​ ។ រាល់ថ្ងៃ​ វាបង្កើត​ប្រមាត់, បំប្លែង​សារជាតិ​ជីវជាតិ​ពីរបប​ទទួលទាន​, សម្អាត​ជាតិ​ពុល​ចេញពី​ឈាម, បំផ្លាញ​ជាតិខ្លាញ់​, ស្រា និង​ថ្នាំ, គ្រប់គ្រង​បរិមាណ​ស្ករ​ក្នុង​ឈាម និងកម្រិត​អ័រម៉ូន​, ស្តុក​ជាតិដែក… ។

វេជ្ជបណ្ឌិត​ Saleh Alaqahtani នាយកយកស្រាវជ្រាវ​ផ្នែក​ថ្លើម នៅសកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Johns Hopkins

បណ្ឌិត​, វេជ្ជបណ្ឌិត​ Saleh Alaqahtani នាយកយកស្រាវជ្រាវ​ផ្នែក​ថ្លើម នៅសកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Johns Hopkins ឲ្យដឹងថា អ្នកមិន​ត្រូវ​រង់ចាំ​រោគសញ្ញា​របស់ថ្លើម​លេចឡើង ទើប​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ដល់ជំងឺ​ថ្លើម ។ ល្អបំផុតគឺអ្នកគួរ​ទប់ស្កាត់ជំងឺ​ថ្លើម​មុនពេល​វា​ប្រែ​ជាធ្ងន់ធ្ងរ​ជ្រុល ។

លោកបាន​លើកឡើង​កត្តាហានិភ័យ​ធំៗ​ ៥ ដែល​នាំដល់​ការកើត​ជំងឺ​ថ្លើម ។

. ប្រាស្រ័យ​ជាមួយ​ជាតិពុល
ទោះបី​ថ្លើម​មានភារកិច្ច​សម្អាត​ជាតិពុល​ចេញពីឈាម​ តែប្រសិន​ត្រូវប្រាស្រ័យ​ហួសកម្រិត​ជាមួយ​ជាតិពុល​ នោះនៅតែអាច​បង្កគ្រោះថ្នាក់​ឲ្យថ្លើម ។ ដូច្នេះ ចូរអ្នក​អាន​សញ្ញាព្រមាន​អំពី​សារជាតិគីមី​ដែលខ្លួនប្រើ​ប្រាស់ជុំវិញ​ផ្ទះ និងលាង​បន្លែ​ផ្លែឈើ​ឲ្យបានស្អាត មុន​ពេលទទួលទាន ។

. ប្រើប្រាស់​អាហារ​បំប៉ន​មានគ្រោះថ្នាក់
ផលិត​ផល​បំប៉នសុខភាព​ត្រូវបាន​បិទផ្លាក «ធម្មជាតិ» ពុំមាន​ន័យថាវាល្អ​សម្រាប់​អ្នក​ ព្រោះមាន​ប្រភេទ​ឱសថ​រុក្ខជាតិ​ខ្លះ​ធ្វើឲ្យ​គ្រោះថ្នាក់​ថ្លើម​ ។ បណ្ឌិត​ Alqahtani ឲ្យដឹងថា៖ «២០% នៃជំងឺ​ថ្លើម​នៅអាមេរិក​ គឺបង្ក​ឡើង​ដោយ​ឱសថរុក្ខជាតិ» ។

. ទទួលទាន​ស្រាច្រើន
ខ្លាញ់​រុំថ្លើម​មាន​ពាក់ព័ន្ធ​ដល់កម្រិត​អាល់​កុល ជាមូលហេតុ​មួយក្នុង​ចំណោម​មូលហេតុ​បង្កការ​រលាក​ថ្លើម (នៅហៅ​ថារលាក​ថ្លើម​ដោយ​សារស្រា), ក្រឹនថ្លើម​ និងថែមទាំង​មហារីក​ថ្លើម ។ ទទួលទាន​ស្រាច្រើន (ជាង ៤ កែវ ក្នុង១ថ្ងៃ​ចំពោះ​បុរស និង២កែវក្នុង១ថ្ងៃចំពោះស្រ្តី) ជាផ្លូវ​ជិត​បំផុត​នាំដល់​ជំងឺនេះ ។

. ធាត់​, ទឹកនោម​ផ្អែម​ ឬ កូឡេស្តេរ៉ូល​ខ្ពស់
ស្ថានភាព​នេះអាច​បង្កជា​ជំងឺ​ខ្លាញ់​រុំថ្លើម​ មិន​ដោយ​សារ​ស្រា (មិនពាក់ព័ន្ធ​ដល់​ស្រា) ដោយសារ​ជាតិខ្លាញ់​ «លុកលុយ» ចូល​ទាំង​បណ្តា​ផ្នែកផ្សេងៗ​ រួមមាន​ទាំងថ្លើម ។ ស្ថានពេលនេះ​ក៏អាច​នាំដល់​ជំងឺ​ក្រឹន​ថ្លើម និងមហារីក​ថ្លើម ។ វេជ្ជបណ្ឌិត​ Alqahtani ឲ្យដឹងថា៖ «ជំងឺខ្លាញ់​រុំថ្លើម​រីក​ចម្រើន​យ៉ាងលឿន​ និង​ជាមូលហេតុ​មួយក្នុង​ចំណោម​មូលហេតុ​ ត្រូវ​ប្តូរថ្លើម​ច្រើនបំផុតលើពិភពលោក» ។

. មានប្រវត្តិ​គ្រួសារ​កើត​ជំងឺថ្លើម
ទោះបីអ្នក​ ឬសមាជិក​ម្នាក់​ក្នុងគ្រួសារបានកើត​ជំងឺ​ថ្លើម, ថ្លើម​របស់អ្នក​នឹងងាយ​ត្រូវ​រងរបួស​ជាង ។ និយាយ​ម្យ៉ាងទៀត គឺ​ប្រសិន​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺថ្លើម, អ្នក​មានហានិភ័យ​កើតជំងឺ​ថ្លើម​ខ្ពស់ជាង ៕លីសា

spot_img
×