Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាយ​កណ្តាល​ទឹក​ដែល​សង់​ការពារ​ចក្រភព​អង់គ្លេស ពី​អធិរាជ ណាប៉ូឡេអុង ដាក់​ដេញថ្លៃ​ត្រឹម​ជាង​កន្លះ​លាន​ដុល្លារ​

spot_img

បន្ទាយ​កណ្តាល​ទឹកជា​ប្រវត្តិសាស្ត្រ​មួយ កំពុង​ត្រូវគេ​ដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ថោក​ជាង​ផ្ទះល្វែង​មាន​បន្ទប់​គេង​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​ទៅទៀត​។​

​បន្ទាយ Stack Rock Fort ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅ​កណ្តាល​ទឹក នៅ​មី​ល​ហ្វ​ដ ហា​វិ​ន (Milford Haven) សង្កាត់​ផេ​ម​ប្រូ​ក​សៀ (Pembrokeshire) វ៉េ​លស៍ ត្រូវបាន​ក​សាងសង់ឡើង​ដើម្បី​ការពារ​ចក្រភព​អង់គ្លេស ពី​ការឈ្លានពាន​ពី​សំណាក់​អធិរាជ ណាប៉ូឡេអុង​ទី​៣ របស់​បារាំង​។​


​ដោយមាន​កម្ពស់ ៣ ជាន់ និង​មាន​កាំជណ្តើរ​កាច់​ឡើងទៅ​ជាន់​នីមួយៗ មាន​បន្ទប់​បាញ់កាំភ្លើង​ធំ ព្រមទាំង​កន្លែង​ដាក់​គ្រែ​ទាហាន​ដេក​ជា​ជួរ បន្ទាយ​ដែល​សាងសង់​នៅ​ចន្លោះ​ឆ្នាំ ១៨៥០-១៨៥២ ខាងលើនេះ​អាចឱ្យ​អ្នក​គយគន់​ទេសភាព​យ៉ាង​ស្រស់ស្អាត​ប្រៀបដូចជា​ឋានសួគ៌​។​

​យោងតាម​រដ្ឋបាល​ចុះបញ្ជី​ដីធ្លី និង​អចលនទ្រព្យ​របស់​ចក្រ​ភព​អង់គ្លេស បានឱ្យដឹងថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​ឡុង​ដ៍ ជា​មធ្យម​មួយ ៦៣០.០០០ ដុល្លារ​អាមេរិក ហើយ​តម្លៃ​ជា​មធ្យម​នៅ​វ៉េ​លស៍ មួយ ២០០.០០០ ដុល្លារ​អាមេរិក​៕សូយន


spot_img
×