Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វេកណាស់! ​មាន​ប្អូនស្រី​តែ​ម្នាក់​ហ្នឹង​គត់​គ្រាន់​ជាទី​ពឹង ខណៈ​បងប្រុសៗ​សុទ្ធតែ​ពុំ​គ្រប់លក្ខណៈ ឥឡូវនេះ​អូន​ទៅ​ចោល​បងៗ​ហើយ តើ​បាន​អ្នកណា​…

spot_img

​នារី​ម្នាក់​បាន​បង្ហោះ​រូបភាព​ដ៏​សោក​សម្រេង និង​សារ​រៀបរាប់​ដ៏​ខ្លោចផ្សា​បំផុត អាន​ហើយ​ស្ទើរ​ស្រក់​ទឹក​ជំនួស ខណៈ​នាង​បាន​បាត់បង់​ប្អូនស្រី​ជាទី​ស្រលាញ់​មានតែ​ម្នាក់​ហ្នឹង​គត់ នៅក្នុង​គ្រួសារ​ដែលមាន​បងប្រុសៗ​សុទ្ធតែ​មិន​គ្រប់លក្ខណៈ​បែបនេះ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sou khea ដែលជា​បងស្រី បាន​បង្ហោះ​សារ​រៀបរាប់​ទាំងអស់​សង្ឃឹម​យ៉ាង​ដូច្នេះ​ថា​៖ «​អោយ​ចែ​សង្ឃឹម​អី​ទៀត បើ​បងៗ​សុទ្ធតែ​មិន​គ្រប់លក្ខណៈ​ទាំងអស់​??​ចំណែក​អូន​ក៏​ស្លាប់ទៅ​ចោល​ចែ​ទៀត​?​នៅក្នុង​ផ្ទះ​នេះ មានតែ​ចែ​ទេ ដែល​គល​ជំ​ហូរ​ទាំងអស់ បើ​ចែ​ទំ​ស្មារតី​មិនបាន ចុះ​បងៗ​ដែល​មិនសូវ​គ្រប់លក្ខណៈ​នោះ​នឹង​ម៉ែ នាក់​ណា​មើល​កា​ខុសត្រូវ​…?​ទេ​ត្ដា​មិច​ក៏​មិន​អាណិត​គ្រួសារ​ញុ​ម​ផង ដឹង​ទេ​ថា​ញុ​ម​មានតែ​ប្អូនស្រី​នឹង​តែ​ម្នាក់​ទេ មិច​ក៏​មក​ផ្ដាច់ជីវិត​ប្អូនស្រី​ញុ​ម​ទៅវិញ​…????​ទាំង​ដែល​ប្អូន​ញុ​ម​មិនទាន់​ចង់​ស្លាប់​ផង​…..??​ហេតុ​អី​ទៅ ចែ​គ្មាន​សល់​អី​ទៀត​ទេ អស់ហើយ​??​ប្អូន​ជាម​នុស្ស​ល្អ​ណាស់ ពិភពលោក​នេះ​ចិត្តអាក្រក់​ណាស់ ធ្វើបាប​គ្រួសារ​ញុ​ម​ពេក​ហើយ ទោះ​គ្រួសារ​ញុ​មក្រ​គ្មាន​អី​ហូប​ដូច​នាក់​មាន បងៗ​សុទ្ធតែ​មិនដឹង​អី​ទៀត ក៏​ញុ​ម​មិនតូច​ចិត្ត​ដែល​….​សុំ​តែ​ម្យ៉ាង​កុំ​ដាក់ទោស​មក​ពង្រាត់​បង​ប្អូន​ញុ​ម ព្រោះ​បងប្អូន​ញុ​ម​ស្រលាញ់គ្នា​ណាស់ រស់​ខ្វះ​គ្នា​មិន​បានទេ​? ទោះ​ក្រ​ប៉ុនណ្ណា​ក៏​ញុ​ម​ទ្រាំ​បាន​ដែល​???​តែ​អ្វីដែល​ញុ​ម​ទទួលយក​មិនបាន​គឺ​ប្អូនស្រី​ញុ​ម គេ​មិនអាច​ត្រលបមកវិញ​ទេ​????» ។​

​យ៉ាងណាមិញ បើតាម​ប្រភពព័ត៌មាន​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក គ្រាន់តែ​ប្រាប់​យ៉ាងខ្លី​ថា ប្អូនស្រី​របស់​នារី​ខាងលើនេះ បាន​ស្លាប់​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ប៉ុណ្ណោះ ៕​ ដោយ៖ ចន្ទី

  

spot_img
×